Ad Code

វិបត្តិ​ស្បៀង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​តំបន់ Sahel



ប្រមុខ​ជំនួយ​នៃ​សហប្រជាជាតិ​បាន​បង្កើន​ការប្រកាស​អាស​ន្ន​កាលពី​ថ្ងៃ​អង្គារ ចំពោះ​វិបត្តិ​ស្បៀងអាហារ​ដែល​កាន់តែ​អាក្រក់​ធ្ងន់ធ្ងរ​ថែមទៀត នៅ​តំបន់ Sahel ដែល​នាំ​ឲ្យ​អត្រា​ខ្វះ​អា​ហ​រូប​ត្ថ​ម្ភ​កើនឡើង​យ៉ាងខ្ពស់​បំផុត​ដល់​កម្រិត​តាំងពី​ឆ្នាំ​២០១២​មក​។

មនុស្ស​ដល់​ទៅជិត​៦​លាន​នាក់ កំពុងតែ​ប្រយុទ្ធ​តស៊ូ​ទៅនឹង​ការរក​ស្បៀង​ដោយ​ខ្លួនឯង​នៅក្នុង​ប្រទេស Burkina Faso, ប្រទេស​ឆាដ (Chad), ម៉ាលី (Mali) ម៉ូ​រីតា​នី (Mauritani), នី​ហ្សេ (Niger), និង​សេ​ណេ​ហ្គា​ល់ (Senegal) ដែល​កុមារ​ដល់​ទៅ​១,៦​លាន​នាក់​កំពុង​រង​ទុក្ខ​ពី​ការខ្វះ​អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។



​អត្រា​ខ្វះ​អាហារូបត្ថម្ភ​នៅក្នុង​ប្រទេស​ទាំង​៦​នេះ​បាន​កើនឡើង​ដល់​ទៅ​៥០​ភាគរយ តាំងពី​ឆ្នាំ​កន្លងទៅ​។ មាន​កុមារ​ម្នាក់​ក្នុងចំណោម​៦​នាក់​ស្ថិតក្នុង​ភាព​ដ៏​ចាំបាច់​នៃ​ការព្យាបាល​។

​អគ្គលេខាធិការរង​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​បាន​ព្រមាន​ថា ជាមួយ​ពេលដែល​រដូវ​ប្រមូល​ផល​មិនបាន​ទទួលផល​បានល្អ នោះ ចំនួន​មនុស្ស​ដែល​ត្រូវការ​ស្បៀង​យ៉ាង​ចាំបាច់​អាច​នឹង​កើនឡើង​ដល់​ទៅ​៦,៥​លាន​នាក់​៕
អា​.​អេ​ហ្វ​.​ប៉េ

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu