ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជំរុញឲ្យស្ត្រីក្នុងខាងសមាគមនារីកម្ពុជាបន្តពង្រឹងភារកិច្ចរបស់ខ្លួនដើម្បីឲ្យសមជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិមិនអាចខ្វះបាន។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិត ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូល។ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បាន កោតសរសើរចំពោះ លោកជំទាវ លោកស្រី ដែលបានយកអស់ស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចដែលបក្ស និងរាជរដ្ឋាភិបាលបានប្រគល់ជូន បានទទួលលទ្ធផលល្អប្រសើរគួរជាទីមោទនៈនាពេលកន្លង។
លោកជំទាវក៏បានអំពាវនា ថ្ងៃបោះឆ្នោតផ្លូវការកាន់តែខិតជិតមកដល់ហើយ សូមលោកជំទាវ លោកស្រី នាងកញ្ញាទាំងអស់កុំជឿតាមការឃោសនា កុំចាញ់ឧបាយកលរបស់ជនអគតិមួយចំនួនដែលចង់បំផ្លាញជាតិ ដែលតែងតែរកគ្រប់វិធី ដើម្បីឲ្យ និងសូមចលនាដាស់តឿន ក្រើនរំលឹកប្តីសី កូនចៅ បងប្អូន សាច់ញាតិអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេងរៀង ទី២០ ដើម្បីបន្តឆ្ពោះទៅរកចីរភាពនៃសុខសន្តិភាព និងអភិវឌ្ឍន៍គ្រប់វិស័យ និងគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីនៅអាណត្តិនេះនិងអាណត្តិខាងមុខ និងអាណត្តិបន្តបន្ទាប់ទៀត៕
Source: Kampuchea Thmey Daily
0 Comments