ជំងឺរាតត្បាត Ebola ត្រូវបានរំពឹងថា ត្រូវបានប្រកាសបានរួចចាកផុតហើយនៅប្រទេសសៀរ៉ាឡេអូន កាលពីថ្ងៃសៅរ៍ ពេលដែលប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងលិចមួយនេះនឹងឆ្លងផុតរយៈពេល៤២ថ្ងៃ ដោយមិនមានករណីកើតជំងឺEbola ថ្មីតទៅទៀតនោះ។
នៅក្នុងប្រទេសនេះ Ebola បានឆក់យកជីវិតមនុស្សអស់ប្រមាណដល់ទៅជាង៤,០០០នាក់ ដែលត្រូវបានរាយការណ៍ ហើយធ្លាប់ត្រូវបានទប់ស្កាត់ដោយការដាស់តឿនឲ្យមានការប្រុងប្រយ័ត្នជាមួយពេលដែលប្រទេសហ្គីណេ នៅជាប់ព្រំដែនជាមួយគ្នានោះវិញ នៅតែកំពុងប្រយុទ្ធទប់ទល់ជាមួយ Ebola នៅឡើយ។
ជំងឺ Ebola នេះត្រូវបានរកឃើញថា កើតមានទៅលើស្ដ្រីហ្គីណេមួយរូប អាយុ២៥ឆ្នាំ ដែលមានផ្ទៃពោះ និងកូន២នាក់ទៀតរបស់ស្ដ្រីនេះក្នុងស្រុក Forecariah ក្បែរព្រំដែននៃប្រទេសសៀរ៉ាឡេអូន នៅពាក់កណ្ដាលខែតុលា។
ទារកនៅក្នុងគភ៌របស់ស្ដ្រីនោះ ត្រូវរម្លូតនៅពេលនាងព្យាបាលជំងឺហើយ ព្រោះតែធ្វើតេស្ដទៅឃើញលទ្ធផលវិជ្ជមាន។ នេះជាការលើកឡើងដោយអង្គការសុខភាពពិភពលោក (WHO) នៅក្នុងការលើកឡើងពីចំនួនអ្នកជំងឺ Ebola ជាប្រចាំសប្ដាហ៍លើកចុងក្រោយបង្អស់កាលពីថ្ងៃពុធ។
អង្គការ WHO និយាយថា ពេលនេះប្រទេសហ្គីណេ កំពុងតែតាមដានមនុស្សដែលជាមុខសញ្ញានៃការមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺ Ebola ដល់ទៅ៣៨២នាក់ហើយក្នុងនោះមាន១៤១នាក់ ស្ថិតនៅក្នុងហានិភ័យយ៉ាងខ្ពស់បំផុត។
ចាប់តាំងពីលេចចេញនូវជំងឺ Ebola នេះមកក្នុងខែធ្នូ ឆ្នាំ២០១៣ ការចម្លងដ៏ធ្ងន់បំផុតនៃ Ebola ជាប្រវត្ដិសាស្ដ្រ បានចម្លងដល់មនុស្សមានចំនួន២៨,៥០០នាក់ ហើយក្នុងនោះមានស្លាប់១១,៣០០នាក់។ រីឯចំនួនពិតប្រាកដវិញ ត្រូវបានគេជឿថា ច្រើនលើសពីតួលេខនេះទៅទៀត។ ដោយឡែកការប្រកាសកាលពីថ្ងៃសៅរ៍ នេះវិញ ជាការកត់សម្គាល់ឲ្យឃើញពីការបញ្ចប់ជាផ្លូវការក្នុងការប្រយុទ្ធប្រឆាំងនឹង Ebola នោះ៕
AFP
សៀរ៉ាឡេអូន ងើបរួចផុតពីសុបិនអាក្រក់ Ebola
0 Comments