Ad Code

សម​ត្ថ​កិច្ច​ខេត្ត រាជធានី​ចំនួន​៤​បើក​ប្រតិបត្តិការ​បំបែកសំបុក​ចោរ​លួច​រថយន្ត​ឃាត់ខ្លួន​ជនល្មើស​៦​នាក់​ដកហូត​បាន​រថ​យន្ត​៦​គ្រឿង

កណ្តាល ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរ​បាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ថា ក្រុម​ចោរលួច​រថយន្ត​ដ៏​សកម្ម​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​បំបែក​បាន​ហើយ​ប្រើ​រយៈពេល​៣​យប់​៤​ថ្ងៃ ដោយ​កិច្ច​សហប្រតិបត្តិការ របស់​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល តាកែវ ក្រចេះ​និង​រាជធានី​ភ្នំពេញ និង​ដោយ​បានការ​សម្របសម្រួល​នីតិ​វិធី ពី​ព្រះ​រា​អាជ្ញា​សាលាដំបូង​ខេត្តកណ្តាល តាកែវ ក្រចេះ។


ជនសង្ស័យ​ចំនួន​៦​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​និង​រក​ឃើញ​រថយន្ត​ដែល​ជនសង្ស័យ​ទាំង​នោះ​លួច​យក​បាន​ចំនួន​៦​គ្រឿង​។


លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ជ​ន​សង្ស័យ​និង​វត្ថុ​តាង​សម​ត្ថ​កិច្ច​នគរបាល​ខេត្តកណ្តាល​កំពុង​នាំ​ពី​ខេត្តក្រចេះ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រហែល​ជាយប់​ទើប​មកដល់។


លោកស្នងការ​បាន​រៀបរាប់​អំពី​សកម្មភាព​លួច​របស់​ជនល្មើស និង កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​រហូត​ទទួល​បាន​ជោគជ័យ​នេះ​ឲ្យ​បាន​ដឹង​ថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលា​ម៉ោង៣និង០៤​នាទី នៅ​ចំណុច​ផ្សារ​PC ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​អំពើ​លួច​យក​រថយន្ត​១​គ្រឿង​។ ឆ្លងតាម​ប្រព័ន្ធGPS ដែល​មាន​បំពាក់​លើ​រថយន្ត​ដែល​បាត់ Camry ឆ្លាម ពណ៌​ខ្មៅ ស្លាកលេខ ភ្នំពេញ​2I-1813 ស៊េរី​ឆ្នាំ​១៩៩៩ បន្ទាប់​មក​ឃើញ​បាត់ដាន​នៅ​ជិត​ហាង​ខារ៉ាអូខេ​ត្រជាក់ ភូមិ​សង្កាត់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។


ម្ចាស់​រថយន្ត​ឈ្មោះ ឃុន ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ចំណុច​កើតហេតុ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន។


ជនល្មើស៩​នាក់​ឃាត់ខ្លួន​៦​នាក់ (​ប្រុស​០៤​នាក់​)​គឺ​ឃាត់​នៅ​ខេត្តកណ្ដាល២ នាក់​ ឃាត់​នៅ​ខេត្តតាកែវ០២​នាក់ ឃាត់​នៅ​ខេត្តក្រចេះ២នាក់ គេចខ្លួន៣​នាក់ ជនសង្ស័យ​៩​នាក់​នោះ​មាន​ ទី១.ឈ្មោះ មាស ចន្ថា ហៅ​ខ្នុ​យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ក្រាំង​វិច ឃុំ​ក្តាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ  មុខរបរ មិន​ពិតប្រាកដ (​ជំនាញ​គាស់​កំបូល​ម៉ា​ស៊ីន​រថយន្ត​ដើម្បី​កាត់​ខ្សែ​តេ​លេ និង​គាស់​ទ្វារ​-​រថយន្ត (​ឃាត់​ខ្លួន​) នៅ​ខេត្ត​តាកែវ។ ២.​ឈ្មោះ ហឿង នី ហៅ​តិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​តាន​ប់ ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ មាន​ទីលំនៅ ភូមិ​សៃ​វ៉ា ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ មិន​ពិត​ប្រាកដ​(​ជំនាញ​កាច់ក​រថយន្ត និង​កាត់ផ្តាច់​GPS មេខ្លោង​(​គេចខ្លួន​)។


៣.​ឈ្មោះ សេង វណ្ណៈ ហៅ​ឌី​ជេ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ព្រែ​កឡៃ ឃុំព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ជា​អ្នកបើក​រថយន្ត​ពីក្រោយ​បិទគូថ និង​រក​ទីផ្សារ (ឃាត់ខ្លួន)នៅ​ក្រុង​តាខ្មៅ។


៤.​ឈ្មោះ អ៊ុន ស៊ី​ឌី​ន ភេទ​ប្រុស អាយុ២០​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី​១ ឃុំអូរ​ឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ជា​អ្នក​ទទួល​ទិញ​រថយន្ត​ដែល​លួច​បាន (​គេចខ្លួន​)។


៥.​ឈ្មោះ អ៊ុន អ៊ីយូ​រ៉ា ភេទ​ប្រុស អាយុ៣០​ឆ្នាំ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​អូរ​ឫស្សី​១ ឃុំ​អូរ​ឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ជា​អ្នក​ដឹងឮ និង​ជួយ​ចាត់ចែង​ទទួល​ទិញ​រថ​យន្ត​ដែល​លួច​បាន (​ឃាត់ខ្លួន​)​នៅ​ខេត្តក្រចេះ។


៦.ឈ្មោះ ភី ណាត់ ភេទ​ប្រុស អាយុ៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ទា​ឃុំ​តាំ​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជា​អ្នកបើក​រថយន្ត​បិទគូថ​(​គេចខ្លួន​)។


៧.​ឈ្មោះ គា សុ​មិញ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ចំណុច​កើតហេតុ​ខាងលើ ប្រពន្ធ​ជនល្មើស ឈ្មោះ មាស ចន្ថា​(​ឃាត់ខ្លួន​) នៅ​ក្រុង​តាខ្មៅ។


៨.​ឈ្មោះ ប្រាក់ សារុន ភេទ​ស្រី អាយុ២៩​ឆ្នាំ ស្នាក់នៅ ភូមិ​សៃ​វ៉ា ឃុំក្តា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ លក់ដូរ ប្រពន្ធ​ជនល្មើស​ឈ្មោះ ហឿង នី (​ឃាត់ខ្លួន​)​នៅ​ខេត្តតាកែវ។


៩.​ឈ្មោះ អោក វ៉ាន់ឌី ហៅ ស្កា​យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​ក្រុង​ក្រចេះ ខេត្តក្រចេះ​មុខរបរ លក់ដូរ ជា​អ្នក​ទិញ​រថយន្ត​ពី​ជនល្មើស ហៅ ឌី​ន (​ឃាត់​ខ្លួន​) នៅ​ខេត្តក្រចេះ។


វត្ថុ​តាង​ចាប់​យក​រថយន្ត​០៦​គ្រឿង ចាប់​យក​នៅ​ខេត្តក្រចេះ​និង​ស្លាកលេខ ភ្នំពេញ 2O-3700 ១គូរ និង​កំពុង​តាម​យក ០១​គ្រឿង​ទៀត​នៅ​ខេត្តកំពង់ចាម។ សរុប ០៧ គ្រឿង។


លោកស្នងការ​បញ្ជាក់​ពី​រឿងហេតុ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ជនរងគ្រោះ​បាន​បាត់​រថយន្ត​របស់​ខ្លួន នៅ​ចំ​ណុច​ផ្សា​PC​ខ​ណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។ រថយន្ត​នោះ​ដាក់​ប្រព័ន្ធ​តាមដាន​GPS បានឃើញ​បាត់ដាន នៅ​ចំណុច ជិត​ហាង​ខារ៉ាអូខេ​ត្រជាក់ចិត្ត​ថ្មី ស្ថិត​នៅ​ក្នុង ភូមិ​-​សង្កាត់ កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល វេលា​ម៉ោង​៤និង៤៨​នាទី បន្ទាប់មក​ជន​រង​គ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង នៅ​សង្កាត់​កំពង់​សំណាញ់ ដើម្បី​ជួយ​ស្វែងរក​រថយន្ត​របស់​ខ្លួន​។


ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​កម្លាំង​ជំនាញ​ក្រុង​តាខ្មៅ សហការ​ជាមួយ​ប៉ុស្តិ៍​កំពង់​សំណាញ់ បាន​បើក​ការ​ស៊ើប​អង្កេត ក្រោម​ការ​ចង្អុលបង្ហាញ របស់​លោក និង​លោក​ស្នងការ​រង​ទទួល​កណ្តាល​ព្រហ្មទណ្ឌ ដែលមាន​ការ​សម្របសម្រួល ដោយ​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល បាន​បញ្ជា​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ឲ្យ​បើក​ការ​ស៊ើប​អង្កេត ក្នុងករណី​ខាងលើ ដោយមាន​ការ​សហការ​ជាមួយនឹង​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ ខេត្តក្រចេះ​ ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ ឈាន​ទៅ​ចាប់បាន​ជនល្មើស និង​រថយន្ត​ដូច​ខាងលើ​៕


T-11-12-15-g-fullT-11-12-15-gg-fullT-11-12-15-ggg-fullT-11-12-15-gggg-fullT-11-12-15-ggggg-full



សម​ត្ថ​កិច្ច​ខេត្ត រាជធានី​ចំនួន​៤​បើក​ប្រតិបត្តិការ​បំបែកសំបុក​ចោរ​លួច​រថយន្ត​ឃាត់ខ្លួន​ជនល្មើស​៦​នាក់​ដកហូត​បាន​រថ​យន្ត​៦​គ្រឿង

Post a Comment

0 Comments

Close Menu