Ad Code

ក្រុមហ៊ុន​ផលិត​ប្រដាប់​ក្មេង​លេង​អេ​ឡិច​ត្រូ​និ​ក VTech ទទួលរង​បញ្ហា​នៃ​ការ​លួច​ចូល​បណ្តាញ

​ក្រុមហ៊ុន VTech ដែល​ជាក្រុមហ៊ុន​មាន​ឯកទេស​ក្នុង​​ការផលិត​ប្រដាប់​ក្មេង​លេង​អេឡិចត្រូនិក និង​សម្ភារៈ​អប់រំ​សម្រាប់​កុមារ​នោះ បានទទួល​រង​នូវ​បញ្ហា​​នៃ​ការ​លួច​ចូល​បណ្តាញ​ទិន្នន័យ​នៃ​ហាង​លក់​​កម្មវិធី​របស់ខ្លួន។



​ក្រុមហ៊ុន​នេះ​បាន​និយាយថា​៖ មាន “​ការចូល​ដំណើរ​ការ​ដោយ​គ្មាន​ការអនុញ្ញាត​” ទៅក្នុង​បណ្តាញ​ទិន្នន័យ កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា​ កន្លងទៅនេះ​។



​កម្មវិធី​លក់​នេះ​គឺជា​ច្រក​ផ្លូវ​មួយ សម្រាប់​អតិថិជន​ក្នុងការ​ទាញយក​ហ្គេម សៀវភៅ​អេឡិចត្រូនិក ​និង​ឯកសារ​ដទៃទៀត ដែល​អាច​ប្រើ​នៅលើ​ឧបករណ៍​របស់ Vtech។



​វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​មាន​អតិថិជន​ប៉ុន្មាន​នាក់ ដែល​បាន​រង​ផលប៉ះពាល់​នោះ ប៉ុន្តែ​អ្នកខ្លះ​ក៏បាន​ប្រាប់​ទូរទស្សន៍ BBC ដែរ​ថា ពួកគេ​បានទទួល​អុី​មែ​ល​មួយ​។



​បើតាម​អ្នកជំនាញ​មួយចំនួន​បានបង្ហាញ​ថា មាន​ទិន្នន័យ​មួយចំនួនធំ​ហាក់ដូចជា​ទទួលរង​ការ hack ដោយ​ទិន្នន័យ​ទាំងនេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅលើ​បណ្តាញ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​លាក់ទុក​វិញ​។ វា​បាន​បង្ហាញខ្លួន​ចេញមក ដោយបាន​រួមបញ្ចូល​នូវ​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នៃ​ឈ្មោះ​របស់​កុមារ ថ្ងៃខែ​ឆ្នាំ​កំណើត និង​ភេទ​។



​ក្រុមហ៊ុន​នេះ​បាន​ផ្ញើ​អុីមែល​ទៅកាន់​អតិថិជន​របស់ខ្លួន ដោយបាន​និយាយថា​៖ “​យោងទៅតាម​ការរកឃើញ​ថា មានការ​លួច​ចូល​ដំណើរការ​ដោយ​គ្មាន​ការអនុញ្ញាត​នោះ យើង​បានធ្វើការ​ស៊ើបអង្កេត​យ៉ង​ហ្មត់ចត់​ភ្លាមៗ​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​តំបន់ ដែល​រង​ផលប៉ះពាល់​ និង​ការអនុវត្ត​វិធានការ​បន្ថែមទៀត ដើម្បី​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​ផ្សេងទៀត​ទៅលើ​គ្រប់​វិស័យ”​។



​ក្រុមហ៊ុន​នេះ​ក៏បាន​សង្កត់ធ្ងន់ថា​៖ វា​គឺជា “បញ្ហា​​ដ៏​សំខាន់​មួយ​ក្នុងការ​​កត់សម្គាល់ឱ្យបាន​ថា បណ្តាញ​​ទិន្នន័យ​របស់​អតិថិជន​យើង មិនមាន​ផ្ទុក​​នូវ​​កាត​ឥណទាន​ ឬ​ព័​ត៌មាន​ធនាគារ​” ឬក៏​លេខ​សន្តិសុខ​សង្គម​ណាមួយ​ឡើយ​។



​ទោះជា​យ៉ាងណា វា​ក៏បាន​ផ្ទុក​នូវ “​ទម្រង់​ព័​ត៌​មាន​ទូទៅ​របស់​អ្នកប្រើប្រាស់​ រួចមកហើយ​! ដែលមាន​ដូចជា ​ឈ្មោះ អាសយដ្ឋាន​អុី​មែ​ល ពាក្យ​សម្ងាត់​ដែល​បាន​អុិន​គ្រីប ដោយមាន​សំណួរ​សម្ងាត់​និង​ការឆ្លើយ​សម្រាប់​ការទាញយក​ពាក្យ​សម្ងាត់ អាសយដ្ឋាន IP អាសយដ្ឋាន​សារ​អេឡិចត្រូនិក និង​ទាញយក​ប្រវត្តិ​ផ្សេងៗ​”​។



​ក្រុមហ៊ុន​នេះ បាន​លក់​ផលិតផល​អេឡិចត្រូនិក​ដែលមាន​ចាប់តាំងពី​រថយន្ត​ក្មេង​លេង និង​កាមេរ៉ា ហ្គេម សៀវភៅ​អេឡិចត្រូនិក ព្រមទាំង Tablet ផង​ដែរ។



​សាស្ត្រាចារ្យ​លោក Alan Woodward ដែលជា​អ្នកជំនាញ​ខាង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​នៅ​ឯ​សាកលវិទ្យាល័យ Surrey នៃ​ប្រទេស​អង់គ្លេស​បាន​និយាយថា ក្រុមហ៊ុន​នេះ អាច​នឹងត្រូវ​បានទទួល​រង​នូវ​បច្ចេកទេស​ការ hacking ដ៏​សាមញ្ញ​មួយ ដែល​គេ​បាន​ស្គាល់​ថា​ជា ការចាក់​បញ្ចូល​កូដ SQL។



​លោក​បាន​បន្តថា​៖ “ប្រសិនបើ​នោះ​ជា​ករណី​មួយ ដែល​ពិតជា​មិនអាច​លើកលែង​បាន នោះ​វា​ជាការ​វាយប្រហារ​បែប​ចាស់​មួយ ដែល​ការធ្វើ​តេស្ត​ផ្នែក​សន្តិសុខ​ស្ដង់ដារ​គួរតែ​សម្លឹងមើល​” ។



“​ប្រសិនបើ​របាយការណ៍​ដំបូង​មាន​ភាពត្រឹមត្រូវ​នោះ ពួកគេ​គួរតែ​ផ្តាច់​ការតភ្ជាប់​បណ្តាញ​ទិន្នន័យ​ទៅលើ​គេហទំព័រ​មួយរយៈ ហើយ​រង់ចាំ​រហូតដល់​មានការ​រកឃើញ​កំណែ​បញ្ហា​នេះ​សិន​។



​អ្នកជំនាញ​ខាង​សន្តិសុខ​មួយ​ផ្សេងទៀត​គឺ​លោក Troy Hunt បាន​និយាយថា​៖ លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​ការរំលោភបំពាន​បែបនេះ​៕



ក្រុមហ៊ុន​ផលិត​ប្រដាប់​ក្មេង​លេង​អេ​ឡិច​ត្រូ​និ​ក VTech ទទួលរង​បញ្ហា​នៃ​ការ​លួច​ចូល​បណ្តាញ

Post a Comment

0 Comments

Close Menu