Ad Code

ផៃ គឹម​ហឿ​ត ជា​ជើងឯក​TIFFY SUPER FIGHT ទម្ងន់​៦០​គ​.​ក្រ​

ប្រដាល់ ៖ អ្នក​ប្រដាល់​ ផៃ គឹម​ហឿ​ត ក្លិប​គី​សែ​មាន​រិ​ទ្ធ បាន​ក្លាយ​ជា​ជើងឯក TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម ក្រោយពី​គេ​បាន​យកឈ្នះ​ ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​លើ​សង្វៀន​លើ​សង្វៀន TV5 Arena កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ​៣​ទឹក​នោះ ផៃ គឹម​ហឿ​ត ​ឈ្នះ​ ឡុង សំណាង ដោយ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ គឺ​ក្នុងចំណោម​ចៅក្រម​៥​រូប មាន​៣​រូប​ផ្តល់​ពិន្ទុ​ឲ្យ ​គឹម​ហឿ​ត ​ឈ្នះ ឯ​២​រូប​ទៀត​ឲ្យ ​ឡុង​ សំណាង ​ឈ្នះ ពោល​គឺ​គឹម​ ហឿ​ត ​ឈ្នះ​៣​ទល់​២។ ផៃ គឹម​ហឿ​ត ឆ្លងកាត់​ការប្រកួត​ជម្រុះ​៥​ដំណាក់កាល​កន្លងមក គេ​វាយ​ឈ្នះ​ទាំង​៥​ប្រកួត។ លើក​ទី​១​-គេ​ឈ្នះ​ ឈាន រស្មី ក្លិប​រាជសីហ៍​ខេត្ត​រ​តម​គិរី​ដោយ​ពិន្ទុ លើក​ទី​២ ឈ្នះ​ សេក ចាន់​រាជ ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ លើក​ទី​៣​ឈ្នះ​ ឃីម សា​វ៉េ​ត ក្លិប​ព្រះខ័ន​រាជ​ដោយ​ពិន្ទុ និង​លើក​ទី​៤ ដែល​ជា​ការប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ គឹម​ ហឿ​ត​ បាន​វាយ​ឈ្នះ​ ញ៉េ សិទ្ធ ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ​និង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ វាយ​ឈ្នះ​ ឡុង សំណាង ​ដោយ​ពិន្ទុ។


ជា​មួយ​នឹង​ការ​ទទួល​បាន​ពាន​ជើងឯក​នេះ អ្នក​ប្រដាល់​ ផៃ គឹម​ហឿ​ត នៅ​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​៤.០០០​ដុល្លារ​អាមេរិក​ទៀត។ ឯ ឡុង សំណាង ដែល​បាន​លេខ​២ ទទួល​បាន​ពាន​មួយ និង​ប្រាក់​រង្វាន់​២.៥០០​ដុល្លារ ហើយ​ចំណាត់​លេខ​៣​ ដែល​បាន​ទៅលើ​ ឌុន ប៊ុនធឿន ​ក្លិប​ខេត្ត​ព្រៃវែង ដែល​បាន​ប្រកួត​ឈ្នះ ​ញ៉េ សិទ្ធ ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​២​នោះ ទទួល​បាន​ពាន​មួយ​ និង​ប្រាក់​រង្វាន់​៧៥០​ដុល្លារ និង​លេខ​៤​ជា​របស់​ ញ៉េ សិទ្ធ​ នោះ ទទួល​បាន​ពាន​មួយ​ និង​ប្រាក់​រង្វាន់​៥០០​ដុល្លារ។​


*សង្វៀន​អប្សរា

ប្រដាល់ ៖ អ្នក​ប្រដាល់​ គង់ សំបូរ សមាគម​ប្រដាល់​ក្រសួងការពារជាតិ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Pan Phat ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​អប្សរា នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ។


ចំពោះ​ ឈាង ឡុង អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​អ្នក​ប្រដាល់​ថៃ ​Phet Ensry ផ្ដួល​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២។ រីឯ​អ្នក​ប្រដាល់​កំពែង​ខ្មៅ ក្លិប​ក្រសួងកសិកម្ម​បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Nam chhok បាន​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤៕Pisey-2015-11-30-full-C95Pisey-2015-11-30-full-C90


Pisey-2015-11-30-full-C91



ផៃ គឹម​ហឿ​ត ជា​ជើងឯក​TIFFY SUPER FIGHT ទម្ងន់​៦០​គ​.​ក្រ​

Post a Comment

0 Comments

Close Menu