Ad Code

សា​ស័​រ​ បុក​រថយន្ត​ច្នៃ​ពីក្រោយ​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​របួស​៥​នាក់

បាត់ដំបង ​៖ ​រឿង​ ដែល​កម្រ​នឹង​ជួបប្រទះ​មួយ​បាន​កើតឡើង ដោយសារ​តែ​មាន​ សា​ស័​រ​មួយ​គ្រឿង បាន​បើក​ទៅ​បុក​នឹង​រថយន្ត​ច្នៃ​ចំ​ពីក្រោយ ខណៈ​ដែល​រថយន្ត​ច្នៃ​នោះ​កំពុង​ខូច ហើយ​មាន​មនុស្ស​មួយ​ក្រុម​កំពុងតែ​រុញ​រថយន្ត​នោះ​ក្នុង​គោលបំណង​យក​ទៅ​ជួសជុល ​បណ្តាល​ឲ្យ​មនុស្ស​ដែល​កំពុង​រុញ​នោះ​រងគ្រោះ​ដួល​ដេក​ស្លាប់​មួយ​ និង​របួសធ្ងន់​ស្រាល​៥​នាក់។


​ ហេតុការណ៍​ដែល​កម្រ​ជួប​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១២​និង​៤៥​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុង​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ​​បង្កឡើង​ដោយ​គ្រឿងចក្រ​សា​ស័​រ​មួយ​គ្រឿង ដែល​បើកបរ​ដោយ​ឈ្មោះ ចាន់ ភា​រ៉​ន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ម៉ាឡៃ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។


តាម​ការ​រៀបរាប់​ពី​ឈ្មោះ រ៉ា បុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ច្នៃ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គឺ​រថយន្ត​ច្នៃ​របស់​ខ្លួន​បាន​ខូច ដោយ​ខ្លួន​បាន​រក​អ្នកភូមិ​ជាច្រើន​នាក់​ឲ្យ​មក​ជួយ​រុញ ក្នុង​គោលបំណង​យក​ទៅ​ឲ្យ​ជាង​ជួសជុល។ នៅ​ក្នុង​ពេល​ដែល​ពួកគេ​កំពុងតែ​រុញ​នោះ​ ក៏​ស្រាប់​តែ​មាន​គ្រឿងចក្រ​សា​ស័​រ​មួយ​គ្រឿង បាន​បើកបរ យ៉ាង​លឿន​ក្នុង​ទិសដៅ​ស្របគ្នា រួច​ក៏​បាន​រេ​ចង្កូត​ទៅបុក​នឹង​រថយន្ត​ច្នៃ​របស់​ខ្លួន​ដែល​កំពុង​តែ​មាន​មនុស្ស​រុញ​ផង​នោះ បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន​ដួល​ទៅលើ​ដី​ហើយ​ត្រូវ​សា​ស័​រ​នោះ​កិន​បន្ថែម ធ្វើ​ឲ្យ​មាន​ម្នាក់​ត្រូវបាន​ស្លាប់ និង​៥​នាក់​ទៀត​រងរបួស​ផងដែរ។


ជនរងគ្រោះ​ទាំងអស់នោះ​គឺ​១. ឈ្មោះ ខន ភេទ​ប្រុស អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​ណង​ចាន់ ខេត្ត​បន្ទាយ​មានជ័យ (​ស្លាប់​) ២. រដ្ឋ ឡុង ភេទ​ប្រុស អាយុ​២១ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​ របួសធ្ងន់ ៣ .ទៀង បួ​យ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ នៅ​ភូមិ​អូរ​ជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង របួសស្រាល​ ៤. សុខ ពន្លក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គ្រួស​ក្រហម ឃុំ​អូ​រំដួល ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង របួសស្រាល ៥ .វា បុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អូរ​ជ្រៃ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​ របួសស្រាល (​ជា​តៃកុង​រថយន្ត​ច្នៃ​) និង​៦. ទេព ណា​ម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូម​ស្ពាន​ទំនាប ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ហើយ​ដើម្បី​សង្គ្រោះ ដោយឡែក​អ្នកស្លាប់​ត្រូវ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​សារ​ស័​រ​ និង​រថយន្ត​ច្នៃ​ត្រូវ​បាន​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​បួរ​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ៕


M29-11-15-v2


M29-11-15-v1



សា​ស័​រ​ បុក​រថយន្ត​ច្នៃ​ពីក្រោយ​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​របួស​៥​នាក់

Post a Comment

0 Comments

Close Menu