Ad Code

មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម

ស្ទឹងត្រែង ៖ មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​ទៅផ្ទះ​មិត្តភក្តិ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​ពីក្រោយ​ស្លាប់​កាលពី​វេលា​ម៉ោង ៧និង​១៥​នាទី នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ស្ថិត​ក្នុងភូមិ​រា​ជានុកូល សង្កាត់ក្រុង​ស្ទឹង​ត្រែង។


ស្ត្រី​ម្នាក់​ត្រូវ​បងប្អូន​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​នោះ​មានឈ្មោះ​ឡាំង ជែង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជាម​ន្ត្រី​យោធា​កង​វិស្វកម្ម​ខេត្ត និង​មាន​ទីលំនៅ​ក្នុងភូមិ​បាន​ម៉ៃ ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង។


ប្រភព​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​យី​ឌុប​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ ស្រប​ជាមួយ​ម៉ូតូ​ពី​កើ​តទៅ​លិច ក្រោយពី​រថយន្ត​ទៅ​បាត់ ទើប​គេ​ប្រទះឃើញ​ជនរងគ្រោះ បាន​ដេក​ស្លាប់​ ចំណែក​ម៉ូតូ​ក៏​ត្រូវ​បាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ផង​ដែរ។


ប្រភព​បាន​បន្ត​ថា ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សេ 125​ពណ៌​ខ្នៅ ស៊េរី០៩ ក្រោយ​មាន​គ្រោះ​រថយន្ត​បង្ក​បាន​រត់គេច​បាត់​ស្រមោល ជនរងគ្រោះ​ត្រូវ​បាន​គេ​ឃើញ​មាន​ស្នាម​កិន​មួក​សុវត្ថិភាព​បែក​ខ្ទេច ក្បាល​កិន​បែក​មួយ​ចំហៀង​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង។


ពេលនេះ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់៕


T-11-06-15-r-fullT-11-06-15-rr-full



មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu