Ad Code

បុរស​ម្នាក់ ​បាន​ធ្វើ​អត្តឃាត​ ព្រោះតែ​ជំពាក់​លុយ​គេ​ច្រើន​​ពេក



កំពង់ឆ្នាំង ​៖​ បុរស​ម្នាក់ ​បាន​ធ្វើ​អត្តឃាត ដោយ​ចងក​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់ទឹក​ ដោយសារ​ជំពាក់​លុយ​គេ​ច្រើន​គ្មានអ្វី​សង​គេ។

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៨​ទៅ​ម៉ោង​១១​យប់ ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ស្នោរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​អោយ​ដឹង​ថា ​៖ ​បុរស​រងគ្រោះ​មាន​ឈ្មោះ​សៀន ចាន់​សិទ្ធ ​អាយុ​២៣​ឆ្នាំ ​មាន​ប្រពន្ធ​ឈ្មោះ​យ៉ាន សុខ​មន អាយុ​២៤​ឆ្នាំ មាន​ទម្ងន់ ​និង​មាន​មុខរបរ​ជា​កសិករ​ទាំង​២​នាក់​ប្តី​ប្រពន្ធ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ។

តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ពី​ក្រុម​គ្រួសារ​ជន​ធ្វើ​អត្តឃាត បានអោយដឹងថា​ ៖ បុរស​រង​គ្រោះ​ខាងលើ​មាន​វិបត្តិ​ផ្លូវចិត្ត​ ដោយបាន​ជំពាក់​លុយ​គេ​ច្រើន ​មិនអាច​រកលុយ​សង​គេ ក៏​មាន​គំនិត​គិត​ខ្លី​បានសម្រេច​ចិត្ត​ចងក​ខ្លួនឯង​នឹង​ធ្នឹម​បន្ទប់ទឹក​ក្បែរ​ផ្ទះ​ សម្លាប់​ខ្លួនឯង​តែម្តង​។

​ករណីនេះ​ សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​សព​តាម​បច្ចេកទេស ហើយ​បាន​បញ្ជាក់ថា ​៖ បុរស​រូប​នេះ​ពិតជា​ស្លាប់​ដោយ​ការ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ខាងលើ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu