ការវះកាត់អាការៈភ្នែកបាំងស្បែក ឬ បាយភ្នែក CRS (The Cataract Surgical Rate) ដែលគិតជាអត្រាភាគលាននៃប្រជាជននោះនៅពេលបច្ចុប្បន្នមានដល់ទៅ២.០០០ ហើយក្នុងប្រទេសចិន។ នេះបើយោងតាមគណៈកម្មាធិការសុខាភិបាលថ្នាក់ជាតិ។
ការវះកាត់ភ្នែកក្នុងស្ថានភាពបែបនេះមាន៨០០នាក់ក្នុងចំណោមពលរដ្ឋចិន១លាននាក់នៅឆ្នាំ២០១០ ហើយមានតែ៣៧០នាក់ក្នុងពលរដ្ឋ១លាននាក់ក្នុងឆ្នាំ២០០០។ នៅពេលនេះវិញចំនួនកាន់តែកើនខ្ពស់ថែមឡើង នេះបើតាមការលើកយកមកនិយាយដោយលោក Jiao Yahui មន្ត្រីមួយរូបនៅក្នុងគណៈកម្មាធិការ។
រដ្ឋាភិបាលមានការចាប់អារម្មណ៍យ៉ាងសម្បើមចំពោះសុខភាពភ្នែករបស់ប្រជាជន ហើយវានៅតែ ជាជំងឺដ៏ចម្បងដែលប៉ះពាល់ដល់ចក្ខុរោគដែលអាចឈានដល់ពិការភ្នែក(ខ្វាក់)តែម្តង។
នៅឆ្នាំ២០០៩ រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធី The Regaining Eyesight Program ជូនចំពោះអ្នកជំងឺភ្នែកបាំងស្បែកឬបាយភ្នែកចំនួន១លាននាក់ ជាជនក្រីក្រ ហើយបន្តជួយឧបត្ថម្ភជនលើការចំណាយក្នុងការវះកាត់ដល់អ្នកជំងឺចក្ខុរោគនេះដល់ទៅជាង១.៧៥លាននាក់នៅដំណាច់ឆ្នាំ២០១៣។
នៅខែមីនា ប្រទេសចិនបានចាប់ផ្តើមកម្មវិធីថ្នាក់ជាតិដើម្បីព្យាបាលជំងឺភ្នែកបាំងស្បែកឬបាយភ្នែក ជូនពលរដ្ឋក្រីក្រដោយបង្កលក្ខណៈវះកាត់ភ្នែកឡើងបាយដោយឥតគិតថ្លៃជូនដល់ពលរដ្ឋចិនទាំងអស់ ដែលមិនអាចមានលទ្ធភាពព្យាបាលរហូតដល់ឆ្នាំ២០២០៕
ស៊ីនហួ
Source: Kampuchea Thmey Daily
0 Comments