កំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានរថយន្តដឹកស្រូវបើកបុក និងកិនស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតមានឡើង កាលពីវេលាម៉ោង ១៥ និង១០នាទី នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចភូមិស្ពាន ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តម៉ាក FUSU ពាក់ស្លាកតាកែវ 3A.0779 អ្នកបើកបរមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ គឺបានបុក និង កិន ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ឆ្នាំង 1E-5851 ម្ចាស់ម៉ូតូឈ្មោះ,កេស.សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ វត្ថុតាងទាំងអស់រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលវាំងចាស់៕
រថយន្តដឹកស្រូវបុកម៉ូតូកិនអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់
0 Comments