Ad Code

កូនប្រុស​តិរច្ឆាន​ ខឹង​សុំ​លុយ​ម្តាយ​មិនបាន​ទាញ​កាំបិត​កាប់​ក្បាល​ម្តាយ​ដេរ​១៨​ថ្នេរ

បន្ទាយមានជ័យ​ ​៖ នេះ​ជា​រឿង​មួយ​មិនអាច​ទទួល​យក​បាន​នៅក្នុង​សង្គម​ដែល​មាន​កូនប្រុស​តិរច្ឆាន​ម្នាក់​ខឹង​នឹង​ម្ដាយបង្កើត​សុំ​លុយ​មិនបាន បាន​ទាញ​កាំបិត​កាប់​ក្បាល​ម្តាយ​ខ្លួនឯង​មួយ​កាំបិត​បណ្ដា​ល​ឲ្យ​បែក​ដេរ​អស់​១៨​ថ្នេរ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


មន្ត្រី​នគរបាល​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​និយាយ​ថា​ ក្រោយពេល​ជន​ដៃ​ដល់​កាប់​ទៅលើ​ម្តាយ​ឲ្យ​រ ង​របួសធ្ងន់​រួចមក ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​បាន​ភ្លាមៗ​យក​មក​អធិការ​ ដើម្បី​សាកសួរ​ផង​ដែរ ។​


មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​បន្ត​ទៀត​ថា​ ជនដៃដល់​នោះ​មានឈ្មោះ អុំ អន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​កម្មករ ដោយឡែក​ស្ត្រី​ជា​ម្តាយ​នោះ​មានឈ្មោះ យ៉​ន ឈួន អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កា​ត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មុខរបរ​កម្មករ​សំណង់​ដូចគ្នា ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​ព្យា​បា​ល​នៅ​គ្លីនិក​វិសាល​សុខ ​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​ផង​ដែរ​។​


នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​កាំបិត​កាប់​ទៅលើ​ម្ដាយ​បង្កើ​ត​ពិតប្រាកដ​ព្រោះ ​ខ្លួន​ខឹង​នឹង​ម្តាយ​សុំ​លុយ​បន្តិច​បន្តួច​យក​ទៅ​ទិញ​ស្រា​ផឹក​មិន​ព្រម​ឲ្យ​។តាម​​ចម្លើ​យ​សារភាព​ និង​មាន​កាំបិត​ជា​ភស្តុតាង​ផង​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​



កូនប្រុស​តិរច្ឆាន​ ខឹង​សុំ​លុយ​ម្តាយ​មិនបាន​ទាញ​កាំបិត​កាប់​ក្បាល​ម្តាយ​ដេរ​១៨​ថ្នេរ

Post a Comment

0 Comments

Close Menu