Ad Code

ជនសង្ស័យ​២​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ជាមួយ​ កេ​តា​មីន​ ​២៥០​ដប​ និង​ខេ​ទឹកកក​២​កូន​ថង់​



បន្ទាយមានជ័យ​ ៖ ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​១​ក្រុម​ ចុះ​បង្ក្រាប​រថយន្ត​១​គ្រឿង​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​​ចំនួន​២​នាក់​ ជាមួយ​វត្ថុតាង​រួមមាន​កេ​តា​មីន​ចំនួន​២៥០​ដប ​និង​ខេ​ទឹកកក​២​កូន​ថង់​តូច​នៅ​វេលា​ម៉ោង​៣​និង៣០​នាទី ​ថ្ងៃ​ទី​២០​ ខែមិថុនា ​ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ស្ពាន​តា​ផាន់ ​ស្ថិត​ភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួនបាន​២​នាក់​១​មានឈ្មោះ ឡាយ ទិ​ត្យ​សីហា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ម្ចាស់​ថ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត​ក្រុង បាត់ដំបង ខេត្តបាត់ដំបង ២​មានឈ្មោះ ឌឿ​ម មីនា ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ម្ចាស់​ឡាន រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារកណ្តាល ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ពី​កម្លាំង​អាវុធហត្ថ​រួចមក​ លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ និង​មាន​វិធានការ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​ស្រាវជ្រាវ​ និង​ដេញ​រថយន្ត​ធុន​កាមរី ​បាឡែ​ន​ពណ៌​ស្ករ​ដែល​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​2A.4432​ដេញ​ពី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​តាម​បណ្តោយ​ផ្លូវ​ជាត​លេខ​៥​ស្ថិត​ភូមិ​អូរ​ស្ងួត ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​ រហូត​ចាប់បាន​នៅ​ចំណុច​ស្ពាន​តា​ផាន់​ស្ថិត​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះពន្លា​ក្រុង​សិរីសោភ័ណ និង​រឹបអូស​វត្ថុតាង​ថ្នាំ​ដប​កេ​តា​មីន​ចំនួន​២៥០​ដប​ ​​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​២​កូន​ថង់​តូច​ស្មើ​៥.២៨​ក្រាម ទូរស័ព្ទ​ដៃ​៤​គ្រឿង អត្តសញ្ញាណ​ប័ណ្ណ​១​សន្លឹក ប័ណ្ណបើកបរ​១​សន្លឹក កាត​គ្រី​រថយន្ត​១​សន្លឹក ប័ណ្ណ​ធនាគារ​១​សន្លឹក។

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ឲ្យ​ដឹង​ទៀយ​ថា​ ក្រោយពេល​ឃាត់​កម្លាំង​កងរាជអាវុធហត្ថ​ បាន​នាំយកមក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ហើយ​ធ្វើការ​ឆែកឆេរ​រថយន្ត​និង​ធ្វើការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​ជំ​ហាន​ដំបូង​ ដោយជនសង្ស័យ​ឈ្មោះ ឡាយ ទិ​ត្យ​សីហា បាន​សារភាពថា ​ថ្នាំ​នេះ​គេ​ទទួល​ឲ្យ​ស្ត្រី​ម្នាក់​ពី​ខេត្តបាត់ដំបង​យកទៅ​ក្រុង​ប៉ោយប៉ែត និង​ឈ្មោះ ឌឿ​ម មិនា បាន​សារភាព​ថា​ខ្លួន​ជា​អ្នករត់​តាក់ស៊ី​ដែល​ឈ្មោះ ឡាយ ទិ​ត្យ​សីហា ម៉ៅ​រថយន្ត​ ជិះ​ម្នាក់​ឯង​ពី​ខេត្តបាត់ដំបង​ទៅ​ក្រុង​ប៉ោយប៉ែត​តម្លៃ​១២​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំ​នេះ​ទេ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ពេល​ឃាត់ខ្លួន​សង្ស័យ​២​នាក់​ត្រូវបាន​នាំយកមក​សាកសួរ​ ដោយយោង​តាម​ចម្លើយ​សារភាព​និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ហើយ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​មុខសញ្ញា​ចាប់​បក្ខពួក​បន្តទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu