Ad Code

លោក Duterte និយាយ​ថា “​គ្មាន​យុត្តិធម៌​ទេ​” សម្រាប់​ក្រុមគ្រួសារ​នៃ​អ្នក​ស្លាប់​ ដោយសារ​សង្គ្រាម​គ្រឿងញៀន



ប្រធានាធិបតី​និយាយ​ឥត​សំចៃ​មាត់​របស់​ប្រទេស​ហ្វីលីពីន​ លោក Rodrigo Duterte បានលើកឡើង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមគ្រួសារ​របស់​អ្នក​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​ដ៏​ចម្រូងចម្រាស​របស់គាត់​លើ​គ្រឿងញៀន​គឺ​នឹងមិន​ទទួលបាន “​យុត្តិធម៌​” ទេ​ ហើយ​លោក​បាន​ច្រានចោល​ការ​អំពាវនាវ​ពី​ក្រុម​សិទ្ធិមនុស្ស​ ដែល​កំពុង​ស្វែងរក​ការស៊ើបអង្កេត​សម្រាប់​ការស្លាប់​របស់​មនុ​ស្សរា​ប់​ពាន់​នាក់​។​

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជាង​៤,២០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​នៅក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក Duterte ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៦​មក​និង​រាប់ពាន់នាក់​ទៀត​ត្រូវ​សម្លាប់​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​មិន​ស្គាល់មុខ​ដែល​អាជ្ញាធរ​បាន​ពិពណ៌នា​ថា​ជា​សន្តិសុខ​ឬ​សមាជិក​ក្រុមជើងកាង​។​

ក្រុម​សិទ្ធិមនុស្ស​និង​អ្នក​រិះគន់​យុទ្ធនាការ​នេះ​បាន​និយាយថា ការសម្លាប់​មួយចំនួន​គឺជា​ការប្រហារជីវិត​។ ប៉ូលិស​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ដោយ​និយាយថា ពួកគេ​ត្រូវតែ​ប្រើ​កម្លាំង​សម្លាប់​ដោយសារ​ជនសង្ស័យ​មាន​ប្រដាប់​ដោយ​អាវុធ​ហើយ​បាន​រឹងទទឹង​នឹង​ការចាប់ខ្លួន​។​

លោក Duterte បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​ប្រសិនបើ​អ្នក​គិតថា​អ្នក​អាច​ទទួលបាន​យុត្តិធម៌​ដោយសារតែ​អ្នក​បាត់បង់​នរណាម្នាក់​ដែលជា​អ្នក​ប្រើ​ថ្នាំញៀន​នោះ ខ្ញុំ​សុំទោស​អ្នក ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​នឹងមិន​អនុញ្ញាតិ​ចំពោះ​ទេ​”​។​

លោក​ក៏បាន​បញ្ជាក់​សារជាថ្មី​ផងដែរ​ថា លោក​នឹងមិន​អនុញ្ញាតិ​ឲ្យ​ប៉ូលិស​និង​យោធា​ជាប់ពន្ធនាគារ​ដោយសារ​ការសម្លាប់​អ្នក​ប្រើ​ថ្នាំញៀន​និង​អ្នកជួញដូរ​ថ្នាំញៀន​នោះទេ​។​

លោក Duterte បានឈ្នះ​តំណែង​ជា​ប្រធានាធិបតី​កាលពី​ខែឧសភា​ឆ្នាំ​២០១៦​ដោយសារតែ​យុទ្ធនា​ការឃោសនា​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឧក្រិដ្ឋកម្ម​និង​ថ្នាំញៀន ។​

យោងតាម​ការស្ទង់មតិ​បាន​បង្ហាញថា ប្រជាប្រិយភាព​របស់​មេ​ដឹកនាំ​វ័យ​៧៣​ឆ្នាំ​រូបនេះ​មិនបាន​ថយចុះ​នោះទេ​បើទោះបីជា​មានការ​រិះគន់​ជា​អន្ដរជាតិ​ចំពោះ​សង្គ្រាម​បង្ហូរឈាម​របស់គាត់​ទៅ​លើ​ថ្នាំញៀន​និង​កំណត់ត្រា​សិទ្ធិមនុស្ស​ក៏ដោយ​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu