Ad Code

ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដោះស្រាយ​ទុក​កង្វល់​ប្រជាពលរដ្ឋ

កំពង់ឆ្នាំង ៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ទទួល​ព័ត៌មាន​សាធារណៈ​របស់​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​អាណត្តិ​ទី​២  ដំណោះស្រាយ​ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​អាជ្ញាធរ​ដែនដី​បំរើ​គាត់​មិន​បាន​ល្អ​កន្លងមក បាន​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សមាជិក​សមាជិកា ក្រុមប្រឹក្សា​ស្រុក​ទឹកផុស គណៈ​អភិបាលស្រុក មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ប្រធាន​ការិយាល័យ​ជំនាញ អង្គភាព​ជុំវិញ​ស្រុក អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​មកពី​ឃុំ​ក្នុងស្រុក​ទឹកផុស​សរុប​ចំនួន​២៣០​នាក់​ស្រី​២៥​នាក់។


តំណាង​ប្រជាពលរដ្ឋ​ និង ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​បាន លើកឡើង​អំពី​ក្តី​កង្វល់ របស់​ពួកគាត់​កន្លងមក​សំណូមពរ​ដល់​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​មាន​ដូច​ជា ដី​ប្រជាពលរដ្ឋ​ជាមួយ​កងកាំភ្លើងធំ ,​ដី​តំបន់​ខ្សាច់​ពូន​ឃុំ​ក្បាលទឹក ,​ដី​សហគមន៍​ភ្នំ​បាណន់ និង​តំណាក់​ខ្លុង​,​សុំ​ប្រឡាយ​ទឹក​នៅ​ឃុំ​អភិវឌ្ឍន៍​ និង​ សុំ​រក​ទីផ្សារ​អោយ​ស្រូវ​របស់​គាត់​ផលិត​បាន​មានតម្លៃ​សមរម្យ   និង​បញ្ហា​មួយ​ចំនួន​ទៀត​សរុប​មាន​២១​សំណួរ និង​សំណូមពរ  នៅក្នុង​មូលដ្ឋាន​ឃុំ​របស់​ពួកគាត់​។


ចំពោះ​បញ្ហា​និង​កង្វល់​សំខាន់ៗ ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ លោក ហ៊ី  ណាត អភិបាល​រង​ខេត្ត​បាន​ធ្វើ​ការ​បកស្រាយ និង​បាន​ឲ្យ​មន្ទីរ​ជំនាញ បកស្រាយ​ជូន​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ហើយ​សំណួរ និង​សំណូមពរ​នៅ​សេសសល់ របស់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​មួយ​ចំនួន​ទៀត  ក្រុមប្រឹក្សា​ខេត្ត​និង​គណៈ​អភិបាលខេត្ត និង​ទទួល យក​ទៅ​ពិភាក្សា​ជាមួយ​ជំនាញ​និង​សុំ​យោបល់​ថ្នាក់លើ ដោះស្រាយ​ជូន​ឲ្យ​បាន​សម​ស្រប​តាមច្បាប់ ដើម្បីអោយ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទទួលយកបាន​ទាំងអស់គ្នា។


លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​បិទ​អង្គ​វេទិកា​នា​ពេល​នោះ​ដោយ​បាន​ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ដល់ បងប្អូន​ជានិច្ច ហើយ​រដ្ឋាភិបាល មិន​ចង់​អោយ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ ទាំង​កម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែ​ការ​ដោះស្រាយ​ផ្អែក​ទៅ​លើ​កំណើន​សេដ្ឋកិច្ចជាតិ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែមាន ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ចាញ់​ការ​ញុះញង់​របស់​អ្នកដទៃ​និង​អ្នក​ន​យោ​បាល​បោកប្រាស់​របស់​ជន​អ​គិត​អោយ​មួយ​ក្តាប់​តូចឲ្យសោះ​ គឺ​ត្រូវ​ជឿ​ទុក​ចិត្ត​លើ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ជា​ប្រមុខ។


ក្រោយពី​បាន​ស្តាប់​ការ​បកស្រាយ​របស់​គណៈ​អធិបតី​និង​ជំនាញ​រួចមក  ធ្វើអោយ​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ទោះបី​ការ​ដោះស្រាយ​មិនទាន់បាន​មួយចំនួន​តូច​ក៏ដោយ នូវ​បញ្ហា​និង​កង្វល់​ដែល​ពួកគាត់​បាន​លើក​ឡើង​ក៏ដោយ ក៏​ពួកគាត់​បាន​អស់ចិត្ត​ដែរ  ព្រោះតែ​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលខេត្ត  និង​ជំនាញ​ទាំងអស់​យក​បញ្ហា​ដែល​បាន​លើក​ឡើង​នូវ​ក្តីកង្វល់​របស់​ពួកគាត់​ថា​នឹង​យកទៅ​ដោះស្រាយ​ឲ្យ​បាន​សមស្រប និង​អាច​ទទួល​យក​បាន​ទាំងអស់គ្នា​៕


 T-11-22-15-kk-fullT-11-22-15-kkk-fullT-11-22-15-kkkk-full



ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដោះស្រាយ​ទុក​កង្វល់​ប្រជាពលរដ្ឋ

Post a Comment

0 Comments

Close Menu