Ad Code

ករណី​រង​ការ​សម្លុត គំរាម ពី​វ័យ​ជំទង់ រង​បញ្ហា​សុខភាព​ពេល​ពេញវ័យ​

ករណី​ទទួលរង​ការ​សម្លុត​គំរាម​តាំងពី​វ័យ​ជំទង់​នោះ អាច​រង​បញ្ហា​ចំពោះ​សុខភាព​ជាច្រើន​ចំពោះ​ក្មេង​ពេល​ឈាន​ចូល ដល់​ពេញវ័យ​។ នេះ​បើ តាម​ការលើក​ជា​យោបល់ តាមរយៈ​ការសិក្សា​ស្រាវ ជ្រាវ​មួយ​នៅ​ប្រទេស​កាណាដា។


ក្រុម​អ្នកស្រាវជ្រាវ ដែល​តាមដាន​ឃ្លាំមើល​ក្រុម​ក្មេង​ជំទង់​ចំនួន ៦៦២ នាក់ អស់​រយៈពេល​ពេញ​មួយ​ទសវត្សរ៍​តាំង ពីក្មេងៗ​ទាំងនោះ​ស្ថិត នៅក្នុង​អាយុ​ចន្លោះ​ពី ១២ ទៅ ១៩ ឆ្នាំ​បាន​រកឃើញថា ទាំង​ការ​គំរាម​ផ្នែក​រូប​កាយ និង​ផ្លូវ​ចិត្ដ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ឧបសគ្គ​ជាច្រើន​ជំពូក ក្នុងនោះ​មាន ដូចជា​ទទួលរង​អា​ការៈងាយ​ឈឺក្បាល វិលមុខ ធេងធោង ឈឺ​ខ្នង​ចង្កេះ ដេក​មិន​លក់ ឈឺពោះ ហើយ​សភាព​រូប​កាយ​ក៏​មិនសូវ​ល្អ​ទៀតផង។


ទិដ្ឋភាព​ជារួម​នៃ​បញ្ហា​សុខភាព​ពេល​ឈានដល់​ពេញវ័យ​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រាយការណ៍​នៅក្នុង Journal of Adolescent Health។


ការសិក្សា​ស្រាវជ្រាវ​ពី​ពេលមុន​បាន​ភ្ជាប់​ភាព​រងគ្រោះ​របស់​មនុស្ស​ពេញវ័យ​នេះ ដោយ​ប្រៀបប្រដូច​ទៅនឹង​ទ្រង់ទ្រាយ​នៃ​អា​ការៈតានតឹង​ផ្សេងៗ​ទៀត ដែល​នោះ​គឺជា​ការផ្លាស់ប្ដូរ​ប្រែប្រួល​នៅក្នុង​ទម្រង់​ជីវសាស្ដ្រ អារម្មណ៍ ស្មារតី ឥរិយាបថ និង​សង្គម​។ ពេលដែល​ករណីបែបនេះ​កើតមាន​ជា​ហូរហែ​អាចឈាន​ដល់​កើតមាន​បញ្ហា​សុខភាព​ផ្លូវកាយ​រ៉ាំរ៉ៃ​។ នេះ​ជាការ​លើកឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​។


សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជាប្រចាំ​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ទិន្នន័យ ពី​អ្នកធ្វើ​សម្ភាសន៍​អំពី​យុវវ័យ​ចំនួន ៦ នាក់ ចន្លោះ​ឆ្នាំ ២០០៣ និង ២០១៤។


ការវាស់ស្ទង់​នៃ​សកម្មភាព​សម្លុត​គំរាម​នោះ អ្នកចូលរួម​នៅក្នុង​ការស្រាវជ្រាវ​ត្រូវបាន​គេ​សួរ​នូវ​សំណួរ​ដូច​ជាការ​លើកឡើងថា តើ​គេ​ធ្លាប់​ទទួលរង​ការ​រុញច្រាន​ដោយ​ក្រុមមនុស្ស​មាន​អាយុ​ស្របាល​គ្នា​ដែរ ឬ​យ៉ាងណា​? តើ​មនុស្ស​ទាំងនោះ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ផ្សេងទៀត​ស្អប់​ខ្លួន ដែរ​ទេ​ជាដើម​។ ជា​បន្ដទៀត​អ្នកចូលរួម​ត្រូវបាន​សួរថា តើ​គេ​ជា​ញឹកញាប់​តែងតែ​រង​អាកា​រៈ​មានដូចជា ឈឺក្បាល ធេងធោង ឬ​ដេក​មិន​លក់​ដែរ​ទេ​?

​​

​ជា​លទ្ធផល​បាន​រកឃើញថា ៖

-​ក្មេងប្រុស​មាន​ពី ២៩ ទៅ ៥២ ភាគរយ បាន​រាយការណ៍​ថា គេ​ធ្លាប់​រង​ការ​សម្លុត​គំរាម​តែ​នៅ​ពេល​ខ្លះ​តែប៉ុណ្ណោះ ខណៈ​ដែល​ក្មេង​ស្រី​វិញ មាន​ពី ២០ ទៅ ២៩ ភាគរយ។


-​មាន​ក្មេងប្រុស​ពី ២៨ ទៅ ៦៧ ភាគរយ ហើយ​ក្មេងស្រី​ពី ៣៧ ទៅ ៥៤ ភាគរយ​បាន​និយាយថា ពួកគេ​ធ្លាប់ជា​ជនរងគ្រោះ​នៃ​ការគំរាមកំហែង​តាម​ស្មារតី​នៅពេល​ខ្លះ​។​

​ ​

​មាន​ប្រមាណ​ពី ១ ទៅ ២ ភាគរយ​នៃ​អ្នកចូលរួម​ពិសោធន៍​ស្រាវជ្រាវ តាមរយៈ​ការធ្វើ​សម្ភាសន៍​ថា ពួកគេ​រង​ការ​សម្លុត​គំរាម​គ្រប់ពេល​ទាំងអស់​៕



ករណី​រង​ការ​សម្លុត គំរាម ពី​វ័យ​ជំទង់ រង​បញ្ហា​សុខភាព​ពេល​ពេញវ័យ​

Post a Comment

0 Comments

Close Menu