ជើងឯកអធិរាជស៊ីម៉ង់អូដ្ឋ ទម្ងន់៦៣,៥០០ គីឡូក្រាម ទីបំផុតបានធ្លាក់ទៅលើអ្នកប្រដាល់ថៃ Weerachai Menayuthin បន្ទាប់ពីគេបានយកឈ្នះវ៉ាន់ ចាន់វ៉េត ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀនស៊ីម៉ង់អូដ្ឋរបស់ TV5 ARE NA នោះ។
អ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លិបគីសែមានរិទ្ធ បានវាយចាញ់ពិន្ទុ Weerachai Me nayuthin ដាច់ទាំង៥ទឹកតែម្តង។ និយាយរួម ចាន់វ៉េត មិនអាចស៊ូជាមួយអ្នកប្រដាល់ថៃ បាននោះឡើយ ធ្វើឲ្យបាត់បង់ឱកាសយកតំណែងជាម្ចាស់ពានជើងឯកអធិរាជស៊ីម៉ង់អូដ្ឋ ទម្ងន់៦៣,៥០០គីឡូក្រាមនេះ ដោយបានត្រឹមទទួលចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ។
ជាមួយនឹងទទួលបានពានជើងឯកនេះ អ្នកប្រដាល់ថៃ Weerachai Menayuthin នៅបានទទួលប្រាក់រង្វាន់ចំនួន២.៥០០ដុល្លារអាមេរិកទៀត។ ឯ វ៉ាន់ ចាន់វ៉េត ដែលបានលេខ ២ ទទួលបានពានមួយ និងប្រាក់រង្វាន់១.០០០ដុល្លារ ហើយចំណាត់លេខ ៣ដែលបានទៅលើឈាន ហុង ដែលពុំបានប្រកួតនោះ ទទួលបានពានមួយនិងប្រាក់រង្វាន់៥០០ដុល្លារ និងលេខ៤ជារបស់ថៃ ប៊ុនហាន ដែលរងនូវការបាក់ដៃអំឡុងប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ទទួលបានពានមួយនិងប្រាក់រង្វាន់៣០០ដុល្លារ។
TiFFY ARENA TV5 : ចាន់ រក្សា ចាញ់ ឆាយមាសចាន់ រក្សា ដែលពីមុនមានឈ្មោះ(អេ អូត) អ្នកប្រដាល់ក្លិបអេភូថងកីឡា បានវាយចាញ់ឆាយ មាស អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ដោយពិន្ទុ ក្នុងកម្មវិធីប្រដាល់ TIFFY SUPER FIGHT លើសង្វៀនTV5 ARENA កាលពីយប់អាទិត្យទី២២ វិច្ឆិកា ២០១៥ នេះ។ ឆាយ មាស ឈ្នះចាន់ រក្សានេះ ក្នុងលក្ខណៈប្រផឹតប្រផើយតែប៉ុណ្ណោះ ដោយសារតែចាន់ រក្សា គេវាយចូលគោលដៅបានតិចជាងឆាយ មាស ក្នុងការប្រកួតគ្នាប្រាំទឹកនោះ ។
គួរបញ្ជាក់ថា ពីរនាក់នេះ ធ្លាប់ជួបគ្នា៣លើកហើយ កាលពីពេលកន្លងមកនេះ ដោយវាយឈ្នះចាញ់គ្នាដោយពិន្ទុទៅវិញទៅមក តែជួបគ្នាលើកចុងក្រោយ(១៨កក្កដា២០១៥)រក្សាចាញ់សន្លប់ក្នុងទឹកទី២នៅសង្វៀនស្ទឹងមានជ័យ ហើយឥឡូវនេះរក្សាបន្តចាញ់ឆាយ មាសដោយពិន្ទុទៀត។ ចាន់ គង់រាជ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានផ្តួលរស់ វិបុល អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងការជួបប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម។ ចំណែក គង់ វិចិត្រ អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ក៏បានផ្តួល ស៊ូ ពី អ្នកប្រដាល់ក្លិបពោធិជ័យកីឡា ក្នុងទឹកទី៤ដែរ ។ គង់ វិចិត្រ ជាអ្នកប្រដាល់ថ្មី ទើបប្រកួតបានប៉ុន្មានដងតែប៉ុណ្ណោះ តែវាយខ្លាំងជាងស៊ូ ពី ទៅទៀត ដែលធ្វើឲ្យស៊ូ ពី មិនអាចទ្រាំទ្របាន ក៏បោះបង់ចោលការប្រកួតក្នុងទឹកទី៤តែម្តងទៅ ធន់ វណ្ណះ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ប្រកួតឈ្នះ ឡុង ប៊ុនរ៉ាត់ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ។ ឡុង ប៊ុនរ៉ាត់ តាមពិតត្រូវបោះបង់ការប្រកួតតាំងពីក្នុងទឹកទី៤ ក្នុងពេលដែលវណ្ណះដាល់ចំមុខ ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ម្ល៉េះ តែដោយសារស្នូរជួងបញ្ចប់ទឹកបន្លឺឡើងទាន់ពេលនោះ ប៊ុនរ៉ាត់ក៏នៅបន្តការប្រកួតរហូតដល់ចប់ទឹកទី៥ ដោយចាញ់ប៊ុនរ៉ាត់ត្រឹមពិន្ទុប៉ុណ្ណោះ៕
វ៉ាន់ ចាន់វ៉េតចាញ់ថៃក្នុងការប្រកួត ដណ្ដើមតំណែងជើងឯកស៊ីម៉ង់អូដ្ឋ
0 Comments