Ad Code

ខេត្ត​តាកែវ​ផលិត​ស្រូវវស្សា​បាន​ចំនួន​១៩៣ .៨០០​ហិកតា លើស​ផែនការ​

តាកែវ ៖ លោក លឹម​ គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹកនឹង​ឧតុនិយម​មាន​ប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ឱកាស​ដែល​លោក​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង ​និង​វស្សា​របស់​ប្រជាកសិករ​នៅ​ខេត្ត​តាកែវ​ឆ្នាំនេះ​ ដោយសារ​ខេត្ត​តាកែវ​បាន​ទទួល​របាយ​ទឹកភ្លៀង​រួម​ផ្សំ​នឹង​ការ​អន្តរាគមន៍​ជា​បន្តបន្ទាប់ មិន​ខ្វល់​ពី​កង្វះខាត​ទឹក ប្រជាកសិករ​បាន​បង្កបង្កើនផល​ស្រូវ​ប្រាំង​បាន​ចំនួន ១៩៣.៨០០​ហិកតា លើ​ផែនការ។​


លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា ក្នុង​រដូវវស្សា​ឆ្នាំ​២០១៥ នេះ ខេត្ត​តាកែវ ក៏ដូចជា​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ដែរ គឺ​មាន​ការ​ប្រឈម​ខ្លាំង​ទៅ​នឹង​គ្រោះ​រាំងស្ងួត។ រហូតដល់​ចុង​រដូវ​វស្សា ទើប​ខេត្ត​តាកែវ​ទទួល​របាយ​ទឹកភ្លៀង​គួរសម​ឡើងវិញ។ ការ​ប្រឈម​នេះ បាន​តម្រូវ​ឲ្យ​យើង​ធ្វើ​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដើម្បី​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ។​


លោក​រដ្ឋមន្ត្រី​បន្ត​ថា តាមរយៈ​កិច្ច​អន្តរាគមន៍​នេះ ពិសេស​តាមរយៈ​ការ​ចាត់​វិធានការ​នានា តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ការ​ប្រមូល​ទឹក​ទុក​សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្ក​បង្កើន​ផល មកដល់ពេលនេះ ខេត្ត​តាកែវ អាច​ធានា​បាន​ទាំងស្រុង​លើ​បញ្ហា​ទឹក។


លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​ឆ្នាំ​២០១៥​នេះ ខេត្ត​ផលិត​ស្រូវវស្សា​បាន​ចំនួន​១៩៣.៨០០ ហិក​តា លើ​ផែនការ ពោល​គឺ​ខេត្ត​បាន​ផលិត​លើស​ផែនការ ហើយ​បងប្អូន​ប្រជាកសិករ​បាន​និង​កំពុង​ច្រូត​កាត់​បានជា​បណ្តើរៗ​ហើយ។ ចំពោះ​ស្រូវប្រាំង​ដែល​ខេត្ត​តាកែវ​មាន​ផែន​ការផលិត​ចំនួន​៧៥.០០០ ហិកតា​នោះ គឺថា​មិន​មាន​បញ្ហា​ទេ ព្រោះ​សក្ដានុពល​ទឹក​របស់​យើង​អាច​ធានា​បាន​ទាំងស្រុង។ មក​ដល់​ពេល​នេះ​ផ្ទៃដី​ស្រូវប្រាំង​អនុវត្ត​បាន​ប្រមាណ​២៧​ភាគរយ នៃ​ផែនការ​ហើយ៕
Pisey-2015-11-25-full-B50


Pisey-2015-11-25-full-B51


Pisey-2015-11-25-full-B53


Pisey-2015-11-25-full-B54


Pisey-2015-11-25-full-B55



ខេត្ត​តាកែវ​ផលិត​ស្រូវវស្សា​បាន​ចំនួន​១៩៣ .៨០០​ហិកតា លើស​ផែនការ​

Post a Comment

0 Comments

Close Menu