Ad Code

ហាយ​ឡែន​ឌ័​របុក​គោ​រត់​ឆ្លងផ្លូវ​ខូចខាត​ក្បាល​រថយន្ត​ខាងមុខ​ធ្ងន់ធ្ងរ​

ព្រះសីហនុ​ ៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥​នៅវេលាម៉ោង៤និង៤៥នាទីរថយន្ត​ហាយ​ឡែន​ឌ័​រ​មួយ​គ្រឿង​បាន​រង​ការខូចខាត​ផ្នែក​ក្បាល​ខាងមុខ​របើក​ និង​សើ​យ​ដំបូល​ម៉ាស៊ីន​ធ្ងន់ធ្ងរ ​ខណៈ​កំពុង​បើកបរ​លើ​ផ្លូវ​ជាតិ​ស្រាប់តែ​សត្វ​គោមួយ​ក្បាល​រត់​ឆ្លងផ្លូវ​បណ្ដា​ល​ឲ្យ​បុក​ចំ​ពីមុខ​រថយន្ត​ពេញទំហឹង​នោះ​។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់​រទះ ស្រុក​កំពង់សីលា ខេត្ត​សីហនុ។​


ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ហ្វូង​សត្វ​គោ​ដែល​ម្ចាស់​ព្រលែង​ចោរ​ឲ្យ​ដើរ​ទន្ទ្រាន​ពេញ​ភូមិ​ និង​ដើរ​ប្រសេចប្រសាច​ពេញ​ផ្លូវជាតិ​នេះ​មិន​បណ្ដា​ល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​គឺ​គ្រាន់តែ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ និង​សត្វ​គោមួយ​ក្បាល​រង​របួស​ធ្ងន់​បាក់ជើង​ដេក​ស្ងៀម​នៅ​កន្លែង​កើត​ហេតុ​។​


​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បុក​គោ​នោះ​ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​2AG2124 ​មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្តកោះកុង។​


មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នកបើកបរ​ឈ្មោះ ញ៉ូ​វ សារ​ខន ភេទ​ប្រុស អាយុ៥៦​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ ភូមិ​៣ ឃុំ​ស្មាច​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។​ បច្ចុប្បន្ន​វត្ថុ​តាង​ត្រូវ​បាន​រក្សាទុក​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​រង់ចាំ​​ធ្វើ​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕


3-11-2015b1



ហាយ​ឡែន​ឌ័​របុក​គោ​រត់​ឆ្លងផ្លូវ​ខូចខាត​ក្បាល​រថយន្ត​ខាងមុខ​ធ្ងន់ធ្ងរ​

Post a Comment

0 Comments

Close Menu