Ad Code

លោក Jose Mourinho នៅតែមាន​ជំនឿ​ចិត្ត​លើ​ជោគជ័យ​របស់​ក្រុម Chelsea

លោក Jose Mourinho មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា អវត្តមាន​របស់​លោក​ពី​ទឹកដី Britannia នឹងមិន​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ក្រម Chelsea ជាដាច់ខាត ខណៈ​ដែល​ពួកគេ​ចង់​បញ្ឈប់​ភាព​ត្រដាបត្រដួស​របស់​ខ្លួន នៅ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក Premier League ពេល​ជួប​ជាមួយ​ក្រុម Stoke City នៅ​ចុង​សប្តាហ៍​នេះ។


សូម​បញ្ជាក់​ថា អ្នកចាត់ការ​របស់​ក្លិប​តោ​ខៀវ​រូប​នេះ នឹង​ត្រូវ​បាត់​មុខ​ពី​ក្រុម​របស់​គាត់ ខណៈ​ដែល​លោក​ទទួល​បាន​បម្រាម​មួយ​ប្រកួត មិន​ឲ្យ​ចូលក្នុង​ពហុ​កីឡដ្ឋាន  បន្ទាប់ពី​មានការ​ប៉ះទង្គិច​របស់​គាត់​ជាមួយ​អាជ្ញាកណ្តាល Jon Moss អំឡុង​ការប្រកួត​ចាញ់ កាល​ពី​ពេល​ថ្មីៗ​នេះ ជាមួយ​ក្រុម West Ham។


បរាជ័យ​លើក​នេះ នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត លើ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ បើ​ទោះ​បី​ជា​មានជ័យ​ជម្នះ កាលពី​ពាក់​កណ្តាល​សប្តាហ៍​កន្លង​ទៅ នៅ​ការប្រកួត Champions League លើ​ក្រុម Dynamo Kiev ក៏ដោយ។


ជ័យជម្នះ​នេះ​ដែរ បាន​កើតមានឡើង បន្ទាប់ពី​លោក Mourinho និង​ប្រធាន​ក្រុម​របស់​ពួកគេ គឺ​កីឡាករ John Terry ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ច្រានចោល ចំពោះ​សេចក្តី​រាយការណ៍​ថា អ្នកចាត់ការ​ម្នាក់​នេះ បាន​បាត់បង់​ការ​គាំទ្រ​ពី​ក្រុម​របស់​គាត់​អស់រលីង​ហើយ។


តែ​យ៉ាងណាក៏ដោយ នៅ​ពេល​នេះ លោក Mourinho គ្រាន់តែ​សង្ឃឹមថា កីឡាករ​ទាំងអស់​នឹង​ចេះ​រួបរួម​គ្នា​ឡើងវិញ និង​បោះជំហាន​ទៅ​រក​ភាព​ជោគជ័យ​ជាថ្មី​ម្តង​ទៀត បើ​ទោះ​ពួកគេ​ឈរ នៅ​លេខ​រៀង​ទី ១៥ នៅលើ​តារាង Premier League ក៏ដោយ។


លោក Mourinho បាន​និយាយ​ថា លោក​គិតថា ក្រុម​កីឡាករ​ទាំងអស់​ដឹង​ច្បាស់​ថា គួរ​ធ្វើ​បែប​ណា ពេល​គ្មាន​វត្តមាន​របស់​លោក ហើយ​ពួកគេ​នឹង​ដឹង​ច្បាស់​ថា គួរ​លេង​បែប​ណា​ទើប​អាច​រកបាន​ជ័យជម្នះ។


ខណៈ​នេះ​ដែរ លោក Mourinho បាន​និយាយ​ការពារ​ថា ក្រុម​របស់គាត់​កាន់តែ​លេង​បាន​ល្អ​ប្រសើរ​ជាង​មុន​ហើយ ប៉ុន្តែ​ដោយសារ​ចំណាត់ថ្នាក់​ក្រុម​អន់​ខ្លាំងពេក ទើប​ធ្វើ​ឲ្យ​មាន​សម្ពាធ​ខ្លាំង​បែបនេះ៕


T-11-06-15-t-full



លោក Jose Mourinho នៅតែមាន​ជំនឿ​ចិត្ត​លើ​ជោគជ័យ​របស់​ក្រុម Chelsea

Post a Comment

0 Comments

Close Menu