Ad Code

ឡុង សុ​ភី ​ឡើង​សងសឹក Kamlai Phath ឲ្យ​ រឿង​ សោ​ភ័​ណ្ឌ លើស​ង្វៀន​K.cement

*ឌុ​ម កែវ​ដា ជួប Kamlai Yuk


​ឡុង សុ​ភី ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ ១ ទម្ងន់​៦៩​គីឡូក្រាម​នៃ​ក្លិប​សាលវ័ន្ត​កីឡា ត្រូវ​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​K.cement របស់​SEA-TV ។​

​ ​

សុ​ភី នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គ​.​ក្រ ជាមួយ Kamlai Phath ។ អ្នក​ប្រដាល់​ថៃ​ឈ្មោះ Kamlai Phath នេះ ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តង​ហើយ ដោយ​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង​នៅ​ស្រុក​ខ្មែរ​គឺ​រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ ហើយ​បាន​យកឈ្នះ​ រឿង សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា​ឆ្នាំ​២០១៥។ ឡុង សុ​ភី​ មាន​កាតព្វកិច្ច​ត្រូវ​សងសឹក​ជួស​ឲ្យ ​រឿង ​សោ​ភ័​ណ្ឌ​ ហើយ។​



​Kamlai Phath ឈ្នះ​ រឿង សោ​ភ័​ណ្ឌ ​ហើយ គឺ​មិនធម្មតា​នោះ​ទេ។​ គេ​មាន​កំរិត​សមត្ថភាព ​និង​បច្ចេក​ទេស​ខ្ពស់​គឺ​គេ​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ស្រុក​ថៃ​។ ការប្រកួត​លើ​រេញ​របស់​គេ បាន​ចំនួន​៩៧​លើក វាយ​ឈ្នះ​៧៧​លើក​ទៅ​ហើយ ដោយ​ចាញ់​១៨​ និង​ស្មើ​០២​លើក។​

​ ​

ចំពោះ អ្នក​ប្រដាល់​ ឡុង សុ​ភី វិញ គេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រាប់​ភ្លេច​ហើយ​បើ​គិត​ត្រួសៗ​ប្រមាណ​២២​នាក់​ហើយ ប្រកួត​នៅក្នុង​ស្រុក​ដែល​ក្នុង​២២​លើក​នេះ គេ​វាយ​ឈ្នះ​ថៃ​១៩​នាក់ ស្មើ​១​នាក់ និង​ចាញ់​១​នាក់។ ប្រកួត​ជាមួយ​ថៃ​លើក​ចុង​ក្រោយ​គេ គឺ​ សុ​ភី វាយ​ឈ្នះ​Tom Tam ក្នុង​ទឹក​ទី​៤​នៅ​លើ​សង្វៀន SEA-TV​នេះ​កាលពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ​កន្លង​មក​នេះ។​



​សម្រាប់​ការប្រកួត​លើក​នេះ គេ​មាន​ទំនុកចិត្ត​ថា ឡុង សុ​ភី អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ Kamlai Phath បាន​ម្នាក់ទៀត​មិន​ខាន ព្រោះថា​ សុ​ភី ​ឥឡូវនេះ ខ្លាំង​ជាង​មុន​ទៅទៀត ដោយ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ ដែល​នេះ​ជា​កត្តា​កំណត់​ជ័យជំនះ​របស់ ​ឡុង សុ​ភី ​ក្នុង​ការ​ប្រកួត​ជាមួយ​Kamlai Phath នេះ។​



អ្នក​ប្រដាល់​កម្ពុជា​ ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ត្រូវ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Kamlai Yuk ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ នេះ​ជា​ជំនួប​លើកដំបូង​របស់​កែវ​ដា ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ​។​



អ្នក​ប្រដាល់​ថៃ​រូប​នេះ បើ​តាម​ លោក​ ញាន សុធី ​អ្នក​ផ្គូផ្គង​ប្រដាល់​ប្រចាំ​SEATV និយាយ​ឲ្យ​ដឹង​នោះ​ថា គេ​ជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ប្រទេស​ថៃ ហើយក៏​ជា​ប្អូន​របស់ Kamlai Phath ដែល​មក​ប្រកួត​ជាមួយ​ឡុង សុ​ភី​ នោះ​ដែរ។​


Kamlai Yuk នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះ​ទេ​កន្លងមក។ គេ​មាន​កម្ពស់​ប្រហាក់ប្រហែល​ ឌុ​ម កែវ​ដា ឯ​សមត្ថភាព​បច្ចេកទេស​ក៏​ប្រដំប្រសង​នឹង ​កែ​វដា ​ដែរ។​ នេះ​បើ​តាម​ លោក​ ញាណ សុធី ឲ្យ​ដឹង។​



ទោះជា​យ៉ាងណា សម្រាប់​ការ​ជួប​ជាមួយ​Kamlai Yuk នេះ កែវ​ដា ​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ​គេ​ទើបតែ​សាកល្បង​លើក​ទី​១​ក្នុង​ការ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​បរទេស​។ ទោះបីជា ​កែវ​ដា​ គេ​ខ្លាំង និង​ថ្នឹក​រឿង​វាយ​លើស​ង្វៀន​ក្តី។ កែវ​ដា ប្រកួត​ចុងក្រោយ​នេះ​វាយ​ឈ្នះ​ជើង​ខ្លាំង ​គិ​ន សំបូរ ក្លិប​ភី​រម្យ​គុន​ខ្មែរ​ក្នុង​ទឹក​ទី​២។ ចាំ​មើល លើក​នេះ ឌុ​ម កែវ​ដា អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Kamlai Yuk បាន​ដែរ​ឬ​អត់ ?៕


25-11-2015h2


25-11-2015h



ឡុង សុ​ភី ​ឡើង​សងសឹក Kamlai Phath ឲ្យ​ រឿង​ សោ​ភ័​ណ្ឌ លើស​ង្វៀន​K.cement

Post a Comment

0 Comments

Close Menu