Ad Code

រថយន្ត​ពីរ​គ្រឿង​ បើក​លឿន​ បុក​គ្នា​នៅ​លើ​ផ្លូវខ្វែង​ ជ្រុល​ចង្កូត​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ ជាប់​មនុស្ស​ប្រុស​ស្រី​២​នាក់



ភ្នំពេញ​ ៖​ រថយន្ត​ពីរ​គ្រឿង បុក​គ្នា​នៅ​ផ្លូវបំបែក​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត​ម្ខាង​ទៀត រេ​ចង្កូត​ហោះ​ចូល​ក្នុង​ប្រឡាយ​លូទឹកស្អុយ ជាប់​មនុស្ស​ប្រុស​ស្រី​២​នាក់ នៅក្នុង​រថយន្ត តែ​ត្រូវបាន​អ្នកឃើញ​ហេតុការណ៍​ជួយ​ទាញ​ឡើង​មក​លើផ្លូវ​វិញ។

គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៣​ទៀបភ្លឺ ចូល​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៦ កែង​ផ្លូវ​៤៣២ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក Highlander ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9342 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៣២ លុះ​មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​កែង​ផ្លូវ​១០៦ ស្រាប់​តែ​មាន​រថយន្ត​ម៉ាក Vigo មួយ​គ្រឿង​ទៀត (​មិន​ស្គាល់​ស្លាក​លេខ​) បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​ម្នាក់ទៀត រួម​ដំណើរ​ជាមួយ បាន​បើក​មកដល់​ព្រម​គ្នា​ដែរ ទើប​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង បុក​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ រថយន្ត Vigo បាន​រេ​ចង្កូត​ហោះ​ធ្លាក់​ចូលក្នុង​ប្រឡាយ​លូទឹកស្អុយ​។​

ភ្លាមៗ​នោះ អ្នកបើកបរ និង​អ្នករួមដំណើរ​ក្នុង​រថយន្ត Vigo បាន​ធាក់​កញ្ចក់​រថយន្ត ដើម្បី​រំដោះខ្លួន​ចេញមកក្រៅ​។ ចំណែកឯ​ភាគី​រថយន្ត Highlander វិញ គឺ​បាន​រង​របួស​បាក់​ដៃ ត្រូវ​បាន​មិត្ត​ភក្ដិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ចំណែក​រថយន្ត​ទាំង​ពីរ ​ត្រូវបាន​សមត្ថកិច្ច ស្ទូច​យកទៅ ទុក​នៅ​កន្លែង ដើម្បី​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu