Ad Code

សារធាតុ​អាភៀន Opioids សម្លាប់​មនុស្ស​ដល់​ទៅជិត​៤.០០០​នាក់​នៅ​កាណាដា​កាលពី​ឆ្នាំ​កន្លងទៅ



​វិបត្តិ​សារធាតុ​អាភៀន Opioids បាន​ឆក់យក​ជីវិត​មនុស្ស​ដល់​ទៅជិត​៤.០០០​នាក់ នៅ​ប្រទេស​កាណាដា កាលពី​ឆ្នាំ​កន្លងទៅ គឺ​ដោយសារតែ​ការប្រើ​លើស​កម្រិត​ដូ​ហ្ស​នៃ​ថ្នាំ​បំបាត់​ការឈឺចាប់​ដ៏​មាន​អានុភាព​។ នេះ​ជាការ​លើកឡើង​ពី​ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ ដោយ​ព្រមាន​ពី​ស្ថានភាព​កំពុងតែ​អាក្រក់​ថែម​ឡើង​។

​ចំនួន​អ្នក​ស្លាប់មាន​ដល់​អត្រា​៣៤​ភាគរយ​លើសពី​ឆ្នាំមុន ដែល​ភាគច្រើន​នៃ​អ្នកស្លាប់​ដោយសារ​ការប្រើ​លើស​កម្រិត​ដូ​ហ្ស​ពាក់ព័ន្ធ​នឹង​បុរស​ភេទបុរស​ពី​៣០​ដល់​៣៩​ឆ្នាំ​ដែល​ប្រើ​ថ្នាំ​ប្រភេទ Fentanyl ខុសច្បាប់​បានមកពី​អ្នកជួញដូរ​គ្រឿងញៀន​នៅតាម​ដងផ្លូវ​។​



​ស្ទើរតែ​៩០​ភាគរយ​នៃ​ចំនួន​អ្នកស្លាប់​៣.៩៨៧​នាក់ ក្នុង​ឆ្នាំ​២០១៧ នៅក្នុង​ចំណោម​៣​ខេត្ត​នៃ​ប្រទេស​គឺ​ខេត្ត Alberta, British Columbia and Ontario ។

ថ្នាំ​ប្រភេទ Fentanyl ត្រូវបាន​ចាត់ទុកថា​មាន​អានុភាព​សារធាតុ​អាភៀន ពី​៣០​ដល់​៥០​ដង​លើសពី​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន​និង​លើសពី​៥០​ដល់​១០០​ដង​លើសពី​ម័​រ​ហ្វី​ន (morphine) ទៅទៀត​។ រដ្ឋមន្ត្រី​សុខាភិបាល​លោកស្រី Ginette Petipas Taylor បាន​និយាយថា អត្រា​យ៉ាងខ្ពស់​នៃ​ការចេញ​វេជ្ជបញ្ជា​ក៏​ជាការ​រួមចំណែក​នៃ​កត្តា​ក្នុង​វិបត្តិ​នោះដែរ​។

យោងតាម​តួលេខ​របស់​ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​ការចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ Opioids នេះ​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំទៅ​មិញ ជា​លើកទីមួយ​តាំងពី​ឆ្នាំ​២០១២​មក គឺមាន​តែ​២១.៣​លាន​ដង​៕
អា​.​អេ​ហ្វ​.​ប៉េ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu