Ad Code

និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​រាប់បាត្រ​បង្សុកូល​ឧទ្ទិស​កុសល​ដល់ ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​គម្រប់​ខួប​៥​ឆ្នាំ

ភ្នំពេញ ៖ នៅ​ម៉ោង​៨​ និង ​០០​នាទី​ ថ្ងៃទី​២២ វិច្ឆិកា​នេះ ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជន​រង គ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​លើ​ស្ពាន​ពេជ្រ​គំរប់​ខូ​ប​៥​ឆ្នាំ​បាន​នឹង​កំពុង​ធ្វើឡើង​នៅ​ស្តុ​ប​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​រាប់បាត្រ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី ព្រះពុទ្ធសាសនា ដែល​ពិធី​នេះ​រៀបចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ។


ពិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​ស្ថិតនៅ ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ​ជាទី​ដែល​ជនរងគ្រោះ​បាន​បាត់​បង់ជីវិត កាលពី​៥​ឆ្នាំមុន​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​កាលពី​ថ្ងៃទី​២២ វិច្ឆិកា​ឆ្នាំ​២០១០ កន្លងទៅ​។ អញ្ជើញ​ចូលរួម​នា​ឱកាស​នោះ​រួមមាន​លោកប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកជំទាវ​លោក​ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​មន្ត្រីរាជការ​,​អាជ្ញាធរ​ដែនដី​,​សាច់ញាតិ ក្រុម​គ្រួសារ របស់​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ជាច្រើន​រយ​នាក់។


នេះ​ជា​ពិធី តាម​បែប​សាសនា​សុទ្ធសាធ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជូន​ជន​រង គ្រោះ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ និង​សូម​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន លាចាក​លោក​ទៅ​នោះ សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ម្យ៉ាងទៀត​ក៏បាន​បង្ហាញ ឲ្យ​ឃើញ​ពី​មនោសញ្ចេតនា​សោក​ស្តាយ អាឡោះអាល័យ​យ៉ាង​ក្រៃលែង ជាមួយ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ចំពោះ​ការបាត់បង់ សមាជិកគ្រួសារ​ក្នុង​ហេតុ​ការ​ដ៏​សោកសង្រេង​កាលពី​៥​ឆ្នាំមុន​៕


T-11-22-15-aa-fullT-11-22-15-a-fullT-11-22-15-aaaaaaaa-fullT-11-22-15-aaaaaaaaaa-fullT-11-22-15-aaa-fullT-11-22-15-aaaaa-fullT-11-22-15-aaaaaa-fullT-11-22-15-aaaaaaa-fullT-11-22-15-aaaa-fullT-11-22-15-aaaaaaaaa-full



និមន្ត​ព្រះសង្ឃ​ចំនួន​១០៨​អង្គ​រាប់បាត្រ​បង្សុកូល​ឧទ្ទិស​កុសល​ដល់ ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​គម្រប់​ខួប​៥​ឆ្នាំ

Post a Comment

0 Comments

Close Menu