Ad Code

សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​៤​នាក់​ មាន​ទីលំនៅ​ខេត្តពោធិ៍សាត់ ដកហូត​ថ្នាំញៀន​បាន​៩​កញ្ចប់



កំពង់ឆ្នាំង ​៖ អ្នក​ចែកចាយ​គ្រឿងញៀន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តពោធិ៍សាត់ ចាប់ខ្លួន នៅ​ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​ឈ្មោះ មិ​ត ណុំ ភេទ​ស្រី ក្នុងភូមិ​ដង្កៀបក្ដាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាប់​ព្រំប្រទល់ ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែល​គេ​តែង​មក​ចែកចាយ​គ្រឿង​ញៀន​នៅក្នុង​ខេត្តកំពង់ឆ្នាំង។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ធ្វើការ​បង្ក្រាប​សមត្ថកិច្ច​បាន​ដាក់​កម្លាំង​តាមដាន​ជា​យូរ ទើប​នៅ​ថ្ងៃ​កើតហេតុ​សមត្ថ​កិច្ចសហការ​គ្នា​ចុះ​ធ្វើការ​បង្ក្រាប និង​ចាប់បាន​ជនសង្ស័យ​៤​នាក់ មាន ១.​ឈ្មោះ សឿ​ម គឹម​លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ត្រពាំង​ស្នូល ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​, ២.​ឈ្មោះ លី តេន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជន​ជាតិ​ខ្មែរ ស្នាក់នៅ​ភូមិ​កំរែង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោ​ធិ៍​សាត់ ៣.​ឈ្មោះ យូ ហូ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម និង​៤ ឈ្មោះ ហ៊ីម កុប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម អ្នក​ទាំងពីរ​នេះ ស្នាក់នៅ​ភូមិ​ដង្កៀបក្ដាម ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។



ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​នេះ ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ថ្នាំញៀន​ប្រភេទ​ICE ចំនួន​០៩​កញ្ចប់ (​ធំ​០១​កញ្ចប់​), ទូរស័ព្ទ​ដៃ​០៧​គ្រឿង​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១, ខ្សែក​លោហៈ​ធាតុ​០១​ខ្សែ​, ខ្សែដៃ​លោហធាតុ​០២​ខ្សែ​, ចិញ្ចៀន​០៥​វង់ និង ឧបករណ៍​ជក់​មួយ​ធំ​ចំនួន​ទៀត។



ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ប្រគល់​ជូន​សមត្ថ​កិច្ច​ខេត្តពោធិ៍សាត់ នាំ​យក​ទៅ​កសាង​សំណុំរឿង​តាម​នីតិ​វិធី ចាត់ការ​តាមផ្លូវ​ច្បាប់៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu