Ad Code

រថយន្ត​ធុន​ធំ ​បើក​ឡើង​ជែង​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​មិន​ផុត​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី និង​ម៉ូតូ តូប​លក់​អី​វ៉ាន់ គោយន្ត​កន្ត្រៃ ស្លាប់​ម្នាក់​និង​របួស​ជាច្រើន​នាក់​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថ​យន្ត​ធុន​ធំ​ហ្វុ​យ​សូ​បើក​ឡើង​ជែង​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​ដឹក​គ្រៃ​មិន​ផុត រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី និង​ម៉ូតូ តូប​លក់​អីវ៉ាន់ គោយន្ត​កន្ត្រៃ​ដឹក​គ្រឿង​សង្ហា​រឹម បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ជាច្រើន​នាក់​មាន​តាំងពី​កូនសិស្ស​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងមុខ​ក្លោងទ្វារ​ផ្លូវ​ចូល​វត្ត​កូប​តូច ស្ថិត​ក្នុងភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នក​យក​យក​ព័ត​មាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ធុន​ធំ​ម៉ាក​ហ្វុ​យ​សូ ពណ៌ស ពាក់​ស្លាក​លេខ តាកែវ 3A-2149 អ្នក​បើក​មានឈ្មោះ ជី កូរ៉េ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ បើកបរ​រថយន្ត រស់​នៅ​ក្នុង​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បើក​ពី​កើត​ទៅ​លិច លុះ​បើក​មកដល់​ចំណុច​កើតហេតុ​បាន​ឡើង​ជែង​គោយន្ត​កន្ត្រៃ​សណ្តោង​រ៉ឺម៉ក​ដឹក​គ្រែ​ក្នុងទិសដៅ​ស្របគ្នា លុះ​ជែង​បាន​បន្តិច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី និង​ម៉ូតូ​សិស្សសាលា បន្ត​ទៅ​បុក​តូប​លក់​ឥ​វ៉ាន់ នៅ​តាម​ផ្លូវជាតិ​លេខ​៥​និង​គោយន្ត​កន្ត្រៃ​ដឹក​គ្រឿង​សង្ហា​រឹម​កំពុង​បើក​លើផ្លូវ​ជាតិ បណ្តាល​ឲ្យ​ស្លាប់​អ្នក​បើក​កង់​បី​និង​រង​រួស​ជាច្រើន​នាក់​មាន​ទាំងពីរ​សិស្សសាលា​។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ស្លាប់​មានឈ្មោះ លឹម គារ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ក្នុងភូមិ​និមិត្ត​២ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ជា​ម្ចាស់​ម៉ូតូ​កង់​បី។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​កង់​បី គោយន្ត​កន្ត្រៃ និង​រថយន្ត​ធុន​ធំ ខូចខាត​ធ្ងន់​សមត្ថកិច្ច​កំពុង​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​និមិត្ត​ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិ​វិធី​ច្បាប់​នៅពេល​ក្រោយ ចំណែក​សព​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​រងគ្រោះ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu