Ad Code

ជម្រុះ​ជុំ​ទី​២​ដណ្ដើម​ប្រាក់​លាន​ទម្ងន់​៦៥​គ​.​ក្រ ​៖​ មាស សុជាតិ ជួប ប៊ី ចាន់ណា, ហ៊ឹម​សារ៉ាន់ ជួប ធឿន ធី



ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ឈាន​ដល់​សប្ដាហ៍​ទី​៤ ហើយ នៅ​យប់​ថ្ងៃ​សៅរ៍​ទី​២៥ ខែ​​សីហា ឆ្នាំ​​២០១៨​នេះ។

សម្រាប់​ការប្រកួត​ជម្រុះ​សប្តាហ៍​ទី​៤​នេះ ជាការ​ប្រកួត​ជុំ​ទី​២ ដែលមាន​២​គូ រវាង​មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា និង ប៊ី ចាន់ណា អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ហើយ​មួយគូ​ទៀត ជាការ​ជួបគ្នា​រវាង​ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ឌ​ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ។​

រវាង​មាស សុជាតិ និង ប៊ី ចាន់ណា មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ។ ពួកគេ​ទាំងពីរ សុទ្ធ​តែមាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់​ដូចគ្នា ដែល​មិនមាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះទេ ក្នុងការ​ជួបគ្នា​លើក​ទី​១​នេះ ។​

កាលពី​ប្រកួត​ជុំ​ទី​១ មាស សុជាតិ វាយ​ឈ្នះ ធឿន ធី ដោយ​ពិន្ទុ បាន​៣​ពិន្ទុ ឯ ប៊ី ចាន់ណា វាយ​ឈ្នះ​ហ៊ឹម សារ៉ាន់ ក្នុង​ទឹក​ទី​៣ បាន​៣​ពិន្ទុ​ដែរ ។ ចាំមើល តើ​ក្នុង​ការប្រកួត​ជុំ​ទី​២​នេះ រវាង​មាស សុជាតិ និង ប៊ី ចាន់ណា តើ​អ្នកណា​រកបាន​៣​ពិន្ទុ​បន្ថែម​នោះ ? ។​

ចំពោះ​ការជួបគ្នា​រវាង ហ៊ឹម សារ៉ាន់ និង ធឿន ធី វិញ ក៏​ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ដែរ​កន្លងមក ។ សារ៉ាន់ ថ្វីត្បិតតែ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​និង​មានឈ្មោះ​បោះ​សម្លេង​ពីមុន ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​គេ​ស្រុត​ធ្លាក់​ច្រើនណាស់ ដែល​មិនអាច​ទុកចិត្តបាន​ក្នុង​ជួប​ប្រកួត​ជាមួយ​ធឿន ធី ដែលជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែមាន​កម្លាំង​កាយសម្បទា​រឹងមាំ​នោះ ។​

ក្នុងការ​ប្រកួត​ជុំ​ទី​១​កន្លងមក ពួកគេ​ទាំងពីរ​វាយ​ចាញ់ បាន​១​ពិន្ទុ​ដូចគ្នា ។ ដូច្នេះ​ចាំមើល ការជួបគ្នា​នៅ​ជុំ​ទី​២​នេះ តើ​អ្នកណា​រកបាន​៣​ពិន្ទុ​បន្ថែ​មន់ ? ។

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុនស្រា​បៀរ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើងចាស់​ចំនួន​០៨​នាក់ មកពី​សមាគម​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​ប្រដាល់​ទាំង​០៨​រូបនោះ ត្រូវ​បែង​ចែកជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល A មាន​កីឡាករ ហុង ជី​វ៉ុ​ង ក្លិប​មិត្ត​ប៉ូលីស​, មុត ខ្លឹម​ខ្មៅ​ក្លិប​មកុដ​រាជសីហ៍ , មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា និង ហ៊ឹម សារ៉ាន់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ ចំណែក​ពូ​ល B មាន ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​, អ៊ុំ វ​ណ្ណេ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក , ធឿន ធី ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង កីឡាករ ហួន សុខ​នី​ម ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ។​

ចំពោះ​រូបមន្ត​នៃ​ការប្រកួត គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​អ្នក​ទាំង ៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ការប្រកួត​ជម្រុះ​ទម្លាក់ចោល ៦ នាក់​ចេញ​ទុក ១ នាក់​ដែលមាន​ពិន្ទុ​លើសគេ​ក្នុង​ពូ​ល​នីមួយៗ ពោលគឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមយក​ប្រាក់​១០​លាន​រៀល​តែម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu