Ad Code

ភាព​មិន​ចាញ់​មិន​ឈ្នះ​របស់​ស្ត្រី​ជា​ម្តាយ ជាមួយ​អាជ្ញាធរ​អង់គ្លេស អំពី​ការប្រើប្រាស់​កញ្ឆា​Cannabis ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ធ្វើការ​មានការ​កម្រើក​ឡើង​នៃ​ការពិភាក្សា​ដេញដោល



ស្ត្រី​ជា​ម្តាយ​របស់​ក្មេងប្រុស​ដែល​កើត​អាកា​រៈស្ក​ន់​ឬ​ជំងឺឆ្កួតជ្រូក (epileptic) ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កាណាដា ដើម្បី​ទិញ​ថ្នាំ​មាន​សារជាតិ​កញ្ឆា Cannabis នោះ​និយាយថា គាត់​កំពុងតែ​រក្សា​ជីវិត​កូនប្រុស​របស់គាត់​ដែល​ការផ្គត់ផ្គង់​ដោយ​ថ្នាំ​ប្រភេទ​នេះ រង​ការ​រឹប​អូយ​កដោយ​មន្ត្រី​គយ​អង់គ្លេស​ពេលដែល​គាត់​វិល​ត្រឡប់មក​ប្រទេស​វិញ​កាលពី​ថ្ងៃ​ចន្ទ​។

​ករណី​បែបយ៉ាង​នេះហើយ​បាន​បង្កាត់​ឲ្យ​ទៅជា​មានការ​ពិភាក្សា​ដេញដោល​អំពី​ការប្រើប្រាស់​កញ្ឆា Cannabis ជា​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល​ជា​ប្រភេទ​ថ្នាំ​ដែល​ចាត់ទុកថា​ខុសច្បាប់​នៅក្នុង​ប្រទេស​អង់គ្លេស ហើយ​ដែល​អាជ្ញាធរ​អង់គ្លេស មិន​ទទួលស្គាល់ថា វា​មិនមាន​ប្រយោជន៍​អ្វី​សោះ​ចំពោះ​ឱសថ​វេជ្ជសាស្ត្រ​នោះ​។



​ក្មេងប្រុស Billy Caldwell អាយុ​១២​ឆ្នាំ​ធ្លាប់​ត្រូវ​បានទទួល​ប្រេង​កញ្ឆា Cannabis ប្រើ​ជា​ឱសថ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ តាមរយៈ​វេជ្ជបញ្ជា​ពី​វេជ្ជ បណ្ឌិត ប៉ុន្តែ​ការផ្គត់ផ្គង់​ថ្នាំ​ប្រភេទ​នេះ​ក៏​អស់រលីង​ទៅ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​អង់គ្លេស​បានចេញ​បញ្ជា​ឲ្យ​វេជ្ជបណ្ឌិត​បញ្ឈប់​ការចេញ​វេជ្ជបញ្ជា​បែបនេះ​។

​ម្តាយ​របស់​ក្មេងប្រុស Billy អ្នកស្រី Charlotte Caldwell និយាយថា ដោយ​មិនមាន​ប្រេង​កញ្ឆា Cannabis កូន​របស់គាត់​ត្រូវ​ប្រកាន់​ដល់​ទៅ​១០០​ដង​ក្នុង​មួយថ្ងៃ ដែល​រៀង​រាល់ពេល​រូប​កាយ​ចាប់​កន្ត្រាក់​ប្រកាច់​នោះ​ស្ទើរតែ​នឹង​ដាច់ដង្ហើម​ស្លាប់​។

​ទាំង​ម្តាយ​និង​កូនប្រុស​ដែល​រស់នៅក្នុង​ខេត្ត Northern Ireland នៃ​ប្រទេស​អង់គ្លេស​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ឆ្ពោះទៅកាន់​ប្រទេស​កា​ដា​ណា កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ដើម្បី​ទទួលបាន​ថ្នាំ​ប្រភេទ​នេះ មួយចំនួន​មកទៀត ប៉ុន្តែ​រង​ការ​រឹបអូស​យក​អស់រលីង​ពេល​ទើប​មកដល់​នៅឯ​ព្រលានយន្តហោះ Heathrow Airport នៃ​ទីក្រុង​ឡុង​ដ៍ កាលពី ព្រឹក​ថ្ងៃ​ចន្ទ​។

​ដោយ​ស្ថិតនៅក្រោម​ច្បាប់​ប្រទេស​អង់គ្លេស កញ្ឆា Cannabis ត្រូវបាន​កត់​ទុក​ក្នុង​បញ្ជី​ជា​ប្រភេទ​ឱសថ​ទី​១​ដែល​មិនត្រូវ​បានទទួល​ស្គាល់ ហើយ​ថា​វា​មិនមាន​តម្លៃ​អ្វី​សម្រាប់​ព្យាបាល​ជំងឺ​សោះឡើយ​៕
រ៉​យ​ទ័​រ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu