Ad Code

ហត្ថា​កសិករ​លីមីធីតបាន​ពង្រីក​ខ្លួន គ្រប​ដណ្តប់​លើ​២៥​រាជធានី ខេត្ត​ក្រុង​ក្នុង​ការ​បម្រើ​ជូន​អតិថិជន

ពោធិ៍សាត់ ៖ ហត្ថា​កសិករ​លី​មី​ធី​ត​បាន​ពង្រឹង​និង​ពង្រីក​ខ្លួន​ដើម្បី​ឆ្លើយតប​តំរូវការ​ចាំបាច់​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​អតិថិជន​ឲ្យមាន​វិសាលភាព​កាន់តែ​ធំ​ទូលាយ​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​។


ឆ្លើយតប​និង​សេវាកម្ម​ខាងលើ​ឲ្យ​មាន​ភាព​ជឿជាក់ ហត្ថា​កសិករ​បាន​ពង្រឹង​និង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​គ្រប​ដណ្តប់​នៅ​ទូទាំង​២៥ រាជធានី​ខេត្ត​ក្រុង​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​លោក​ឧកញ៉ា​ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ​លីមីត​ធី​ត បាន​បើក​សម្ពោធ​កាត់​ខ្សែបូ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​មួ​យ​កន្លែង​ដែល​ស្ថិត​ក្នុង​ភូមិ​ពាល​ញែក​ពីរ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​នៃ​សាលាបឋមសិក្សា​ពោធិ៍សាត់​មួយ​ខ្នង​ដែល​មាន​ចំនួន​៦​បន្ទប់​និង​បន្ទប់ទឹក​ចំនួន​បី​ទៀត ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ចំនួន ៥០០.០០​ដុល្លា​អាមេរិក​។ ដែល​ពិធី​នេះ​មាន​កា​រចូលរួម​វត្តមាន​របស់​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ក្រសួង​រ៉ែ​និង​ថាមពល លោក ខូ​យ សុខា ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​និង​លោក ម៉ក​រ៉ា អភិបាលរង​ខេត្ត និង​មន្ត្រី​មន្ទីរ​អប់រំ​មេ​បញ្ជាការ​កម្លាំងប្រដាប់អាវុធ​ទាំង​បី​និង​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​ពោធិ៍សាត់​ព្រមទាំង​អាណាព្យាបាល​របស់​សិស្ស​ជាច្រើន​កុះករ​ផង​ដែរ។


បន្ទាប់ពី​លោកនាយក​សាលាបឋមសិក្សា​ពោធិ៍សាត់​ឡើង​អាន​របាយ​ការណ៍​ជូន​គណៈ​ធិបតី​ពី​សមិទ្ធផល​នានា​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​គ្រូ​អ្នកគ្រូ​នាយក​នាយរង​របស់​សាលា​នេះ​និង​ថ្លែង​អំណរ​គុណ ដល់​ហត្ថា​កសិករ​លី​មី​ធី​ត​ដែល​តែងតែ​បន្ត​ជួយ​ឧបត្ថម្ភ​សព្វ​បែប​យ៉ាង​ជា​បន្តបន្ទាប់​កន្លង​រួច​មក​ក៏​បាន​ជូនពរ​ឲ្យ​បាន​ជោគជ័យ​បន្ថែម​ទៀត​ដល់​លោក ឧកញ៉ា ហួយ អៀង​តុង អគ្គនាយក​ហត្ថា​កសិករ​និង​បុគ្គ​លិក​ទាំងអស់​។


លោក​ឧក​ញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ លី​មី​ធី​ត បាន​ថ្លែង​ក្នុង​ពិធី​នោះថា ដោយសារ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​ដើម្បី​បង្កើត​នូវ​កិត្តិនាម​ដ៏​ល្អ​ដែល​ធ្វើអោយ​ហត្ថា​កសិករ​មាន​និរន្តរភាព​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​នៅ ប្រទេស​ហើយ​និង​បន្ត​ទៅ​ក្រៅប្រទេស​មួយចំនួន​ផង​ដែរ​។


លោក​ឧកញ៉ា​លើកឡើង​ទៀត​ថា អតិថិជន​របស់​ហត្ថា​កសិករ​ភាគច្រើន​ជា​ស្ត្រី​គឺជា​កសិករ ពាណិជ្ជករ និង​ជា​សហគ្រិន​ដ៏​មាន​ទំនុកចិត្ត និង​ឆ្លាត​វៃ​ដែល តាមរយៈ​លើ​មុខរបរ​និង​អាជីវកម្ម​របស់​ពួកគាត់​បាន​ជួយ​បង្កើន​ការងារ​ថ្មីៗ​ជាច្រើន​សម្រាប់​អ្នក​ដែល​កំពង់​ស្វែងរក​ការងារ​ធ្វើ​ដែល​ជា​ការ​ជួយ​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ដ៏​ប្រថុយប្រថាន​របស់​ប្រជាពលរដ្ឋ។


សម្ព័ន្ធភាព​រវាង​ហត្ថា​កសិករ​លី​មី​ធី​ត​និង​អតិថិជន​ជាមួយនឹង​ការ​ជួយ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​គឺជា​កាតាលីករ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សង្គម​និង​ជា​មធ្យោបាយ ដ៏​មុត​ស្រួច ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​។


លោក ឧក​ញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក ហត្ថា​កសិករ លី​មី​ធី​ត បាន​បញ្ជាក់​ថា  មក​ដល់​ពេលនេះ​ហត្ថា​កសិករ​មាន​បណ្តាញ​ប្រតិបត្តិការ ចំនួន​១៥១​ការិយាល័យ នៅ​ទូទាំង​២៥​រាជធានី​ខេត្ត​ក្រុង មាន​សមតុល្យ​ឥណទាន​ជាង​៣៣៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅក្នុង​ដៃ​អតិថិជន​ចំនួន​ជិត​១១០​ពាន់​នាក់​និង​មាន​អតិថិជន​ជិត​២២០​ពាន់​នាក់​បាន​នឹង​កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំ ជាមួយ​ហត្ថា​កសិករ​ដែល​មាន​ទឹកប្រាក់​បញ្ញើ​សរុប​ជាង​២៣១​លាន​ដុល្លារ និង​មានទ្រព្យ​សកម្ម​សរុប​ចំនួន​៤៣០​លាន​ដុល្លា​។


លោក​បញ្ជាក់​បន្ថែម​ថា ក្រៅពី​សេវា​ឥណទាន​និង​បញ្ញើ​សន្សំ​ហត្ថា​កសិករ ក៏​មាន​បម្រើ​សេវាកម្ម​ផ្ទេរ​ប្រាក់​ក្នុងស្រុក​ក្នុង​នេះ​រួមមាន​សេវា​បើកប្រាក់​បៀ​វ​ត្យ​រ៏ អេ​ធី​អឹម សេវាកម្ម​ធនាគារ​ចល័ត​តាមរយៈ​ទូរស័ព្ទ​ដៃ​។


លោក​ឧក​ញ៉ា និង​ជា​អគ្គនាយក ហត្ថា​កសិករ​បាន​ពន្យល់​បន្ថែ​ម​ថា ជា​មួយ​នឹង​អេ​ធី​អឹម​និង​សេវាកម្ម​ធនាគារ​ចល័ត​នេះ​ធ្វើ​ឲ្យ​ហត្ថា​កសិករ​អាច​បំរើ​អតិថិជន​ក្នុង​ការ​ដក​ប្រាក់ ដាក់​ប្រាក់​ទូទាត់​វិក័យបត្រ ទិញ​កាត​ទូរស័​ព្ទ ពិនិត្យមើល​ពី​ភាព​សមតុល្យ​គណនី​និង​ផ្ទេរ​ប្រាក់​បាន​២៤ ម៉ោង​លើ​២៤​ម៉ោង​បាន។


តាមរយៈ​ម៉ា​ស៊ីន​អេ​ធី​អឹម​ ឬ ទូរស័ព្ទ​ដៃ​របស់​ខ្លួន​។ សេវាកម្ម​ធនាគារ​ចល័ត​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ធនាគារ​របស់​ខ្លួន​បាន​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​ដោយ​អតិថិជន​គ្រាន់​តែ​មាន​ទូរស័ព្ទ​ដៃ​ប្រភេទ​Smart phone ក៏បាន​ ឬ ទូរ​ស័ព្ទ​ធម្មតា​ក៏បាន​។ ដោយ​សេវាកម្ម​ធនាគារ​ចល័ត​របស់​ហត្ថា​កសិករ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាងគេ ងាយស្រួល​ប្រើប្រាស់​ជាង​គេ​និង​មាន​សុវត្ថិភាព​ខ្ពស់​គួរ​ជាទី​ទុកចិត្ត​ផង​ដែរ៕


T-11-06-15-k-fullT-11-06-15-kk-fullT-11-06-15-kkkkk-fullT-11-06-15-kkk-fullT-11-06-15-kkkk-full



ហត្ថា​កសិករ​លីមីធីតបាន​ពង្រីក​ខ្លួន គ្រប​ដណ្តប់​លើ​២៥​រាជធានី ខេត្ត​ក្រុង​ក្នុង​ការ​បម្រើ​ជូន​អតិថិជន

Post a Comment

0 Comments

Close Menu