Ad Code

ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចូល​បាញ់​ប្លន់​ព្រលប់ៗ​ផ្អើល​ពេញ​ក្រុង​ស្វាយរៀង​

ស្វាយរៀង ៖ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់ បាន​បើករថយន្ត​កាមរី​ឆ្លាម ព​ណ៌​ខ្មៅ​មួយ​គ្រឿង ទៅ​ធ្វើ​សកម្មភាព​បាញ់​ប្លន់ ប៉ង​យក​ទ្រព្យសម្បត្តិ ពី​ផ្ទះ​លក់​ថ្នាំពេទ្យ និង​រកស៊ី​លក់​ទិញ​ដី ស្ថិតនៅ​កណ្តាល​ក្រុង​ស្វាយរៀង ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង​ខេត្តស្វាយរៀង នា​ម៉ោង​១៨និង៥៩​នទី​ព្រលប់ៗ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥។


មន្ត្រី​នគរបាល​មូលដ្ឋាន​ក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​បើករថយន្ត ទៅ​ឈប់​នៅមុខ​ផ្ទះ​ជនរងគ្រោះ រួច​បក្ខពួក​៣​នាក់ បាន​ចុះ​ពី​រថយន្ត​ចូល​ទៅ​ទិញ​ថ្នាំពេទ្យ ស្រាប់តែ​កំពុង​ឈរ​ទិញ​នោះ ជនសង្ស័យ​បាន​ដក​កាំភ្លើង ទៅ​ភ្ជង់​ជនរងគ្រោះ​ជា​ប្តី ពេលនោះ​ជនរងគ្រោះ មានការ​ប្រតាយប្រតប់ បាន​បង្ខំ​ឲ្យ​ក្រុម​ចោរ​បាញ់​មួយ​គ្រាប់​ត្រូវ​ចំ​ស្មា និង​ផ្លាត​ទៅ​ត្រូវ​ជើង កូនប្រុស អាយុ​៦​ឆ្នាំ នៅ​ពីក្រោយ​ផង​ដែរ។


ក្រោយ​មានការ​ភ្ញាក់ផ្អើល​ហើយ ក្រុម​ចោរប្លន់​២​នាក់ បាន​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ ខណៈ​២​នាក់​ទៀត បាន​រត់គេច​ខ្លួន​តែម្តង។


មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ឈួ​រ សុ​ម៉ាលី អាយុ​៤៧​ឆ្នាំ​របួស​ស្មា​ឆ្វេង និង កូនប្រុស ឈ្មោះ ឈួ​រ ម៉ាលី​រតនៈ អាយុ​៦​ឆ្នាំ របួស​កែងជើង​ខាងស្តាំ។


កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​នគរបាល និង​អាវុធហត្ថ បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ធ្វើការ​សួរនាំ​ជនរងគ្រោះ​ដើម្បី​តាម​ស្រាវជ្រាវ ចាប់​ក្រុម​ចោរប្លន់​ទាំងនោះ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕


T-11-21-15-l-fullT-11-21-15-ll-fullT-11-21-15-lll-fullT-11-21-15-llll-fullT-11-21-15-lllll-full



ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចូល​បាញ់​ប្លន់​ព្រលប់ៗ​ផ្អើល​ពេញ​ក្រុង​ស្វាយរៀង​

Post a Comment

0 Comments

Close Menu