Ad Code

ការហ្វឹកហ្វឺន​ខួរក្បាលតាមអនឡាញ ជួយដល់​មនុស្ស​ចាស់

ការហ្វឹកហ្វឺនខួរក្បាល-េលងហ្គេម​តាម​អន​ឡាញ គឺជា​ការ​ផ្ដល់​នូវការ​​ចងចាំ​​ ព្រមទាំង​មាន​​បំណិន​ប្រសព្វដោះស្រាយ​ដោយ​ការ​ចេះ​ពិចារណា​នោះហើយដែល​​​មាន​ផល​ប្រយោជន៍​ចំពោះ​មនុស្ស​វ័យ​ចំណាស់។ នេះជាការ​លើក​យក​មក​សន្និដ្ឋាន តាមរយៈ​កា​រសិក្សា​ស្រាវ​ជ្រាវ​​ក្នុង​​​មាត្រដ្ឋាន​ទូលំទូលាយ​​មួយ។


ក្រុមអ្នកសិក្សាស្រាវជ្រាវ​នៅឯ​សាកលវិទ្យា​ល័យ​ King’s College London បានរកឃើញ​ពីលំហាត់​ដល់​ខួរក្បាល ​ធ្វើ​ឲ្យ​ខួរក្បាល​នៅ​តែ​មានសមត្ថភាព​​ដ៏ឈ្លាសវៃ ជួយដល់​មនុស្ស​ផង​​ទាំងឡាយជាមួយ​ភាពបំណិនប្រសប់ ជា​រៀង​រាល់ថ្ងៃ ក្នុង​នោះ​ដូចជា​ការ​ដើរ​ទិញទំនិញ​ និងដាំស្ល​ជាដើម។


មានមនុស្ស​​ដល់ទៅប្រមាណ​ ៧,០០០នាក់ ដែលមានអាយុ​ ៥០ឆ្នាំ ឬ​ក៏លើស​ពីនេះបាន​យល់ព្រម​​ចូលរួម​ការ​ពិសោធ​ស្រាវជ្រាវ​មួយ​ដែល​មាន​រយៈពេល​៦ខែ។


ដោយឡែក​ការ​សិក្សា​ស្រាវជ្រាវ​​រយៈពេល​​វែង​ពីនេះ បច្ចុប្បន្ន​​កំពុងតែ​ចាប់ផ្ដើម​​ឡើង​ហើយ។

ក្រុមអ្នក​ស្ម័គ្រចិត្ដ​​ត្រូវបាន​ជ្រើសរើស​ចេញពី​មនុស្ស​​ជាទូទៅ​ ដោយ​ភាគី​ជាដៃគូ​រវាង BBC និងសមាគម​នៃ​ជំងឺ​ Alzheimer ព្រមទាំង​ក្រុម​ប្រឹក្សា​សិក្សា​​ស្រា​វជ្រាវ​ផ្នែក​វេជ្ជសាស្ដ្រ។


ក្រុមអ្នក​ស៊ើប​អង្កេត​​ស្រាវជ្រាវ​នៅក្នុង​​ការ​សិក្សា​នេះកំណត់ថា មិនមាន​អ្នកចូលរួម​ណា​ម្នាក់​មានបញ្ហា​​នឹង​ការចងចាំ​នោះទេ ឬក៏​មាន​បញ្ហា​ប៉ះពាល់​នឹង​ការយល់ដឹង​​នោះឡើយ​ពេល​ដែល​ពួកគេ​​មកចូលរួម​​ដោយស្ម័គ្រចិត្ដ​​នៅក្នុង​​ការ​ពិសោធ​ស្រា​វជ្រាវនោះ។


ក្រុមអ្នក​សិក្សាស្រាវជ្រាវ​បានរកឃើញថា បន្ទាប់ពី​៦ខែ​មក អ្នកទាំង​ឡាយណា​ដែល​លេង​​ហ្គេម​​ប្រភេទ​ហ្វឹកហ្វឺន​ដល់ខួរក្បាល​សម្រាប់​ហ្គេម​គិត​ពិចារណា​ និងការ​ដោះស្រាយ​បញ្ហា​​​ឲ្យបាន​ឆាប់​លឿន​នោះ ពិតជា​ទទួលបាន​បំណិនប្រសប់លើសពីអ្នក​​ដែលមិនបាន​លេង​​ហ្គេម​​ប្រភេទ​នេះ​យ៉ាង​ប្រាកដ។


ផលប្រយោជន៍ដែល​គេទទួល​បាននោះគឺ​​នៅពេល​ដែលមនុស្ស​ទាំងឡាយនោះ​លេង​ហ្គេម​យ៉ាងតិច​៥លើក​ក្នុងមួយសប្ដាហ៍ ហើយ​មនុស្ស​ចាស់ដែល​មានអាយុ​លើសពី​៦០ឆ្នាំ​ ដែល​លេងហ្គេម​ប្រភេទដូចគ្នា​នេះដែរនោះ បាន រាយការណ៍​ថា ទទួលបានពិន្ទុ​ល្អជា​រៀង​រាល់​

លើក ដែលដោះស្រាយ​បញ្ហា​បែប​​ប្រស្នា​នៃ​ហ្គេម​​ដែល​គេ​លេង​ជារៀងរាល់​ថ្ងៃ​នោះ៕


BBC News



ការហ្វឹកហ្វឺន​ខួរក្បាលតាមអនឡាញ ជួយដល់​មនុស្ស​ចាស់

Post a Comment

0 Comments

Close Menu