Ad Code

កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​២២​នាក់ នឹង​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​មី​យ៉ាន់​ម៉ា



សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បានប្រកាសថា នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​២២​នាក់​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧​ដល់​៣១ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ។

កីឡាការិនី​ប៉ាល់ ឆរ​ស្មី ដែលជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ផង​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន​២២​រូប និង​គ្រូបង្វឹក​៣​រូប​ទៀត គឺ​គ្រូ​ជនជាតិ​វៀតណាម Nguyen van Cuong គ្រូ ឯម សុធារ​ត្ន័ និង​គ្រូ​ទេព ជីវៈ​សុខុម ព្រមទាំង​លោក​លី ពិជ័យ​ជា​គណៈប្រតិភូ​ដឹកនាំ​។​

ការប្រកួត​នោះ​មាន​២៨​វិញ្ញាសា ក្នុងនោះ​មាន​វិញ្ញាសា​ប្រយុទ្ធ​មាន​ចំនួន​១១​ប្រភេទ​ទម្ងន់​និង​វិញ្ញាសា​សម្តែង​មេគុន​មាន​ចំនួន​១៧​ប្រភេទ​។​

កីឡាការិនី​រូបនេះ បាន​បន្តថា វិញ្ញាសា​ប្រយុទ្ធ​មាន​ចំនួន​១១​ប្រភេទ​ទម្ងន់ គេ​បែង​ចែកចេញជា​២​ផ្នែក​ទៀត គឺ​វិញ្ញាសា​ប្រយុទ្ធ​បុរស​មាន​ចំនួន​៦​ប្រភេទ​ទម្ងន់ គឺ​៥៤ គ​.​ក្រ ៥៧ គ​.​ក្រ ៦០​គ​.​ក្រ ៦៤ គ​.​ក្រ ៦៨ គ​.​ក្រ និង​៧០​គ​.​ក្រ។ ចំពោះ​វិញ្ញាសា​ប្រយុទ្ធ​នារី​វិញ មាន​ចំនួន​៥​ប្រភេទ​ទម្ងន់​គឺ​៤២ គ​.​ក្រ ៤៥ គ​.​ក្រ ៤៨​គ​.​ក្រ ៥១​គ​.​ក្រ និង​៥៤​គ​.​ក្រ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu