Ad Code

ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ដីឥដ្ឋ​ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​អំណាច​ដីកា​តុលាការ

កណ្តាល ៖ យោង​តាម​ដីកា​តុលាការ​ខេត្តកណ្តាល ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​កៀន​ស្វាយ សហការ​ជាមួយ ប៉ូលិស​ប៉ុស្តិ៍​ដីឥដ្ឋ ធ្វើ​ការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ក្នុងករណី​ចែកចាយ​គ្រឿងញៀន​នា​ពេល​កន្លងទៅ។


ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នៅ​វេលា​ម៉ោង​១៦​និង៣០​នាទី​ល្ងាច​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ចំណុ​ច​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល។


ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​តិ​ល​វិត ភេទ​ប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។


បន្ទាប់ពី​ចាប់​ខ្លួន​បាន​ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រូប​នេះ​មក​អធិការដ្ឋាន​ស្រុក​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ដីឥដ្ឋ​ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​អំណាច​ដីកា​តុលាការ

Post a Comment

0 Comments

Close Menu