Ad Code

លោក អេង ឆៃអ៊ាង សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ចំពោះ​កំហុស ​ដែល​បាន​ថ្លែង​ទាក់ទង​លោក​ឧកញ៉ា សឺ​ន គុយ​

ភ្នំពេញ ៖ នេះ​បើ​យោង​តាម​លិខិត​របស់​លោក អេង ឆៃអ៊ាង ដែល​បាន​ផ្ញើ​ជូន លោក សឺ​ន ស៊ូ​បែរ្តិ៍ ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ មូលនិធិ​សម្ដេច​បវរ​សេដ្ឋា​ធិបតី​សឺ​ន សាន កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦។


លិខិត​របស់​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ថា លោក​បាន​អាន​យ៉ាង​យកចិត្តទុកដាក់​នូវ​សេចក្តី ថ្លែងការណ៍​របស់​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៥ ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក កាល​ពីពេល​ថ្មីៗ​នេះ ទាក់ទង​នឹង​លោក​ឧកញ៉ា​ចៅហ្វាយ​សឺ​ន​គុយ​។ លោក​បញ្ជាក់​ថា “​ការ​ថ្លែង​របស់ខ្ញុំ​ដែលមាន​ទាក់ទង​ជាមួយ​លោក​ឧកញ៉ា​ចៅហ្វាយ​សឺ​ន គុយ​នៅ​ទីក្រុង MONTREAL ប្រទេស​កាណាដា និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ក្នុងពេល​ថ្មីៗ​នេះ គឺជា​ទស្សនៈ​យល់ឃើញ​របស់ខ្ញុំ ហើយ​ខ្ញុំ​ពុំមាន​ចេតនា​បន្តុះបង្អាប់ ឬ​ប្រមាថមើលងាយ​ចំពោះ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់លោក​ឧកញ៉ា​ចៅហ្វាយ​សឺ​ន គុយ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​ឯកឧត្តម ឬ​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​រូប​ណា​យល់​ឃើញ​ថា ការ​ថ្លែង របស់ខ្ញុំ​មិន​សមរម្យ ឬ​មិន​ត្រឹមត្រូវ ខ្ញុំ​សូម​អធ្យាស្រ័យ និង​អភ័យទោស​ចំពោះ​ឯកឧត្តម និង​បងប្អូន​ខ្មែរ​កម្ពុជា ក្រោម​រូប​នោះ។


ជាមួយគ្នា​នោះ​លោក អេង ឆៃអ៊ាង បាន​បញ្ជាក់​ថា “​រូប​ខ្ញុំ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនដែល​បំភ្លេច​នូវ​គុណបំណាច់​ដ៏​ធំធេង​និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​លោក​ឧកញ៉ា​ចៅហ្វាយ សឺ​ន គុយ​ដែល​បាន​ដឹកនាំ​កម្លាំង​អ្នកស្នេហាជាតិ​តស៊ូ​ប្រឆាំង​នឹង​ការឈ្លានពាន និង​ការគ្រប់គ្រង​របស់​យួន ដើម្បី​ការពារ​វប្បធម៌​និង​អរិយធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម។


សូម​បញ្ជាក់​ថា បន្ទាប់​សេចក្តី​ថ្លែង​របស់​លោក អេង ឆៃអ៊ាង នៅ​បរទេស​នោះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ធ្វើ​សេចក្តី​ថ្លែង​ជា​បន្តបន្ទាប់ និង​បាន​ឲ្យ​លោក អេង ឆៃអ៊ាង សុំទោស​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ហើយ​ថែមទាំង​ព្រមាន​ធ្វើបាតុកម្ម​ផង​ដែរ។


លោក​គឹម វណ្ណ​ឆេង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី​៤ ខែមករា ថា អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ធ្វើបាតុកម្ម​ដង្ហែ​ក្បួន​ទៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ ជាតិ នៅ​សប្តាហ៍​ទី​២ នៃ​ខែមករា ឆ្នាំ​២០១៦ នេះ ដើម្បី​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ចំពោះ​ពាក្យសំដី​ខុសឆ្គង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិរៈ​បុរស​ខ្មែរ​ក្រោម លោក​ឧកញ៉ា សឺ​ន គុយ។


លោក​គឹម វណ្ណ​ឆេង បញ្ជាក់​ថា ការ​ថ្លែង​បែបនេះ របស់​លោក​អេង ឆៃអ៊ាង គឺជា​សកម្មភាព​អមិត្ត និង​ជាស​ត្រូវ​ប្រវត្តិសាស្ត្រ បង្ក​ឲ្យ​មាន​អរិភាព​រវាង​ជាតិ​សាសន៍​ឯង និង​ជា​ចេតនា​បំភ្លៃ​ការពិត ដែល​បង្វែ​ភាពទាល់ច្រក​របស់​បក្ស​ខ្លួន​ជា​យុទ្ធសាស្ត្រ​ប្រសើរ​ទៅវិញ​។ ដូច្នេះ​លោក​អេង ឆៃអ៊ាង ត្រូវ​សុំទោស​ចំពោះ​ជន​រួម​ឈាម​ខ្មែរ​កម្ពុជា​ជា​សាធារណៈ ពុំ​នោះ​ទេ យើង​នឹង​ប្រើ​សិទ្ធិ​ក្នុងនាម​ប្រជាជាតិ​មួយ​ប្រឆាំង​គ្រប់​រូបភាព​នឹង ទង្វើ​អសីលធម៌​នេះ រហូតដល់​មាន​ដំណោះស្រាយ​សមរម្យ​។ លោក​បន្តថា “​ការ​បែប​ងងឹត​ង​ងងល់​មិន​យល់​អំពី​កាលៈទេសៈ និង​បរិបទ​ន​យោ បាយ ហើយ​បញ្ចេញ​ទស្សន​ផ្ទាល់ខ្លួន​រិះគន់​បែប​មើលងាយ​នូវ​សកម្មភាព ដែល​មហា​វីរបុរស​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប​បានធ្វើ​ពលី​កម្ម​ហ៊ាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ ជាតិ និង​សាសនា​នៅ​កម្ពុជា​ក្រោម គឺជា​ទង្វើ​អគតិ ហើយ​មិន​ស័ក្តិ​សមជា​អ្នកនយោបាយ​ឡើយ។


ជាមួយគ្នា​នោះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ដែល​ធ្លាប់​គាំទ្រ​នយោ​បាយ​មិន​ទទួលខុសត្រូវ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នា​ពេក​កន្លងមក ឲ្យ​ពិចារណា​ឡើងវិញ​នូវ​ការ​ប្រៀបធៀប​នេះ មុននឹង​សម្រេចចិត្ត​ផ្ញើ​ជោគវាសនា​របស់​ខ្លួន​ឲ្យ​ទៅ​ក្រុម​អ្នកនយោបាយ​ ដែល​មាន​ចរិត​អំនួត​តែ​បក្ខពួក ដោយ​មិន​ខ្វល់​ពី​ការខាតបង់​ប្រយោជន៍​រួម​៕



លោក អេង ឆៃអ៊ាង សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ចំពោះ​កំហុស ​ដែល​បាន​ថ្លែង​ទាក់ទង​លោក​ឧកញ៉ា សឺ​ន គុយ​

Post a Comment

0 Comments

Close Menu