Ad Code

ច​ន ច័ន្ទ​លក្ខិណា លេចឮ​អតីត​ស្វាមី​ស្នេហ៍​ប្រុស​ដូចគ្នា

ភ្នំពេញ ​៖​ ជិត​២​ឆ្នាំ​ហើយ ដែល​ច​ន ច័ន្ទ​លក្ខិណា លែងលះ​ស្វាមី​លោក​យុ​ត្ថា​រ៉ាឆា​នី ពេលនេះ​ពួកគេ​ក៏​មាន​ថ្មី​រៀងៗ​ខ្លួន​ដែរ ​ដោយ​ច​ន ច័ន្ទ​លក្ខិណា ​​កំពុង​ផ្អែមល្ហែម​ជាមួយ​ពោះម៉ាយ ​កូន​មួយ​លោក​ហេង ឡុង។ ចំណែក​យុ​ត្ថា​រ៉ា​ឆា​នី ក៏មាន​ស្នេហ៍​ថ្មី​ជាមួយ​នារី​វ័យ​ក្មេង។ ទន្ទឹម​នឹង​នោះ ​លោក​ឆា​នី ក៏​លេចឮ​ដែរ​ថា មាន​ប្រុស​ម្នាក់​តាម​ស្រឡាញ់​ផងដែរ។


ពេលនេះ​លោក​ឆា​នី មាន​លេចឮ​ដំណឹង​ថា រក​បាន​ស្រី​ស្នេហ៍​ថ្មី​ស្អំ​បេះដូង​មាន​អាយុ​១៩​ឆ្នាំ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ដោយ​បាន​ជិះឡាន​សប្បាយ​ជាមួយគ្នា​រៀងរាល់​រាត្រី​។ តែ​ក៏​មាន​ព័ត៌មាន​មួយទៀត​ថា លោក​ឆា​នី បែរ​ជា​មាន​ប្រុស​ម្នាក់ទៀត​តាម​ស្រឡាញ់​ទៅវិញ។ ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ហាង​បៀរហ្គាឌិន ពិភព​រាត្រី ខ្សឹប​ប្រាប់​ថា លោក​ឆា​នី ឥឡូវនេះ​វីវរ​ហើយ មាន ប្រុស​ម្នាក់​តាម​ស្រឡាញ់​ទៅ​ណា​មួយ​ជំហាន​ក៏​ប្រុស​នោះ​តាម​ស្អិត​ដែរ។ ដោយឡែក​ការលេចឮ​ថា លោក​ឆា​នី​កំពុងមាន​ប្រុស​តាម​ស្រឡាញ់​នេះ ស្របពេល​ដែល​ច​ន ច័ន្ទ​លក្ខិណា កំពុងមាន​ស្នេហ៍​ថ្មី​ជាមួយ​អ្នកមាន​ទ្រព្យ​លោក ហេង ឡុង ដោយ​ត្រៀម​រៀបការ​ក្នុងពេល​ឆាប់ៗ​នេះដែរ​។ ទោះយ៉ាងណា​លោក​យុ​ត្ថារ៉ាឆា​នី អាច​ទ្រាំ​បាន ព្រោះ​លោក​ត្រូវ​បាន​​​អតីត​ប្រពន្ធ​​ចាត់​ទុក​ជា​បងប្រុស​​​ទៅ​ហើយ។


គួររំលឹកថា ក្រុម​មហាជន​ និង​សិល្បករ​បាន​ចាប់អារម្មណ៍​ជាខ្លាំង នៅពេល​អតីត​ប្តី​ប្រពន្ធ ធ្លាប់​ល្បីល្បាញ​មួយគូ​នេះ​បាន​ចែកផ្លូវ​គ្នា ហើយ​ពួកគេ​មាន​វាសនា​ផ្ទុយគ្នា​។ ពេលនេះ​ច​ន ច័ន្ទ លក្ខិណា គ្រោង​សម្ពោធ​វិឡារ​តម្លៃ​កន្លះ​លាន​ដុល្លារ ជា​កាដូ​គូស្នេហ៍​លោក​ហេង ឡុង ហើយ​អ្នកនាង​ត្រៀមខ្លួន​ធ្វើជា​ប្រធាន​អង្គការ​”​សហគមន៍​យើង​” ទៀតផង បន្ថែម​លើ​ខ្សែ.ក​ពេជ្រ​តម្លៃ​រាប់សែន​ដុល្លារ ដែល​ចងដៃ​ថ្ងៃ​ខួបកំណើត​ច​ន ច័ន្ទ​លក្ខិណា​កន្លងមក​។ ចំណែក​លោក​យុ​ត្ថា​រ៉ា ឆា​នី វិញ បែរជា​ជំពប់​ស្នេហ៍​ដ៏​រំភើប មាន​ប្រុស​តោងទៅ​វិញ​។ លោក​យុ​ត្ថា​រ៉ា ឆា​នី មិនអាច​សុំបំភ្លឺ​បានទេ ព្រោះ​ទូរស័ព្ទ មិនអាច​ទាក់ទង​បាន។ តាម​ការ​លេចឮ​ឲ្យ​ដឹង​ថា​ ទោះ​យ៉ាង​ណា​​ ក្រៅ​ពី​លោក​ឆា​នី​ ក៏​នៅ​មាន​តារា​ប្រុស​ជាច្រើន​ទៀត​ដែល​ធ្លាប់​​​ល្បី​ថា​មាន​ស្នេហា​ភេទ​ដូចគ្នា​ដូចជា​លោក​នី​កូ អៀង វិ​ច្ឆ័​យ ណុប ប៉ាយ៉ា​រិ​ទ្ធ​នៅ ស៊ីនឿន សាន វិសាល ហ្សូ​ណូ ករុណា​ពេជ្រ សុគន្ធ ថេរៈ​យុ មង្គល ទីណា​ជាដើម​។ តែ​ពួកគេ​បែរជា​ប្រកែក ខណៈ​ដែល​លោក​យ៉ែម សំ​អូន​ត្រូវ​បាន​ភរិយា​នាង​យ៉ាង លីន​ដា ចោទប្រកាន់ថា​មាន​ស្នេហា​ដូចគ្នា​ដែរ​នោះ។ តែ​ទស្សនិកជន​ជឿជាក់​ថា លោក​ឆា​នី​មិន​លេងល្បែង​ស្នេហា​ភេទ​ដូចគ្នា​ទេ ហើយ​លោក​នឹង​រៀបការ​ជាមួយ​នារី​ជា​កំពូល​ស្នេហ៍​ក្នុង​ពេល​ឆាប់ៗ​នេះកុំ​ឲ្យ​ចាញ់​ប្រពន្ធដើម​នាង​ច​ន ច័ន្ទ​លក្ខិណា តែ​លោក​ឆា​នី​ប្រហែលជា​ពិបាក​នឹង​ប្រជែង​ទ្រព្យ សម្បត្តិ​ជាមួយ​អតីត​ប្រពន្ធ ព្រោះ​ប្តី​ក្រោយ​រប​ស់​ចន ច័ន្ទ​លក្ខិណា មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ជាង៕


M07-11-15-k1



ច​ន ច័ន្ទ​លក្ខិណា លេចឮ​អតីត​ស្វាមី​ស្នេហ៍​ប្រុស​ដូចគ្នា

Post a Comment

0 Comments

Close Menu