Ad Code

ការសិក្សា​ស្រាវជ្រាវ​ចំពោះ​សុខន អាច​បំភ្លឺ​បាន​ពី​ឥរិយាបថ​របស់​មនុស្ស​ចំពោះ​អាហារ​បរិភោគ



អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​ហុង​គ្រី ដែល​បាន​រកឃើញថា សុនខ ដែលមាន​ទម្ងន់​ខ្លួន​ធម្មតា និង​សុនខ​ធាត់​វា​មាន​ឥរិយាបថ​ផ្សេង​ពីគ្នា​នៅក្នុង​ការចាប់យក​រស​ជាតិ​ចំណីអាហារ ដោយ​ឥរិយាបថ​របស់​សុនខ​វា​ឆ្លើយតប​ដូចគ្នា​ទៅនឹង​អ្វី​ជាការ​រំពឹងថា កើតមាន​ចំពោះ​មនុស្ស​ដែលមាន​ទម្ងន់​កាយ​ធម្មតា និង​មនុស្ស​ដែល​កើត​អាកា​រៈ​ធាត់​។

​ការសិក្សា​ស្រាវជ្រាវ​បាន​លើកឡើងថា សុនខ អាច​ត្រូវបាន​ជ្រើស​យកមក​ធ្វើជា​គំរូ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នាពេល​អនាគត​នៅក្នុង​អ្វីដែល​ពាក់ព័ន្ធ​ទៅនឹង​មូលហេតុ​ព្រមទាំង​ផ្លូវចិត្ត​របស់​មនុស្ស​ធាត់​បាន​។ នេះ​ជាការ​លើកឡើង​ពី​អ្នកនិពន្ធ​សេចក្តីរាយការណ៍​មកពី​សាកលវិទ្យាល័យ ELTE នៃ​ក្រុង Budapest ។



អ្នកសិក្សា​ស្រាវជ្រាវ​ធ្វើការ​ពិសោធន៍​ដោយ​ដាក់​ចាន​ពីរ​មាន​ចាន​មួយ​ដាក់​ដោយ​អាហារ​ដ៏​ល្អ​ឆ្ងាញ់​ហើយ​ចាន​មួយទៀត​ទទេ​ឬ​មាន​ដាក់​អាហារ ដែល​មិនមាន​ការទាក់ទាញ ប៉ុន្តែ​សត្វ​ឆ្កែ​ដែល​ធាត់​ខ្លាំង​វា​មិន​ចាប់អារម្មណ៍​ដល់​ចាន​ចំណីអាហារ​ទី​ពីរ​នោះឡើយ​។

ឥរិយាបថ​របស់​សត្វ​វា​ស្របគ្នា​ទៅនឹង​មនុស្ស​លើស​ទម្ងន់ (​ធាត់​ជ្រុល​)​ដែល​មើលឃើញ​ចំណីអាហារ​ជា​រង្វាន់​លើទឹក​ចិត្ត​។ នេះ​ជាការ​លើកយក​មក​និយាយ​នៅក្នុង​សេចក្តីរាយការណ៍​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន The Royal Society Open Science Journal ៕
​រ៉​យ​ទ័​រ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu