ភ្នំពេញ ៖ កញ្ញា វណ្ណ វល័ក្ខ គឺជាតារាសម្ដែងស្រីមួយដួង ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ពិសេសពីសំណាក់ស្រទាប់មិត្តៗយុវវ័យ ហើយនាងក៏ជាតារាស្រីដែលធ្លាប់ទទួលរងនូវព្យុះភ្លៀងព័ត៌មានអាស្រូវច្រើនគួរសមផងដែរទៅលើការស្លៀកពាក់បញ្ចេញភាពសិចស៊ី និងរឿងរ៉ាវស្នេហាក្រៅឆាក។
ថ្វីត្បិតតែតារាស្រីកញ្ញា វណ្ណ វល័ក្ខ តែងជួបប្រទះ និងទទួលរងនូវរឿងរ៉ាវអាស្រូវជាច្រើនបែបនេះក៏ពិតមែន តែការគាំទ្រ និងប្រជាប្រិយភាពលេចធ្លោលើទីផ្សាររបស់នាង ហាក់ពុំបានបាក់ស្រុតចុះអន់ថតនោះឡើយ។ ផ្ទុយទៅវិញក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ កញ្ញា វណ្ណ វល័ក្ខ បែរជាមានយីអ៊ុនឡើងខ្ពស់ស្រឺតៗដូចជាកាំជណ្ដើរទៅវិញ ស្របពេលទីផ្សារសម្ដែងរបស់នាងបច្ចុប្បន្ន ក៏កំពុងមានភាពលេចធ្លោជាងមុន ចំណែកឯជីវិតរស់នៅឯកជនផ្ទាល់ខ្លួនខាងក្រៅ ក៏កាន់តែមានភាពហ៊ឺហាខ្លាំងផងដែរនោះ។
ជាក់ស្ដែងតារាសម្តែងស្រីល្បីឈ្មោះខាងបញ្ចេញដើមទ្រូងគួរឲ្យក្នាញ់កញ្ញា វណ្ណ វល័ក្ខ ថ្មីៗនេះ នាងទើបប្តូរមកជិះរថយន្តស៊េរីថ្មីម៉ាLang Cruiser តម្លៃជិត១០ម៉ឺនដុល្លារមួយគ្រឿង។ ប៉ុន្តែគេសង្ស័យថាអាចជាកាដូផ្គាប់ចិត្តពីសំណាក់បុរសកំណាន់ចិត្តណាម្នាក់។
ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទតារាសម្ដែងស្រីកញ្ញា វណ្ណ វល័ក្ខ បាននិយាយថា នាងពិតជាបានប្តូររថយន្តចាស់ចោល និងទិញបានរថយន្តស៊េរីថ្មីម៉ាកLang Cruiser ពណ៌សតម្លៃ៧ម៉ឺនដុល្លារមែន។ ប៉ុន្តែសម្រាប់លុយ ដែលនាងចំណាយលើការទិញរថយន្តថ្មីនេះ គឺពុំមានពាក់ព័ន្ធជាមួយនឹងកាដូ ឬការជួយឧបត្ថម្ភពីបុរសណាម្នាក់នោះឡើយ វាជាលុយផ្ទាល់ខ្លួន ដែលសន្សំបានពីការងារសិល្បៈតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments