Ad Code

ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ ប្រដាប់​ដោយ​អាវុធ​ខ្លី​ ពីរ​នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់​​ខ្លួន



តាកែវ ​៖ ​ជន​សង្ស័យ​ជួញដូរ​សារធាតុ​ញៀន ​ដោយ​ខុសច្បាប់​២​នាក់ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ ខេត្ត​កណ្តាល​តាម​ប្រមាញ់​រហូត​ក្របួច​បាន​ជាមួយ​​​វត្ថុ​តាង​យ៉ាង​ក្រាស់ក្រែល។

ហេតុការណ៍​សមត្ថកិច្ច​សហការគ្នា​បង្ក្រាប​ការ​ជួញដូរ​សារធាតុ​ញៀន​រហូត​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​លំនៅដ្ឋាន​មួយកន្លែង​ស្ថិត​ក្នុងភូមិ ថ្មី ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។

ក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ ដែល​ពាក់ព័ន្ធ​​ចំនួន​២​នាក់ ​ដែល​មាន​ឈ្មោះ ​៖​ ទី​១​ឈ្មោះ ហុង ​រដ្ឋា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ទី​២​ឈ្មោះ អៀ អ៊ីលីង ភេទ​ស្រី អាយុ​១៩​ឆ្នាំ​។ ក្រោយ​ឃាត់​ខ្លួន ​សមត្ថកិច្ច ដកហូត​វត្ថុតាង​មាន ​៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ធំ​ និង​០២​តូច ដែល​មាន​ទម្ងន់​ស្មើ​២០០,៩៥​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២ អាវុធ​ខ្លី​K54 ចំនួន​០២​ដើម គ្រាប់​k54 ១៧​គ្រាប់ គ្រាប់​k59 ១២​គ្រាប់ និង​គ្រាប់​ប៉ា​រ៉ា​ស់​១៤​គ្រាប់ ​សម្ភារៈ​វេច​ខ្ចប់​ និង​សេព​គ្រឿងញៀន​មួយចំនួន​ ប្រាក់​រៀល​២៨​ម៉ឺន​រៀល ​​​ប្រាក់​ដុល្លា​១០០​ដុល្លា​ និង​ម៉ូតូ​១​គ្រឿង​។

​បច្ចុប្បន្ន​ក្រោយ​ការ​ឃាត់​ខ្លួន​ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu