Ad Code

បញ្ជូន​អ្នក​ហែល​ទឹក​វ័យក្មេង​៣​រូប​ចេញទៅ​ប្រកួត​ជើងឯក​យុវជន​អាស៊ាន​នៅ​ហ្វីលីពីន



សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​វ័យក្មេង​ចំនួន​៣​រូប​ គ្រូបង្វឹក​ជនជាតិ​ជប៉ុន​១​រូប និង​ប្រធាន​ប្រតិភូ​១​រូប ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កម្រិត​អន្តរជាតិ​នៅ​ទីក្រុង​ម៉ា​និល ប្រទេស​ហ្វីលីពីន ចាប់ពី​ថ្ងៃ​ទី​៥​ រហូតដល់​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក ហែម គី​រី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល ទឹកបាន​អោយដឹងថា កីឡាករ​-​កីឡាការិនី​វ័យក្មេង​ទាំង​៣​រូបនោះ មាន​អាយុ​ក្រោម​១២​ឆ្នាំ គឺ​កីឡាករ សុខ វឌ្ឍន៍​នួន កីឡាការិនី កាំ​ង មុយ​នី​ន និង​កីឡាការិនី ឃឺ​ន ប៊ុន​ពេជ្រ​មរកត និង​អ្នកគ្រូ​ជនជាតិ​ជប៉ុន ព្រមទាំង​រូបលោក​ជា​ប្រធាន​ប្រតិភូ​។

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជាក់ថា ការបញ្ជូន​កីឡាករ​-​កីឡាការិនី វ័យក្មេង​ចំនួន​៣​រូប​ចូលរួម​ការប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​នេះ គឺ​ពិនិត្យ​ទៅលើ​ពួកគេ​មាន​សមត្ថភាព​ល្អប្រសើរ អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​កីឡាករ​-​កីឡាការិនី​វ័យក្មេង នៅក្នុង​តំបន់​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu