Ad Code

សង្ស័យ​បើកបរ​ងងុយដេក​ទៅ​កៀរ​និង​ម៉ូតូ​ស្រប​ទិស​ដេក​ចិញ្ចើម​ផ្លូវ​ចាក​ទាំង​ដើម​ខ្លឹម​ខ្នុរ​និង​មនុស្ស​ស្លាប់​ពី​របួសធ្ងន់​ស្រាល់​៦​នាក់

ពោធិ៍សាត់ ៖ មនុស្ស​ចំនួន​២​នាក់ បាន​ស្លាប់​នៅ​នឹង​កន្លែង ម្នាក់​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ និង​មនុស្ស​ចំនួន​៦​នាក់​ទៀត​រង​របួស​ធ្ងន់ និង ស្រាល ដោយសារ​តែ​អ្នក​បើក​រថយន្ត​ទំនង​ជា​ងោក​មួយ​ភាំង។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​កណ្ដាល​ស្បៃ​រាត្រី​យប់​ស្ងាត់ វេលា​ម៉ោង​១១ និង ៣០​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ លើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​សា​នស​ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។


ក្រោយពេល​កើតហេតុ​ប្រមាណ​ជា​២០​នាទី អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅដល់​កន្លែង​កើតហេតុ​ចាប់​យក​រូបភាព​នេះ ត្រូវ​បាន​អ្នក​ភូមិ​សា​នស​ ប្រាប់​ពី​ហេតុ​ការណ៍​នេះ​ថា គាត់​បានឃើញ​រថយន្ត​ក្រឡាប់​ផ្ងារជើង។ ដំបូង​បាន​ចរាចរ​ពី​លិចទៅ​កើត ជា​ប្រភេទ​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ ពាក់​ស្លាក​លេខ​3D-1025 ពណ៌ស​ បាន​ដឹកឈើ​ប្រភេទ​ដើម​ខ្លឹម​ខ្នុរ ​ជា​ចក​រើ​មៀន​ដើម​ពេញ​ ខាងក្រោយ​ទ្រុង​ដោយមាន​អ្នកដំណើរ​ប្រុសៗ ​និង ​អ្នក​បើកបរ​៦​ទៅ​៧​នាក់​។


ស្រាប់តែ​មកដល់​ចំណុច​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៤៣ និង​១៤៤ ភូមិ​ខាងលើ​ទំនងជា​អ្នកបើកបរ​នោះ​ងងុយដេក​រាង​ភាំង​បន្តិច ក៏​បើក​កៀក និង ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃ​បណ្ដាល​ឲ្យ​វាក់​ម៉ូតូ​ស្រប​ទិស​នោះ អ្នក​បើក​នេះ​ទ្រង់​រាង​ភ្ញាក់​ផង​ក៏​ជ្រុល​ចង្កូត ទៅ​ខាង​ស្ដាំ​ដៃ​ក្រឡាប់​ដេក​ចំហៀង​បែរ​ក្បាល​មក​ផ្លូវជាតិ ចាក់​ដើមឈើ​ខ្លឹម​ខ្នុរ​ទាំង​នោះ ដែល​គេ​ព្រលះ​ដូច​សសរ​ប្រឡៅ​មូល ចោល​ពេញ​ផ្លូវ​រួម​ទាំង​មនុស្ស​នៅ​លើ​រថយន្ត​នោះ បណ្ដាល​ឲ្យ​ឈើ​នោះ​បោក​ត្រូវ​មនុស្ស​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​និង​៥​នាក់​ទៀត របួសធ្ងន់​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ពោធិ៍សាត់​ក៏​ស្លាប់​ម្នាក់ទៀត​តែម្ដង។


នៅ​កន្លែង​កើតហេតុ​ភ្លាមៗ នេះ​ដែរ​ឃើញ​មាន​វត្តមាន​នគរបាល​ប៉ិ​ស្ស៍ ប្រជា​ការពារ​ភូមិ​នគរបាល​ចរាចរណ៍​ស្រុក និង ​លោក អែម រុន​ អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ​ចុះ​ផ្ទាល់​ដើម្បី​ជួយ​អន្តរាគមន៍ ដល់​អ្នកដំណើរ​ផង​ដោយ​លោក​បាន​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​អ្នក​ស្លាប់ និង របួសធ្ងន់​ថា ទី១​ឈ្មោះ ងួន យ៉ា អាយុ​២៥​ឆ្នាំ ស្លាប់ ទី​២ សាយ សាន អាយុ​៥៣​ឆ្នាំ ស្លាប់ ទី​៣ រស់ ថុ​ន​អាយុ​៣១ឆ្នាំ របួសធ្ងន់ ទី​៤​ឈ្មោះ ភី​ របួសធ្ងន់ ទី​៥ ដ មន អាយុ​៤១​ឆ្នាំ ធ្ងន់​ ទី​៦ ពុធ ផល្លា អាយុ​៣១​ឆ្នាំ របួសស្រាល និង​៧​ឈ្មោះ ដ មាត់​របួសស្រាល​អ្នក​ទាំ​ង​៧ រស់នៅ​ភូមិ​រស់នៅ​ឃុំ​ជ្រៃ ស្រុក​រមាសហែក ខេត្តស្វាយរៀង។ ដោយឡែក​អ្នក​បើក​ម៉ូតូ​វ៉េវ ពណ៌​ក្រហម នោះ ឈ្មោះ ខឿន លឹម​អាយុ​២០​ឆ្នាំ​ រស់​នៅ​ឃុំ​កើតហេតុ​ខាងលើ​របួសស្រាល។


លោក​មោ​ល សាវ៉ា​ន នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ក្រគរ ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​នគរបាល​យើង​បាន​ដេក​យាម​កន្លែង​ហេតុការណ៍​នេះ​រង់ចាំ ក្រុម​គ្រួសារ​ជនរងគ្រោះ និង ម្ចាស់​រថយន្ត​ដើម្បី​វាស់វែង​អនុវត្ត​តាម​ផ្លូវច្បាប់៕


T-11-21-15-jjj-fullT-11-21-15-jj-fullT-11-21-15-j-full



សង្ស័យ​បើកបរ​ងងុយដេក​ទៅ​កៀរ​និង​ម៉ូតូ​ស្រប​ទិស​ដេក​ចិញ្ចើម​ផ្លូវ​ចាក​ទាំង​ដើម​ខ្លឹម​ខ្នុរ​និង​មនុស្ស​ស្លាប់​ពី​របួសធ្ងន់​ស្រាល់​៦​នាក់

Post a Comment

0 Comments

Close Menu