Ad Code

នគរបាល​ចរាចរណ៍​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍ណ៍​ផ្លូវគោក ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ស្រុក​សាលា​ក្រៅ

ប៉ៃលិន ៖ ដោយ​មើលឃើញ​ពី​បញ្ហា​ចរាចរណ៍​នៅ​មាន​កំរិត​ខ្ពស់ និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ជំនាញ​ចរាចរណ៍ តាម​បណ្តា​អធិការ​នគរបាល​ស្រុក​-​ក្រុង​ទាំងពីរ ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ទៅលើ​អ្នកបើកបរ​ល្មើសច្បាប់​មិន​ពាក់មួក​ការពារ​សុវត្ថិភាព ,​មិន​ពាក់​ខ្សែក្រវាត់​ការពារ ,​គ្មាន​កញ្ចក់​មើល​ក្រោយ និង​ដឹក​សំពីងសំពោង​ជាដើម។


ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​សាលា​ក្រៅ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩A ស្ថិត​ក្នុង​ភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។



លោក​អនុ​សេ​ន៏​យី​ទោ អឿ ធី នគរបាល​ចរាចរណ៍ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ពេល​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត និង​យោង​តាម​បទបញ្ជា និង​សេចក្តី​ណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍​ផ្លូវគោក គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់​ត្រូវ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក  គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត និង​ដើម្បី​ការ​រឹត​បន្តឹង​ទៅលើ​ការគ្រប់គ្រង​ការងារ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។


លោក​អនុ​សេនី​យ៍ទោ​បាន​បន្ត​ទៀត​ថា ជា​មួយ​គ្នា​នេះ​ដែរ កម្លាំង​នគរបាល​ចរាចរណ៍ ក៏បាន​ធ្វើការ​អប់រំ​ឲ្យ​ធ្វើ​កិច្ចសន្យា​ដល់​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​ទាំងនោះ ដោយ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់​មួយ​សុវត្ថិភាព ត្រូវតែ​ទៅ​រក​មួក​សុវត្ថិភាព​មក​ពាក់ ម៉ូតូ​គ្មាន​ស្លាក​លេខ និង​គ្មាន​ពន្ធ​នាំចូល​ឲ្យ​ម្ចាស់​ទៅ​បង់ពន្ធ និង​ទៅ​ធ្វើ​ស្លាក​លេខ​ផង​ដែរ  ,​តែបើ​ថ្ងៃក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា នៅតែ​ប្រព្រឹត្ត​ខុស​នឹង​អនុវត្ត​តាម​ផ្លូវច្បាប់។


លោក​អនុសេនីយ៍ទោ លាវ ហុង អធិការរង នៃ​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​នគរបាល​ស្រុក​សាលា​ក្រៅ សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​ត្រួតពិនិត្យ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ជាដំបូង​សមត្ថកិច្ច​យើង គ្រាន់តែ​អប់រំ និង​ឲ្យ​អ្នក​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃ​បន្តបន្ទាប់​កម្លាំង​នគរបាល និង​ចុះ​អនុវត្ត​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ តែបើ​រក​ឃើញ​អ្នក​បើកបរ​យានយន្ត​មិន​អនុវត្ត​តាម​គោលការណ៍​ច្បាប់ នោះ​សមត្ថកិច្ច​នឹង​អនុវត្ត​ទៅតាម​ផ្លូវច្បាប់។


គូសបញ្ជាក់​ផង​ដែរ​ថា នៅ​ទូទាំង​ខេត្ត​ប៉ៃលិន គេ​សង្កេត​ឃើញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បង្កឡើង​ដោយ​កត្តា​មនុស្ស ដោយសារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង មិន​គោរព​សិទ្ធិ​អាទិភាព និង​កត្តា​ជាច្រើន​ទៀត៕


T-11-07-15-pppp-fullT-11-07-15-pp-fullT-11-07-15-p-fullT-11-07-15-ppp-full



នគរបាល​ចរាចរណ៍​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍ណ៍​ផ្លូវគោក ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ស្រុក​សាលា​ក្រៅ

Post a Comment

0 Comments

Close Menu