Ad Code

សុខ សា​វិ​ន​,​ន​ន់​ជំនិត​,​សេន​កុសល ត្រៀម​ជួប​ថៃ​នៅ​សង្វៀន​Boostrong Fighter On Fire SEATV



សុខ សា​វិ​ន អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​អេ​លី​ត​គុន​ខ្មែរ នឹងត្រូវ​ឡើង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Pin Ngen នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​Boostrong Fighter On Fire របស់​SEA-TV ។​ សា​វិ​ន គេ​ត្រូវ​ប្រកួត​ជាមួយ Pin Ngen ក្នុង​ទម្ងន់​៦០​គ​.​ក្រ។

Pin Ngen ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​កន្លងមក ។ អ្នក​ប្រដាល់​ថៃ Pin Ngen នេះ មាន​កម្ពស់​ទាប​ជាង​សា​វិ​ន​គឺ​១,៦៨​ម៉ែត្រ និង​មាន​កំនត់ត្រា​ប្រកួត​តិចជាង​សា​វិ​ន គឺ​៦៧​លើក ឈ្នះ​៤៩​លើក ចាញ់​១៧​លើក និង ស្មើ​០១​លើក ។ ដូច្នេះ​Pin Ngen មិន​ប្រាកដថា​អាច​យកឈ្នះ​លើ​សុខ សា​វិ​ន​បាន​នោះឡើយ តែ​យ៉ាងណា​សា​វិ​ន ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បានដែរ។

សុខ សា​វិ​ន មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ កាយសម្បទា​រឹងមាំ ។​គេ​មាន​ប្រវត្តិ​ប្រកួត​៩០​លើក ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​៦៥​លើក ចាញ់​២០​លើក និង​ស្មើ​០៥​លើក ។ ដូចនេះ​មិនធម្មតា​ទេ ឡើង​ប្រកួត​ជិត​មួយរយ​លើក ចាញ់​តែ​២០​លើក​នោះ ។​

ទោះជា​យ៉ាងណា សុខ សា​វិ​ន គេ​ប្រហែលជា​មិន​ពិបាក​ក្នុង​ការជួប Pin Ngen នោះទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជា​ជើងចាស់​និង​ធ្លាប់​មានឈ្មោះ​បោះ​សម្លេង​គួរសម​ដែរ ។​ជា​លើក​ទី​៨ របស់​សា​វិ​ន​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ ។​ក្នុង​ការជួប​៧​លើក​កន្លងមក សា​វិ​ន វាយ​ឈ្នះ​ថៃ​៤​លើក និង​ចាញ់​៣​លើក ។ ចាំមើល លើក​នេះ​សុខ សា​វិ​ន អាច​យកឈ្នះ Pin Ngen បាន​ឬ​អត់ ? ។​

ចំពោះ ន​ន់ ជំនិត អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រុស្សី​Arthur Shushisky ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។ Arthur Shushinsky មាន​កម្ពស់​ខ្ពស់ជាង​ន​ន់ ជំនិត គឺ​១,៧៥​ម៉ែត្រ ខ​ណះ​ដែល​ជំនិត​គេ​មាន​កម្ពស់​១,៧០​ម៉ែត្រ ។ Arthur Shushinsky ប្រកួត​បាន​ចំនួន​៣៣​លើក ដោយ​ឈ្នះ​២៥​លើក ចាញ់​០៨​លើក មិនដែល​ស្មើ ។
Arthur Shushisky ដែល​មកជួប​ប្រកួត​ជាមួយ​ន​ន់ ជំនិត​នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ពីរ​ហើយ​កាលពីពេល​កន្លងមក ។ អ្នក​ប្រដាល់​រុស្សី​រូបនេះ គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ ។ នេះ​បើតាម​ការ​កត់សម្គាល់ឃើញ​ពេល​គេ​ប្រកួត​កន្លងមក​នោះ ។

ន​ន់ ជំនិត ជា​ជើង​ខ្លាំង​ជើងចាស់​របស់​កម្ពុជា​។​នេះ​ជា​លើក​ទី​៨ របស់​ន​ន់​ជំនិត ដែល​បាន​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ។​ក្នុង​៧​ប្រកួត​ជាមួយ​ថៃ​កន្លងមកនេះ ន​ន់ ជំនិត វាយ​ឈ្នះ​៣​ប្រកួត គឺ​ឈ្នះ Snaiper ក្នុង​ទឹក​ទី​៤ ឈ្នះ​Fachheangsen ដោយ​ពិន្ទុ និង​ឈ្នះ​Kang Narong ដោយ​ពិន្ទុ ។ ឯ​វាយ​ចាញ់​៤​ប្រកួត​នោះ គឺ​ចាញ់​Dieselek ដោយ​ពិន្ទុ ចាញ់​Lay Payak ដោយ​ពិន្ទុ ២​លើក ក្នុងការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​និង​ចុងក្រោយ​វាយ​ចាញ់​Khongnarung ដោយ​ពិន្ទុ​។​ចាំមើល​ន​ន់​ជំនិត អាច​យកឈ្នះ​អ្នក​ប្រដាល់​រុស្សី​Arthur Shushisky​នេះ​បាន​ឬ​អត់​?​។​

ន​ន់ ជំនិត ជា​ជើង​ខ្លាំង​ជើងចាស់ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​បរទេស គឺ​គ្មាន​ញញើត​ខ្លាច​អ្វី​បន្តិច​ទេ ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។ ក្នុង​កំនត់ត្រា​ប្រកួត​ចំនួន​៧៣​លើក​ជំនិត​វាយ​ឈ្នះ​៥៦​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក​ប៉ុណ្ណោះ ។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ន​ន់ ជំនិត ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​រុស្សី Arthur Shushisky នេះឡើយ ? ។
​ចំណែក សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​មកពី​ខេត្តបាត់ដំបង ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Sing Phonsai ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ ។​
អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​។​Sing Phonsai មាន​កម្ពស់​ទាប​ជាង​សេន​កុសល គឺ​១,៦៧​ម៉ែត្រ ខ​ណះ​ដែល​កុសល គេ​មាន​កម្ពស់​១,៧០​ម៉ែត្រ ។ តែ​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ទាំងពីរ គឺ​ប្រហាក់ប្រហែលគ្នា​ទេ ។ Sing Phonsai ប្រកួត​បាន​ចំនួន​៥៤​លើក ដោយ​ឈ្នះ​៤៤​លើក ចាញ់​១០​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សេន​កុសល អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៥៨​លើក ឈ្នះ​៤៤​លើក ចាញ់​១២​លើក និង ស្មើ ០២​លើក ។​

សេន កុសល គេ​មិន​ធ្លាប់​ប្រកួត​ជាមួយ​បរទេស​ទេ ទើបតែ​ជា​លើក​ទី​១​ប៉ុណ្ណោះ ដែល​គេ​ផ្គូ​អោយ​ជួប​ជាមួយ Sing Phonsai នេះ ។ ជា​អ្នក​ប្រដាល់​ដែលមាន​កាយសម្បទា​ល្អ​រឹងមាំ និង មាន​ស្នៀត​ប្រដាល់​ល្អ ដោយ​ប៉ិនប្រសប់​ក្នុង​ការប្រើ​ជង្គង់ កែង ហើយ​កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង ។​ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ រាង​អន់​កម្លាំង​ស៊ុ​ហ្វ​បន្តិច​ដោយ​វាយ​មិនសូវ​រឹងមាំ​ប៉ុន្មាន​ទេ​។ ចាំមើល តើ​សេន កុសល អាច​យកឈ្នះ Sing Phonsai បាន​ឬ​អត់ ?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu