Ad Code

កាំកុងត្រូល​ច្រក​ទ្វារ​គីឡូ​១៣ ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​មកពី​ប្រទេស​ថៃ

បាត់ដំបង ៖ ទំនិញ​ខូចគុណភាព​ជាច្រើន​មុខ ដែល​បាន​នាំ​ឆ្លងដែន​មកពី​ប្រទេស​ថៃ ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល សហការ​ជាមួយនឹង​កំលាំង​ជំនាញ​មួយចំនួន ធ្វើ​ការ​ដុត​កម្ទេច​ចោល​នេះ​បើ​យោងតាម​មាត្រា​៥២​និង​បន្តបន្ទាប់​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា។


ការ​ដុត​បំផ្លាញ​ទំនិញ​ខូចគុណភាព​នេះ​គឺ​បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១០និង៤៥​នាទី​ព្រឹក នៅ​ចំនុច​ច្រក​គីឡូ​១៣ ក្នុង​តំបន់​ភ្នំ​ដី ប្រចាំ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយ​សមាសភាព​ចូលរួម​មាន មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង មន្ត្រី​ច្រក​គីឡូ​១៣ នគរបាល​វរៈ​ព្រំដែន​៨១៧ និង​មន្ត្រី​សាខាគយ​ប្រចាំ​ច្រក​តំបន់ភ្នំ​ដី បាន​ចូលរួម​ធ្វើ​ការ​ដុត​កម្ទេច​ចោល​នូវ ទំនិញ​មួយចំនួន​ខូចគុណភាព​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។


ក្នុងនោះ​​ផង​ដែរ​​ក៏មាន មី​កញ្ចប់​តូច​កូនក្មេង ចំនួន​០៨​កា​រ៉ុង​ធំ ស្មើ​និង ២០០​គីឡូក្រាម យី​ហឺ ៣០​គីឡូក្រាម  នំ​គ្មាន​សញ្ញា​ចំនួន​១០០​គីឡូក្រាម ស្ករ​គ្រាប់​៧៥​កា​រុង និង​៧៥​គីឡូក្រាម សរុប​ស្មើនឹង​ចំនួន​៨០៥​គីឡូក្រាម ទំនិញ​ទាំងនេះ​ត្រូវបាន​ផលិត​ក្នុង​ប្រទេស​ថៃ​ហើយ​បាន​នាំ​ចូលមក​ស្រុក​សំពៅ​លូន​តាម​ច្រកទ្វារ​គីឡូ​១៣ ហើយក៏​ត្រូវម្កំលាំង​សាខា​កាំកុងត្រូល​ឃាត់​ជាប់ ខណៈ​ដែល​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​មុខទំនិញ​ទាំងនេះ​រួចមក។


នៅក្នុង​ឱកាស​នោះ​ដែរ លោក​ពេជ្រ ប្រាថ្នា អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង​​បាន​គូស​បញ្ជាក់​ថា ជានិច្ចកាល​កម្លាំង​រប​ស់​លោក តែងតែ​ឃ្លាំ​ចាំ​មើល និង​ត្រួតពិនិត្យ​​ទៅលើ​មុខទំនិញ​ដែល​ផុតកំណត់ និង​ខូចគុណភាព ព្រោះ​មុខទំនិញ​ទាំងនេះ​បើ​កម្លាំង​ជំនាញ​ធ្វើការ​បណ្តែតបណ្តោយ នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ពិសេស​គឺ​ប្រជាពលរដ្ឋ​តែម្តង៕


T-11-22-15-z-fullT-11-22-15-zz-fullT-11-22-15-zzz-fullT-11-22-15-zzzz-full T-11-22-15-zzzzz-full



កាំកុងត្រូល​ច្រក​ទ្វារ​គីឡូ​១៣ ដុត​កម្ទេច​ទំនិញ​ខូចគុណភាព​មកពី​ប្រទេស​ថៃ

Post a Comment

0 Comments

Close Menu