Ad Code

អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ចូលរួម​ដង្ហែ​អង្គ​កឋិន​ទាន​នាំ​បច្ច័យ​ចំនួន​១០៤​លាន​យក​ទៅ​កសាង​ក្នុង​វត្ត​បរម​និ​វេស៍​

​បន្ទាយមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​គុណ​ ញឹម ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ លោក​ កើត​ ​សុទ្ធា​រ៉ា​ លោក ​ប៉ុល ​ស៊ី​នួន​ និង លោក​ ពុធ​ សុខា ​ព្រមទាំង​សហការី​ទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​ឯកភាព​គ្នា​ផ្ដើម​ធ្វើ​បុណ្យ​កឋិនទាន​សាមគ្គី​មួយ​ដើម្បី​នាំ​បច្ច័យ​បាន​ចំនួន​១០៤​លាន​រៀល​ដង្ហែ​យក​ទៅ​កសាង​វត្ត​បរម​និវេសន៍ ក្នុងភូមិ​សាលា​ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​មាន​ការ​ខ្វះខាត​ និង​ប្រមូល​បច្ច័យ​ទាំង​អស់​នេះ​យក​ទៅ​កសាង​ក្នុង​វត្ត ​ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​មានការ​រីកចម្រើន​នា​បច្ចុប្បន្ន​នឹង​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ​។​


កម្មវិធី​បុណ្យកឋិន​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែវិច្ឆិកា ឆ្នាំ២០១៥​។​ អង្គ​កឋិនទាន​នេះ​ដង្ហែ​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពទ្ធសីមា​វត្ត​បរម​និវេសន៍​នេះ​។ ​ហើយ​អង្គ​កឋិន​ទាន​នេះ​កើតឡើង​ពី​សទ្ធា​ជ្រះ​ថ្លា​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ដើម្បី​ប្រមូល​បច្ច័យ​យក​ទៅ​កសាង​វត្ត ​ដើម្បី​បម្រើ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​មាន​ការ​ខ្វះខាត​ផង​ដែរ​។


​លោក​ កើត​ សុទ្ធា​រ៉ា ​បាន​មានប្រសាសន៍ថា​ ដោយមាន​គុណបំណាច់​ដ៏​ធំធេង​របស់​គណបក្ស​ប្រជា​ជ​ន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ប្រធាន​គណបក្ស​ និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​ប្រទេសជាតិ​ឆ្ពោះ​ទៅ​រក​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។ ពិសេស​ធានា​បាន​នូវ​ស្ថិរភាព​នយោបាយ​ពន្លត់​សង្គ្រាម​រ៉ាំរ៉ៃ​បា​ន​ទាំងស្រុង​នៅ​កម្ពុជា​។​


នៅក្នុង​ពិធី​អង្គ​កឋិនទាន​នេះ​ដែរ​ លោក ​កើត​ សុទ្ធា​រ៉ា​ បាន​ប្រសិទ្ធិ​ពរជ័យ​ដល់​ពុទ្ធបរិស័ទ​ដែល​បាន​ចូល​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​ចូលរួម​ថវិកា​ក្នុង​អង្គ​កឋិនទាន​នេះ ​ចូលរួម​កសាង​សមិទ្ធផល​នានា​នៅ​វត្ត​ ដើម្បី​តម្កល់​មហា​កុសលផល​បុណ្យ​ទៅ​អនាគតជាតិ ​ពិសេស​សូម​ឲ្យ​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក​តាម​ជួយ​ថែរក្សា​ប្រមុខ​ដឹកនាំ​ប្រទេស និង​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ជួប​តែ​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​ជា​និរន្ត​ត​រៀង​ទៅ​៕​


23-11-2015a2


23-11-2015a1


23-11-2015a3


23-11-2015a4


23-11-2015a5



អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ចូលរួម​ដង្ហែ​អង្គ​កឋិន​ទាន​នាំ​បច្ច័យ​ចំនួន​១០៤​លាន​យក​ទៅ​កសាង​ក្នុង​វត្ត​បរម​និ​វេស៍​

Post a Comment

0 Comments

Close Menu