Ad Code

សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា រៀបចំ​អាហារ សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ជាមួយ​សមា​ជិ​ក​៦០០នាក់​ ទូទាំង​ខេត្ត ដើម្បី​ពង្រឹង​សកម្មភាព



កំពង់ឆ្នាំង ៖ សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា​សាខា​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​ដោយ លោក សាន់ យូ ជា​ប្រធាន បានរៀបចំ​ពិធី​អាហារ​សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ជាមួយនឹង​សមាជិក សមាជិកា​ទូទាំង​ខេត្ត​ជាង​៦០០​នាក់ ក្នុង​គោលបំណង​ពង្រឹង​សាមគ្គីភាព ទំនាក់ទំនង​ទៅវិញទៅមក​រវាង សមាជិក និង​ថ្នាក់ដឹកនាំ​យុវជន​ថ្នាក់​ខេត្ត ក៏ដូចជា​យុវជន​ថ្នាក់​កណ្តាល ជាពិសេស​ការជួបជុំ​អាហារ​សាមគ្គី​នេះ គឺ​ដើម្បី​ពង្រឹង​សកម្ម ភាព​ការងារ​ឲ្យ​កាន់តែ​សកម្ម និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ប្រកបដោយ​ចីរភាព។



ពិធី​ជួបជុំ​នេះ ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ១៣ រោច ខែ​ជ​ស្ន ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ នៅ​ស្នាក់​ការ​គណៈ​អ៊ី​ម៉ាំ​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​យុវជន​មុស្លិ​ម​កម្ពុជា និង មាន​វត្តមាន លោក ណា​សៀត អូស្មាន ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា​ផងដែរ​។

លោក អូស្មាន ហាស្សាន់ លើកឡើង​ថា កូនក្មួយ​ជា​យុវជន​ក្នុងសម័យ​តេ​ជោ គឺមាន​ភ័ព្វសំណាង​ដ៏​ធំធេង​ណាស់ ព្រោះ​សម័យនេះ កូនក្មួយ​រួមរស់​នៅក្រោម​ម្លប់​សន្តិភាព សេរីភាព សុខដុម​ប​នីយកម្ម សកលភាវូបនីយកម្ម រីកចម្រើន​រុងរឿង មាន​ឧបករណ៍​ប្រើប្រាស់​ទំនើប ជាពិសេស​ប្រ​ព័​ន្ធ​ទំនាក់ទំនង​សង្គម​ក៏​កាន់តែ​ជឿនលឿន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​កូនក្មួយ​ក្នុងការ​ស្រាវជ្រាវ​ចំណេះដឹង​ជា​ប្រយោជន៍​ផ្សេងៗ និង​ការចែករំលែក​ព័ត៌មាន​នានា​ក្នុងសង្គម​ក៏​កាន់តែ​រហ័ស​។



លោក​បន្ត​ថា ហេតុនេះ ក្នុងនាម​យុវជន​សម័យ​តេ​ជោ កូនក្មួយ​ទាំងអស់​ត្រូវតែ​ជា​យុវជន​បែប​ទំនើប បណ្តុះ​គំនិត​ច្នៃប្រឌិត សមត្ថភាព ចំណេះដឹង និង​ជំនាញ វិ​វត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សព្វថ្ងៃ​ដែល​កំពុង​តែមាន​ការរីក​ចម្រើន។

ក្នុងនាម​លោក​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​សូម​កោតសរសើរ ដល់​យុវជន​ទូទាំង​ខេត្ត​ដែល​បាន​ស្រុះដៃ​គ្នា​យ៉ាង​ល្អប្រសើរ និង​សកម្ម​បំផុត ក្នុង​សកម្មភាព​ការងារ​សហគមន៍ និង​សង្គមជាតិ​ទាំងមូល។



លោក​បន្ដ​ថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​ឲ្យ​មានការ​រីកចម្រើន​ឥតឈប់ឈរ សូម​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ ដែល​នឹង មកដល់​នា​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង មុខ​នេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន​ធ្វើជា​នាយករដ្ឋមន្ត្រី ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ត្រើយ វិបុលភាព សុខសន្ដិភាព និង​វឌ្ឍនភាព​។

លោក​បាន​ថ្លែង​បន្ដ​ថា សេរីភាព​ដែល យើង​ទទួល​បាន​ជាង​៣០​ឆ្នាំ​មកនេះ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​បាន​អភិវឌ្ឍ​ប្រទេសជាតិ​ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើម​កសាង ស្តារ និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​មាន​ការ​រីកចម្រើន មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ដោយ​មិន​សន្យា​ខ្យល់ ដូច​អ្នកនយោបាយ​ប្រថុយ​ប្រ​ឋាន​មួយចំនួន​នោះ​ឡើយ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu