Ad Code

រថយន្តក្រុង​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​​មន្ត្រី​អង្គការ​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀ​ត​របួសធ្ងន់​

កំពង់ឆ្នាំង​ ៖ មន្ត្រី​អង្គការ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ និង​ប្អូន​ប្រុស​គេ​ម្នាក់ទៀត​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់ ដោយមាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​១​គ្រឿង​បាន​បុក​ម៉ូតូ​មន្ត្រី​អង្គការ​ចំ​ពីមុខ​ពេញទំហឹង​កណ្ដាល​ទ្រូងផ្លូវ​តែម្តង នៅក្នុង​ទិស​ច្រាស់​គ្នា​។ ករណី​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៦​និង​៨៦ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​កោះ ឃុំ​ជ្រៃ​បាក់ រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ ​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​នៅក្នុង​គ្រោះថ្នាក់​នេះ​មាន​ ១.​ឈ្មោះ ហួច គឹម​ហាក់ អាយុ​២២​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​កន្លែង​កើតហេតុ ជា​មន្ត្រី​អង្គការ​ក​ង្រី មាន​ទីតាំង​នៅក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់​ឆ្នាំង រូបគេ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជុំ ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស និង ២.​ឈ្មោះ ហួច សំណាង អាយុ​២០​ឆ្នាំ ជា​ប្អូនបង្កើត បាន​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង​ខាងឆ្វេង​។

​ ​

មុន​ពេល​កើតហេតុ​ជនរងគ្រោះ​២​នាក់​បងប្អូន​បាន​ជិះ​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​អង្គការ ONG113 1.003 បើកបរ​ពី​ត្បូង​ទៅ​ជើង​បំណង​ទៅ​យាម​ពេលយប់​នៅ​កន្លែង​ធ្វើ​ការ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ពន្លឺ​អង្គរ ពាក់​ស្លាក​លេខ​បាត់ដំបង 3A – 0220 បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញ​ទំហឹង​តែម្តង បណ្ដាល​ឲ្យ​ម៉ូតូ ​និង​ជនរងគ្រោះ​ប៉ើង​ចូល​កញ្ចក់​រថយន្ត​អូស​ជិត​២០​ម៉ែត្រ​ពី​ក​ន្លែង​កើត​ហេតុ​ទើប​ធ្លាក់ចុះ​មកវិញ ចំណែ​ក​រថយន្ត​បង្ក​បាន​ជ្រុល​ទៅមុខ​ជាង​៤០​ម៉ែត្រ​ទើប​អស់​ល្បឿន​ ទើប​ទប់​ហ្រ្វាំង​ជាប់ នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​ខាងឆ្វេង​ដៃ​។​

​ ​

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់​គេច​ខ្លួន​បាត់ ដោយ​ទុក​រថយន្ត​ និង​អ្នកដំ​ណើរ​ចោល​នៅ​កន្លែង​កើត​ហេតុ​។ ចំណែក​ជនរងគ្រោះ​របួស​ធ្ងន់​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ឯ​សព​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​ខេត្ត​ជួយ​ដឹក​ពី​កន្លែង​កើត​ហេតុ​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៅ​ភូមិ​ត្រ​ពាំង​ជុំ ឃុំ​ចោ​ង​ម៉ាង ស្រុក​ទឹកផុស ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។



ករណីនេះ​ម៉ូតូ​ជនរងគ្រោះ​បាន​រង​ការខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​បង្ក​បាន​ខូចខាត​ធ្ងន់​ដោយ​បែក​កញ្ចក់​មុខ ​និង​ចង្កៀង​មុខ​ផ្នែក​ខាងស្តាំ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​ទុក​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕


25-11-2015a8


25-11-2015a3


25-11-2015a2


25-11-2015a4


25-11-2015a6


25-11-2015a7


25-11-2015a


25-11-2015a1




រថយន្តក្រុង​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​​មន្ត្រី​អង្គការ​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀ​ត​របួសធ្ងន់​

Post a Comment

0 Comments

Close Menu