ព្រៃវែង ៖ លោក ឡាច សារី ប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា បានមានប្រសាសន៍ថា នៅទូទាំងស្រុកមាននិវត្តជនចំនួន២៥៧នាក់ និវត្តជនជាមន្ត្រីរាជការស៊ីវិលចំនួន១៧៦នាក់ ក្នុងនោះគ្រូបង្រៀនចំនួន ១២៦នាក់ គ្រូពេទ្យចំនួន១៤នាក់ មន្ត្រីសាលាស្រុកចំនួនចំនួន២៧នាក់ មន្ត្រីកសិកម្មចំនួន៦នាក់និងមន្ត្រីសាធារណៈការចំនួន៣នាក់។
លោកបន្តថា បច្ចុប្បន្នការិយាល័យសង្គមកិច្ច បាននិងកំពុងអនុវត្តសកម្មភាពការងារស្របតាមផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០១៤-២០១៨របស់ក្រសួងសង្គមកិច្ច ដោយផ្តោតលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងបានបំពេញតួនាទីភារៈកិច្ចយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈការផ្ដល់ការថែទាំ និងគាំទ្រកុមារកំព្រា កុមារងាយរងគ្រោះ ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ ការជួញដូរមនុស្ស និងការបំពានគ្រឿងញៀន។ ក្នុងការងារសុខុមាលភាពមនុស្សចាស់ និងអតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ពោលគឺនៅឆ្នាំ២០១៣និវត្តជនជាមន្ត្រីរាជការស៊ីវិលត្រូវដំណើរកាតបើកប្រាក់គោលនយោបាយ នៅតាមធនាគារអេស៊ីលីដានៅថ្នាក់ស្រុក និងត្រូវបានផ្ទេរទៅនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិមន្ត្រីរាជការស៊ីវិល។ជាមួយគ្នានោះដែរ នៅឆ្នាំ ២០១៤ អតីតយុទ្ធជនក៏ត្រូវបានដំណើរការបើកប្រាក់គោលនយោបាយនៅធានាគារអេស៊ីលីដាថ្នាក់ស្រុក និងផ្ទេរឲ្យនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិអតីតយុទ្ធជន ហើយទិសដៅបន្ត កៀរគរថវិកាពីសប្បុរសជន និងអង្កការសង្គមស៊ីវិល ដើម្បីជួយគាំទ្រដល់គ្រួសារក្រីក្រ ពិសេសនិវត្តជន។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសថា ពាំនាំផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសម្តេច តេជោ និងសម្ដេចក្រឡាហោម ស ខេង ដែលបានយកចិត្តទុកដាក់ចំពោះនិវត្តជនទាំងអស់ និងបានចាត់ទុកស្នាដៃ ជីវប្រវត្តិនិវត្តជនទាំងអស់ និងការធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិមាតុភូមិ និងបានរួមចំណែកឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ននេះក៏ដូចពីអតីតកាលបានរីកចម្រើនរហូតមកដល់ពេលនេះ សុទ្ធតែជាស្នាដៃរួមចំណែករបស់បងៗនិវត្តជន គ្រប់ស្ថាប័នរបស់រដ្ឋ នីនៅមូលដ្ឋានក្តី ថ្នាក់ជាតិក្តីស្រុកក្តី សុទ្ធតែបានរួមចំណែក ហើយបងៗមួយចំនួនត្រូវបានពិការដើម្បីការពារសន្តិសុខ ការជាតិមាតុភូមិរបស់យើង ដូច្នេះហើយសុខទុក្ខរបស់និវត្តជនគឺជាសុខទុករបស់យើទាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់។ ឯកឧត្ដមសន្យានៅពេលខាងមុខ និងរុញឲ្យខិតជិតគ្នារវាងនិវត្តជននិងអាជ្ញាធរ និងវត្តជនជាមួយក្រុមការងារថ្នាក់ជាតិ និវត្តជនមានបញ្ហាប្រឈមច្រើនណាស់ ហើយអ្នកត្រូវដោះស្រាយ គឺ អាជ្ញាធរ អង្គភាពរដ្ឋនិងសង្គម ហើយបញ្ហាសំខាន់ គឺខ្លួនឯងជួយខ្លួនឯងដើម្បីឲ្យសាកសមចំពោះគុណបំណាច់របស់ដ៏ធំធេងចំណាយសាច់ស្រស់ឈាមស្រស់ អាយុជីវិត ចំពោះបុព្វហេតុជាតិ ការពារសិទ្ធិ និងផលប្រយោជន៏ធ្វើឲ្យប្រទេសមានសន្តិភាពបរិបូរនោះរដ្ឋមិនភ្លេចគុណនោះទេ ដូច្នេះរដ្ឋបានសងគុណដោយផ្តល់នូវប្រាក់បៀវត្ស និងសងគុណដោយការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន មានក្រុមប្រឹក្សាឃុំ មេឃុំ ខិតអោយជិតគ្នារួមគ្នាដោះស្រាយបញ្ហាខ្វះខាតរបស់អតីតយុទ្ធជន និងបានផ្ដាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ ដែលជាអ្នកមានបទពិសោធន៍ល្អ សូមជួយអប់រំកូនចៅឲ្យចេះគោរពច្បាប់ ប្រពៃណីវប្បធម៌ ចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ចំពោះលួចឆក់ប្លន់ដែលច្បាប់បានហាម៕
ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំណេះសំណាលជាមួយនិវត្តជននៅស្រុកកញ្ជ្រៀចខេត្តព្រៃវែង
0 Comments