Ad Code

មន្ទីរ​សាធារណការ​បាន​និង​កំពុង​បន្ត​ការងារ​រៀបចំ​សំអាត​ និង​កែ​លម្អ​​សោភណភាព​រាជធានី​​ដើម្បី​អបអរសាទរ​បុណ្យ​អុំទូក​ខាងមុខ

ភ្នំពេញ ​៖​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​នេះ ​បាន​និង​កំពុង​បន្ត​លាប​កំបោរ​តាម​គល់​ឈើ ​និង​លាប​ស្ពិ​ច​ត្រូ​ខឿន​​ចិញ្ចើម​នៅ​សួន​មុខ​វិមាន​សន្តិភាព សួន​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី សួន​មុខក្រសួង​ការពារ​ជាតិ សួន​មុខ​អតីត​ប៉ុស្តិ៍​លេខ​៣​ រមណីយដ្ឋាន​វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ​សួន​វិមានឯករាជ្យ ​ដើម្បី​អបអរសាទរ​បុណ្យ​អុំទូក​ ដែល​នឹង​ឈាន​មកដល់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ។ ក្រៅពីនេះ​ក៏បាន​លាប​គំនូស​ចរាចរណ៍​ថ្មើរ​ជើង​ និង​បាន​ជួសជុល​ថែទាំ​ស្លាក​សញ្ញា​ចរាចរណ៍ ​និង​តម្រង់​រនាំង​ដែក​ផងដែរ។


មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា​ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប ​និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃ​ទី​២១-២២​ខែ ខែ​​វិច្ឆិកា ​ឆ្នាំ​២០១៥ ​នេះ​មន្ទីរ​សាធារណការ​រាជធានី​ បាន​បន្ត​លាប​កំបោរ​គល់​ឈើ ​និង​លាប​ស្ពិ​ច​ត្រូ​ខឿន​​ចិញ្ចើម​នៅ​សួន​មុខ​វិមាន​សន្តិភាព សួន​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រី សួន​មុខក្រសួង​ការពារ​ជាតិ សួន​មុខ​អតីត​ប៉ុស្តិ៍​លេខ​៣ រមណីយដ្ឋាន​វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម សួន​វិមានឯករាជ្យ។ ជា​ផែនការ​សាលា​រាជធានី​ភ្នំពេញ នឹង​បន្ត​លាប​នៅ​សួន​មាត់ទន្លេ សួន​បទុមវតី និង​សួន​ចន្ទច្ឆាយា​បន្ថែម​ទៀត។


មន្ត្រី​រូប​នេះ​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ដ​ដែរ​នេះ​ដែរ មន្ទីរ​សាធារណការ​រាជធានី ក៏បាន​លាប​គំនូស​ចរាចរណ៍​ថ្មើរ​ជើង​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែត​នៃ​មហាវិថី​ព្រះមុនីវង្ស និង​១​ក្រុម​ទៀត​បាន​ជួសជុល​ថែទាំ​ស្លាក​​​សញ្ញា​ចរាចរណ៍ ​និង​តម្រង់​រនាំង​ដែក​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ផងដែរ​។​ជាង​នេះ​ទៅទៀត​នៅ​ថ្ងៃ​ទី​២១-២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ នេះ​ដែរ​មន្ទីរ​សាធារណការ​រាជធានី បាន​បោស​កើប​សំរាម​ និង​កាត់​ស្មៅ​នៅ​ផ្លូវ​លេខ​២០០៤ សឡា ​និង​បាន​សហការ​ជាមួយ​សាលា​ខណ្ឌ​ដូនពេញ កាត់​ស្មៅ​ត្រែង​ដុះ​នៅ​​ជើង​​ច្រាំង​ទន្លេសាប​ផងដែរ៕


 


 


12


11


9


8


7


6


5


4


3


2


1



មន្ទីរ​សាធារណការ​បាន​និង​កំពុង​បន្ត​ការងារ​រៀបចំ​សំអាត​ និង​កែ​លម្អ​​សោភណភាព​រាជធានី​​ដើម្បី​អបអរសាទរ​បុណ្យ​អុំទូក​ខាងមុខ

Post a Comment

0 Comments

Close Menu