Ad Code

ជម្រុះ​ខ្សែក្រវាត់​Carabao នៅ​SEATV​ ៖​ ធន មករា ជួប Phach Yaksou ឯ ឈុត សេរី​វ៉ាន់​ថង ជួប Theap Kao



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​៦ ទម្ងន់​៥៧ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​​មិថុនា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​សប្តាហ៍​ទី​៤ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា ធន មករា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង អ្នក​ប្រដាល់​ថៃ Phach Yaksou ហើយ​អ្នក​ប្រដាល់​កម្ពុជា​ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង និង​អ្នក​ប្រដាល់​ថៃ Theap Kao។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​២​នេះ រវាង​ឈុត សេរី​វ៉ាន់​ថង និង​Theap Kao នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​ឈុត សេរី​វ៉ាន់​ថង គេ​ទើបតែ​ឡើង​ប្រកួត​ជាមួយ​ថៃ​បាន​៧​លើក​ប៉ុណ្ណោះ ហើយ Theap Kao គេ​ក៏​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក ។

ឈុត សេរី​វ៉ាន់​ថង និង​Theap Kao នេះ តាម​ការកត់សម្គាល់​ឃើញ​នោះ ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ទាំង​មាឌ ទាំង​កម្ពស់ ដោយ​សេរី​វ៉ាន់​ថង​មាន​កម្ពស់​១,៦៨ ម៉ែត្រ ខ​ណះ Theap Kao គេ​១,៦៧ ម៉ែត្រ ។​

Theap Kao គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៥៨​លើក ឈ្នះ​៥១​លើក ចាញ់​០៧ លើក​មិនដែល​ស្មើ ។ ចំណែក ឈុត សេរី​វ៉ាន់​ថង គេ​មាន​កំនត់ត្រា​ប្រកួត​៥៥​លើក ឈ្នះ​៤៨​លើក ចាញ់​០៦​លើក និង​ស្មើ​០១​លើក ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

ចំពោះ​ការជួបគ្នា​រវាង ធន មករា និង Phach Yaksou វិញ គូ​នេះ​ប្រហែលជា​ពិបាក​ទស្សន៍ទាយ​បន្តិច​ហើយ ។ ត្បិត​ថា អ្នក​ប្រដាល់ Phach Yaksou និង​ធន មករា ក៏​ប្រដំប្រសង​គ្នា​ដែរ។​

ធន មករា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​របៀប​វាយ​របស់គេ ល្អ​និង​ខ្លាំង​ព្រមទាំង រហ័សរហួន ហើយ​កម្លាំង​និង​ទឹកចិត្ត​របស់គេ​ក៏​ខ្លាំង​និង​ធំ​ណាស់ដែរ ។ ធន មករា មិន​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ទេ​កន្លងមក ។ មករា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥០​លើក ឈ្នះ​៤៥ លើក ចាញ់​០៥​លើក និង​ស្មើ​០២​លើក​។ ទោះជា​យ៉ាងណា ធន មករា គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​និង​មាន​ទំនុកចិត្ត។​
​ចំពោះ Phach Yaksou វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦១​លើក ឈ្នះ​៥០​លើក ចាញ់​១០​លើក និង​ស្មើ​ពិន្ទុ ០១ លើក ។ ទោះបី​គេ​មិន​ធ្លាប់​ជួបគ្នា​ក៏ពិតមែន តែ​មើលទៅ ធន មករា អាច​យ៉ាប់​ជាមួយ Phach Yaksou ហើយ ។ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ រវាង​ធន មករា និង Phach Yaksou តើន​រណារ​កបាន​៣​ពិន្ទុ​នោះ ? ។​

សូមបញ្ជាក់ថា កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១(០៩​មិថុនា​២០១៨) ឈុត សេរី​វ៉ាន់ គេ​វាយ​ឈ្នះ Phach Yaksou ដោយ​ពិន្ទុ ទទួលបាន​៣​ពិន្ទុ ហើយ Phach Yaksou បាន​១​ពិន្ទុ ។ ចំណែក​ធន មករា គេ​វាយ​ចាញ់ Theap Kao​ដោយ​ពិន្ទុ បាន​១​ពិន្ទុ ឯ Theap Kao​បាន​៣​ពិន្ទុ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu