តើអ្នកបានដឹងទេថា មនុស្សជាច្រើននៅក្នុងពិភពលោកទទួលរងនូវបញ្ហាដោយសារជំងឺម្យ៉ាងឈ្មោះថាស្អុយមាត់? ជំងឺស្អុយមាត់ ដែលពាក្យសាមញ្ញគេហៅថា “ក្លិនមាត់មិនល្អ” គឺជាអាការៈមួយដ៏សាមញ្ញ និងធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ ប៉ុន្ដែតាមពិតនោះអាការៈនេះមិនពិបាកក្នុងការព្យាបាលនោះទេ។ នៅក្នុងករណីជាច្រើន វាក៏គ្រប់គ្រាន់ហើយក្នុងការរក្សាសុខភាពមាត់ធ្មេញឱ្យប្រសើរ ពីព្រោះវាគឺជារឿងសំខាន់នៅពេលនិយាយដល់ថាតើអ្នកមានបញ្ហាក្លិនមាត់ ឬក៏អត់។ ចំពោះករណីដទៃទៀត បញ្ហាក្លិនមាត់គឺកើតចេញទម្លាប់មិនល្អ ដែលពួកគាត់អនុវត្ដជារៀងរាល់ថ្ងៃ។ ជាតួយ៉ាង មនុស្សម្នាក់ ដែលជក់បារីជាប្រចាំនឹងប្រឈមដោយផ្ទាល់ចំពោះការមានក្លិនមាត់មិនល្អ ដែលកើតចេញអំពីក្លិននៃថ្នាំជក់ ជាក្លិនម្យ៉ាងដែលរំខានដល់មនុស្សភាគច្រើន។ លើសពីនេះទៀត ក៏មានអាហារមួយចំនួន ដែលបង្កឱ្យមានក្លិនមាត់មិនល្អផងដែរ ជាឧទាហរណ៍គឺអាហារដែលមានក្លិន និងរសជាតិខ្លាំងដូចជាខ្ទឹមបារាំង ខ្ទឹមស ទឹកខ្មេះ និងអាហារមួយចំនួនទៀត។ ខាងក្រោមនេះ យើងសូមណែ គន្លឹះសំខាន់ៗ ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ក្លិនមាត់មិនល្អ៖
១. សម្អាតមាត់របស់អ្នកឱ្យបានសមស្រប៖ ដើម្បីចាប់ផ្ដើមការសម្អាតមាត់ អ្នកចាំបាច់ត្រូវយល់ថា ជាទូទៅជំងឺក្លិនមាត់នឹងបាត់ទៅវិញ អនាម័យមាត់ធ្មេញត្រូវបានអនុវត្ដបានត្រឹមត្រូវ។ ការអនុវត្ដអនាម័យបានល្អនោះគ៏មានន័យថា ការដុសធ្មេញបានល្អ ការសម្អាតសាច់ថ្ពាល់ខាងក្នុង អញ្ចាញ និងអណ្ដាត ក្រោយពេលអ្នកបានអំបោះសម្អាតចន្លោះធ្មេញ។ បើអាចទៅរួចក្រោយការដុសធ្មេញ សូមប្រើទឹកថ្នាំខ្ពុរមាត់ ពីព្រោះទឹកថ្នាំខ្ពុរមាត់នឹងជួយឱ្យអ្នកស្រស់ស្រាយបានយូរ និងមានក្លិនមាត់ប្រហើរពេញមួយថ្ងៃ។
២. ចៀសវាងអាហារដែលមានក្លិនខ្លាំង៖ ចៀសវាងឱ្យបានកាន់តែច្រើនតាមតែអាចធ្វើបានចំពោះការទទួលទានអាហារ ដែលបង្កក្លិនមិនល្អក្នុងមាត់របស់អ្នក។ អាហារដែលល្បីបង្កក្លិនល្អក្នុងមាត់នោះគឺមានដូចជា ខ្ទឹមស និងខ្ទឹមបារាំង ប៉ុន្ដែមនុស្សជាច្រើនជួបប្រទះនូវក្លិនមាត់មិនល្អក្រោយការពិសាជ្រក់ ស្ពៃក្ដោប និងកាហ្វេ។ ហេតុដូច្នេះ បើអាចទៅរួច អ្នកគួរចៀសវាងវា ដើម្បីឱ្យក្លិនស្រស់ថ្លា និងដើម្បីព្យាបាលជំងឺក្លិនមាត់។
៣. ពិសាផ្លែឈើជូរ៖ សូមព្យាយាមទទួលទានអាហារ ដែលបង្កើនការផលិតចេញនូវទឹកមាត់ឱ្យបានច្រើន។ ការណ៍នេះនឹងធ្វើឱ្យមាត់របស់អ្នកមានសំណើម ហើយវានឹងមិនងាយធ្វើឱ្យអ្នកកើតមានជំងឺក្លិនមាត់មិនល្អ។ ជាតួយ៉ាង ប្រភេទផ្លែឈើជូរដូចជា ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងក្រូចឆ្មារជាដើមនេះ គឺល្អប្រសើរក្នុងការផលិតចេញនូវជាតិទឹកក្នុងមាត់។ ម្យ៉ាងទៀត សូមព្យាយាមចៀសវាងឱ្យបានច្រើនតាមតែអាចធ្វើទៅបានចំពោះការទទួលទាននូវស្ងួតដូចជា នំស្រួយ នំបុ័ង ឬគ្រាប់ផ្លែឈើ ព្រោះវាងាយនឹងធ្វើឱ្យជាប់ស្អិតនៅនឹងក្រអូមមាត់ ដែលនឹងចាប់ផ្ដើមផលិតចេញនូវក្លិនមិនល្អក្រោយមួយរយៈ នៃការទទួលទាន។ ប្រសិនបើអ្នកគង់តែទទួលទានវាដដែល អញ្ចឹងសូមព្យាយាមដុសធ្មេញ និងសម្អាតមាត់ទាំងស្រង់ឱ្យបានឆាប់តាមតែអាចធ្វើបាន។
៤. ពិសាទឹកឱ្យបានច្រើន៖ ការពិសាទឹកក៏នឹងជួយអ្នកក្នុងការរក្សាក្លិនមាត់ឱ្យស្រស់ថ្លាផងដែរ ពីព្រោះការផលិតចេញនូវទឹកមាត់នឹងកើនឡើង ហើយនឹងផ្ដល់ឱ្យអ្នកនូវប្រសិទ្ធភាពកាត់បន្ថយ បរិវេណ នៃបាក់តេរី ឬមេរោគក្នុងមាត់ ដែលបង្កដោយកត្ដាផ្សេងៗ។ ជាចុងបញ្ចប់ យើងសង្ឃឹមថា អ្វីដែលយើងបានចែករំលែកនៅក្នុងអត្ថបទនេះ នឹងបានជាជំនួយដ៏ប្រសើរ និងផ្ដល់ឱ្យអ្នកនូវប្រសិទ្ធភាពពេញលេញក្នុងការកាត់បន្ថយនូវបញ្ហាក្លិនមាត់ ប្រសិនបើអ្នករងវិបត្ដិដោយសារវា បើមិនដូច្នោះទេ អ្នកអាចណែនាំនូវអត្ថបទនេះទៅមិត្ដណាម្នាក់ដែលត្រូវការវា។ សូមចងចាំនូវសារៈសំខាន់ នៃការរក្សាអនាម័យ មិនត្រូវរក្សាអនាម័យតែមាត់ប៉ុណ្ណោះទេ ប៉ុន្ដែត្រូវរក្សាអនាម័យគ្រប់ផ្នែកនៃរាងកាយ ការណ៍នេះនឹងឆ្លុះបញ្ចាំងអំពីអ្នក៕ អត្ថបទ៖ ដេវីដ
មានបញ្ហាក្លិនមាត់ ហើយចង់ឱ្យមាត់មានក្លិនប្រហើរមែនទេ?
0 Comments